ព័ត៌មានថ្មីៗក្នុងស្រុក

ព័ត៌មានសន្តិសុខសង្គម

ល្មមដល់ពេលរដ្ឋាភិបាលអាណត្តិទី៧ គូរដាក់មន្រ្តីជំនាញអង្គភាពប្រឆាំងអំពេីពុករលួយ ចុះស្រាវជ្រាវធ្វេីការវះកាត់ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រព្រឹត្ត​អំពើ​ពុករលួយ គាបសង្កត់​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​តាមរថយន្តតូច ធំ និងរម៉កសណ្ដោង ខ្លាំងជាងមុនដេីម្បីស្រង់ដេីម ?

ល្មមដល់ពេលរដ្ឋាភិបាលអាណត្តិទី៧ គូរដាក់មន្រ្តីជំនាញអង្គភាពប្រឆាប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​ អំពេីពុករលួយ។​ ​រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។ ​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​ ​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា […]

ព័ត៌មានសន្តិសុខសង្គម

ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេច ថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ!

ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេច ថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ! ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ1ត្រង់ចំណុចឃុំរំចេកស្រុកព្រះស្ដេចនេះ។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។

ព័ត៌មានសន្តិសុខសង្គម

ឈាមស្រែកស្បែកហៅ : ចាប់ខ្លួនឃាត់ករ សម្លាប់បុរសម្នាក់ញាត់សាកសពក្នុងវ៉ាលីនៅភ្នំពេញ យកទៅបោះចោលនៅខេត្តកោះកុង

ឈាមស្រែកស្បែកហៅ : ចាប់ខ្លួនឃាត់ករ សម្លាប់បុរសម្នាក់ញាត់សាកសពក្នុងវ៉ាលីនៅភ្នំពេញ យកទៅបោះចោលនៅខេត្តកោះកុង ភ្នំពេញ : ឃាតករដែលសម្លាប់បុរសម្នាក់រួចយកសាកសពញាត់ចូលក្នុងវ៉ាលីយកទៅបោះចោលនៅខេត្តកោះកុង ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយនៅចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញ​ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងទីតាំងឈានទៅដល់ការឃាតខ្លួន នៅចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ វេលាម៉ោង៥៖០០នាទី ។ នៅចំពោះមុខសម្ថតកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនដៃដល់ឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK […]

ព័ត៌មានជាតិ

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះបានថ្លែងអបអរសាទរប្រកបដោយមោទនភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដោយទទួលបានអាសនៈចំនួន ៥៥ ក្នុងនោះភូមិភាគទី៨ ដែលរួមមានខេត្តក្រចេះ កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែងបានទទួលអាសនៈ ៦ លើ ៦ និងមានសំឡេងគាំទ្រមាន ការកើនឡើងដែលបង្ហាញពីភាពត្រឹមត្រូវនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋ។ ការអបអរសាទរនិងគាំទ្រនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងការដកពិសោធន៍ការងារក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ និងសមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សខេត្ត ក្រុងស្រុកទាំង ៧ របស់ខេត្តក្រចេះ។ បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍នៃការចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានរបស់ក្រុមការងារគណបក្សទាំង ៧ ក្រុងស្រុក, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក […]

ព័ត៌មានសន្តិសុខសង្គម

ព្រះវិហារ៖ នាវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ សហការផ្នែករដ្ឋបាលព្រៃឈើឆែប បានចុះប្រតិ្តបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ចាប់គោយន្តកែច្នៃចំនួន ០១គ្រឿង ពណ៌ខ្មៅចំណុះ២,៥តោន

ព្រះវិហារ៖ នាវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ សហការផ្នែករដ្ឋបាលព្រៃឈើឆែប បានចុះប្រតិ្តបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ចាប់គោយន្តកែច្នៃចំនួន ០១គ្រឿង ពណ៌ខ្មៅចំណុះ២,៥តោន ដឹកជញ្ជូនឈើអារប្រភេទលេខ១(ស្រឡៅ)ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ចំនួន២១៦សន្លឹក ស្មើនឹង ៩ម៉ែត្រត្រីគុណ១៦៥ ត្រង់ចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ម្ចាស់ឈ្មោះ អោក ចាន់ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(សម្ថកិច្ចជំនាញពុំបានឃាត់ខ្លួនឡើយ)។ បច្ចុប្បន្នវត្ថុតាងខាងលើយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីចាត់ការបន្ត។

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ខែផល្គុន ថ្ងៃអង្គារ ១០កើត ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំនួន២៩៤រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ​

នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ខែផល្គុន ថ្ងៃអង្គារ ១០កើត ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំនួន២៩៤រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ​ ។ នាយកដ្ឋាន បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានសហការរៀបចំជាមួយនឹងមន្ត្រីជំនាញនៃនាយកដ្ឋានសុខាភិបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ។ សូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលគាប់ប្រសើរ មិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ ដែលជាគំរូដ៏ប្រសើរក្នុងសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ។

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋលោកសូមណូមពរដល់រាជរដ្ឋាភិបាល ល្មមដល់ពេលដាក់មន្រ្តីជំនាញចុះវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុកហើយ លោក បូរី វង្សសានិត ប្រធានកមមលោកន្ទីរសាធារណការខេត្តព្រះសីហនុធ្វើមិនដឹងមិនឮចឹង ?

ប្រជាពលរដ្ឋលោកសូមណូមពរដល់រាជរដ្ឋាភិបាល ល្មមដល់ពេលដាក់មន្រ្តីជំនាញចុះវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុកហើយ លោក បូរី វង្សសានិត ប្រធានកមមលោកន្ទីរសាធារណការខេត្តព្រះសីហនុធ្វើមិនដឹងមិនឮចឹង ? ចេញផ្សាយ ១៩ ០៣ ២០២៤ ✓ ✓ ប្រភពពីមន្ត្រីបានបញ្ជាក់ឲ្យដឹងថា លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មានខ្នងបង្អែកក្រាស់ល្បីខាងពុករលួយ ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តគឺដោយសារមានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាលដែរ។ គ្មានឈ្មួញ […]

ព័ត៌មានសន្តិសុខសង្គម

ខេត្ត​បាត់ដំបង​÷ ក្រុម​ឈ្មួញ​កំពុង​នាំ​ចូល​សាច់​បង្កក​ខុសច្បាប់​ជាច្រើន​ប្រភេទ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​វា​អន្តរជាតិ​គីឡូ​(១៣) ភ្នំ​ដី

ខេត្ត​បាត់ដំបង​÷ ក្រុម​ឈ្មួញ​កំពុង​នាំ​ចូល​សាច់​បង្កក​ខុសច្បាប់​ជាច្រើន​ប្រភេទ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​វា​អន្តរជាតិ​គីឡូ​(១៣) ភ្នំ​ដី ស្ថិត​នៅក្នុង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ខណៈ​កន្លងទៅ​សាច់​បង្កក​ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​បញ្ជា​ឱ្យ​ជំនាញ​ពិនិត្យ និង​ចាត់វិធានការ​ទប់ស្កាត់ ដុត​និង​កប់​ចោល​ពីព្រោះថា​ធ្វើឱ្យប៉ះពាល់​ដល់​អ្នក​បរិ​ភោគ​ខ្លាំងណាស់ ហើយ​ក៏​ថមថយ​ការនាំ​ចូល​មួយ​រយៈ​ផងដែរ​។​ ​ជា​ស្តែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មិនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ថត​ផ្តិត​យក​រូបភាព​ពី​សកម្ម​ភាព​ក្រុម​ឈ្មួញ​កំពង់​នាំចូល​សាច់​បង្កក និង​លើកដាក់​លើ រថយន្ត​ជាច្រើន​នៅ​ ​ក្នុង​ដែន​គ្រប់គ្រង​របស់​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​វា​អន្តរជាតិ​គីឡូ​(១៣) ភ្នំ​ដី ដែល​មាន​ការគ្រប់គ្រង​ដោយ​លោក​វីរៈ​សេនី​ឯក​ពៅ មុន្នី​ជោត ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍ លោក តេង ចាន់​ភារម្យ​ប្រធាន​ច្រកទ្វារ​អន្តរជាតិ និង​លោក អ៊ុយ វិត មេ​គយ​ច្រកទ្វា​អន្តរជាតិ​ខាងលើ តើ​កំពង់​ធ្វើ​អ្វី​? បានជា​បណ្តោយ​ឲ្យ​មេ​ឈ្មួញ នាំចូល​សាច់​បង្កក មានដូចជា មឹក បង្គា​រ ក្តាម គ្រប់​ប្រភេទ​ចូល​ខុសច្បាប់ ដែល​បង្ក​ផលប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ទៅ​វិញ​។​ ​បើ​តាម​ប្រភព​ពី​អាជីវករ​លក់ដូរ​បានឲ្យដឹងថា បើ​មិន​មាន​ការឃុបឃិត​ពី​មន្ត្រី​នា​ញ​ខាងលើ​នោះ​ទេ ក៏​ក្រុម​ឈ្មួញ​ទាំងនោះ​មិនអាច នាំចូល​សាច់​បង្កក មឹក បង្ការ ក្តាម គ្រប់​ប្រភេទ​ចូល​ខុសច្បាប់ ដែល​បង្ក​ផលប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ ក្នុងស្រុក ។​ ​ប្រភព​បាន​បង្ហើប​ទៀតថា​ជា​រៀងរាល់ថ្ងៃ​គេ​តែ​ឃើញ​រថយន្ត​ម៉ាក​Starex​ពណ៍​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​2BD-១៦៤៥ តែងតែ​ចូលធ្វើ​សកម្មភាព​ដឹក ជញ្ជូន​សាច់​បង្កក​រាប់រយ​គី​ឡូ ចេញ​ដោយ​រលូន មិនឃើញ​មាន​មន្ត្រី​ណា […]

ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ

ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ ប្រភពដដែលបានអោយដឹងថា! ឈ្មោះ ចន្តា បុគ្គលម្នាក់នេះជាម្ចាស់ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែងក្នុង ឃុំត្រពាំងគរ ស្រុកជើងព្រៃ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពេលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ដែលធ្វើអោយគេសង្ស័យ ទីតាំងល្បែងស៊ីសងមួយនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ បើកភ្លើងខៀវអោយបើកដំណើរការលេងហើយមើលទៅ ទើបគ្មានការបង្រ្កាប។ ជាមួយគ្នានេះ បនល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ បែបនេះនោះទេ! ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។ ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ លើកឡើងថា! តើឯណាទៅ […]

ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត

ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។ មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាបោ៉ង ស្ថិតនៅភូមិ គគីរតំាងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះគ្រូឈាន់ និងឈ្មោះសំអាង ម្ចាស់ផ្សារសំអាងរិករាយជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកសន្ទុក បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបឹងល្វា នឹងលោកអធិការស្រុកសន្ទុកស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ??? ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះគ្រូឈាន់ និងឈ្មោះសំអាង នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។ ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកគ្រូឈាន់ និងឈ្មោះសំអាង ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បឹងល្វា និងលោកអធិការស្រុកសន្ទុក […]

ព័ត៌មានជាតិ

ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ

ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ————————————- ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ដូចខាងក្រោម៖ ១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល ៣ឆ្នាំ ២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ឆ្នាំ ឬ អតិថិជនអាចរៀបចំឥណទានសារឡើងវិញ ៣. អតិថិជនអាចប្តូររយៈពេលបង់រំលស់ រហូតដល់ ៣០ឆ្នាំ 👉 សូមអតិថិជន អញ្ជើញទំនាក់ទំនងនៅការិយាល័យលក់ផ្ទះបុរីពិភពថ្មីគ្រប់ទីតាំង។ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានសន្តិសុខសង្គម

ខណ្ឌដូនពេញព័ត៌មានបឋម÷រូបភាពបែកធ្លាយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង បើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ លឺល្បីថាទីតាំងនេះមានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ខណ្ឌដូនពេញព័ត៌មានបឋម÷រូបភាពបែកធ្លាយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង បើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ លឺល្បីថាទីតាំងនេះមានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រជាពលរដ្ឋស្នើទៅដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចុះត្រួតពិនិត្យទីតាំងនេះផង ដើម្បី ភូមិ ឃុំ សុវត្ថិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៑ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមទូរទស្សន៍អនឡាញ នៅតែបន្តមានក្នុងខេត្តកំពង់ធំ ឃុំទំរីង ស្រុកសណ្ដាន់

ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមទូរទស្សន៍អនឡាញ នៅតែបន្តមានក្នុងខេត្តកំពង់ធំ ឃុំទំរីង ស្រុកសណ្ដាន់។ យោងតាមរាយការណ៍បានបញ្ជាក់ច្បាស់ថា៖ នៅក្នុងថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០២៤នេះ ទីតាំងល្បែងស៊ីសងខុសច្បាប់ ត្រង់ចំណុចខាងលើកំពុងតែបន្តបើកឲ្យភ្ញៀវចូលលេងល្បែងសុីសងភ្នាល់ដាក់លុយជារៀងរាល់ថ្ងៃដោយមិនខ្វល់ពីអនុសាសន៍សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្មីៗនេះឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទ។ ប្រភពបានបន្តបញ្ជាក់ទៀតថា៖ ទីតាំងល្បែងស៊ីសងមួយនេះ កន្លងមកលោកនាយប៉ុស្តិ៍នគរបាលឃុំទំរីងចុះទៅធ្វើកិច្ចសន្យាមួយដងជាពីរដងរួចហើយ តែម្ចាស់ទីតាំងមួយនេះ នៅតែបន្តផ្តល់ទីតាំងដល់ជនញៀនល្បែងដោយមិនខ្វល់ផ្លូវច្បាប់។ ប្រជាពលរដ្ឋសំណូមពរលោកអធិការស្រុកសណ្ដាន់និងស្នងការនគរបាលខេត្តកំពង់ធំ លោក ម៉ែន លី សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង៕

ព័ត៌មានសន្តិសុខសង្គម

ខេត្តកណ្តាល÷ ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រីនិងល្បែងjoker មួយកន្លែងនៅស្ថិតតាមប្រឡាយទឹកក្នុងភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអតិថិជនក្មេងចាស់,ប្រុសស្រីចូលលេងជាហូរហែដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ!

ខេត្តកណ្តាល÷ ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រីនិងល្បែងjoker មួយកន្លែងនៅស្ថិតតាមប្រឡាយទឹកក្នុងភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអតិថិជនក្មេងចាស់,ប្រុសស្រីចូលលេងជាហូរហែដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរ គឺជាឱកាសឲ្យពួកថៅកែទូហ្គេម អាចដំណើរការបានដោយរលូន។ យោងតាមសេចក្តីរាយការណ៍ដែលពេញចិត្តមេឌា ទើបទទួល បានឲ្យដឹងថា ទីតាំងល្បែងបាញ់ត្រីនិងJoker១កន្លែងនេះ ដំណើរការបានដោយរលូនសុខសុវត្ថិភាព មិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ទំនងជាថៅកែទូហ្គេមនេះ បានចរចាជា មួយសមត្ថកិច្ចនៅក្នុងក្រុងតាខ្មៅរួចហើយ ទើបគេ ចូលទៅដំឡើងសម្ភារៈលេងល្បែងក្នុងទីតាំងខាងលើនេះបានយ៉ាងស្រួល។ ទីតាំងល្បែងអនឡាញបាញ់ត្រី និងJokerនេះកំពុងប្រឈម នឹងការបង្កហានិភ័យយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជា ពិសេសយុវជន,យុវនារី ដែលអាចនឹងភ្លេចសាលារៀននិងបង្កភាពអនាធិបតេយ្យ,ក៏ដូចជាអំពើអានាចារឬការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នងទីតាំងទូហ្គេមនោះផង។ គេមិនដឹងថា តើអធិការក្រុងតាខ្មៅ លោក យី វណ្ណដាមានចេតនាជួយបិទបាំង អំពើអនាធិបតេយ្យនៃវង់ ល្បែងស៊ីសងហ្គេមអនឡាញ(ហ្គេមបាញ់ត្រី)នៅទីតាំងខាងលើនេះឬយ៉ាងណាទេ?  វាមិនមែន តែមួយករណីនៃល្បែងហ្គេមបាញ់ត្រី ឬហ្គេមអនឡាញដែលកំពុងពង្វក់ស្មារតីយុវជន,នារី ឲ្យភ្លេចការសិក្សាប៉ុណ្ណោះទេ។ ប៉ុន្តែវាជាទីតាំងបង្កភាពអនាធិបតេយ្យ អំពើអសកម្មជាច្រើននោះ។ ទីតាំងហ្គេមបាញ់ត្រីខាងលើនេះត្រូវបានគេប្រាប់ថា បានដំណើរការជាចំហ ហាក់ដូចជាមានខ្នងបង្អែកយ៉ាងធំ ដោយមិនញញើតអាជ្ញាធរមូលដ្ឋានឡើយ។ តើអាជ្ញាធរក្រុងតាខ្មៅមានសមត្ថភាពបង្ក្រាបទីតាំងហ្គេម ខាង លើនេះបានដែរឬទេ? លោកអធិការ យី វណ្ណដាហាក់ដូចជាធ្វើមិនដឹង មិនឮ ដោយចាញ់ឥទ្ធិពលទីតាំងហ្គេមអនឡាញបាញ់ត្រី និងJokerនោះឬ? ការព្រងើយកន្តើយនៃក្រុមអាជ្ញាធរមានសមត្ថកិច្ច […]

ព័ត៌មានសន្តិសុខសង្គម

ខេត្តកណ្តាល៖ ថ្មីៗនេះល្បីឧកញ៉ា២រូប១ចាក់ថ្មចូលទន្លេនិង១ទៀត

ខេត្តកណ្តាល៖ ថ្មីៗនេះល្បីឧកញ៉ា២រូប១ចាក់ថ្មចូលទន្លេនិង១ទៀត សង់ផ្ទះអោយម្តាយចូលទន្លេនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មិនទាន់បាត់ល្បីផងឥលូវមក១ករណីទៀតហើយគឺមានអ្នកមានម្នាក់សង់សំណង់រំលោភយកដីទន្លេនៅក្រុងអរិយក្សត្រខេត្តកណ្តាលយ៉ាងរភើយ។ ប្រភពច្បាស់ការពីពលរដ្ឋបានអោយដឹងថាសំណង់ដែសង់នៅចំណុចភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិលក្រុងអរីយក្សត្រ គឺជារបស់អ្នកមានអំណាចតែពួកគាត់មិនហ៊ានបញ្ចេញឈ្មោះនោះទេ ហើយសំណង់ខាលើសង់យូមកហើយដែរដោយមិនដឹងថាមានច្បាប់ឬគ្មានច្បាប់ឡើយដោយគ្រាន់តែដឹងថាសង់រំលោភយកទន្លេតែប៉ុន្នោះ។ ប្រភពដដែលបានបញ្ចាក់ទៀតថានៅក្រុងអរីយក្សត្រមានតែពួកអ្នកមានលុយមានអំណាចនោះទេដែលចិញ្ចឹមចិត្តចង់បានតែដីទន្លេ បើក្រៗដូចពួកគាត់រំលោភដីទន្លេតែ១តឹកដឹងតែក្រុមអាជ្ញាធរមកហាមឃាត់ភ្លៀមៗតែម្តង។ ពាក់ពន្ធ័ករណីខាងលើពេញចិត្តមេឌាមិនអាចសុំការបំភ្លឺពីលោកចៅសង្កាត់ព្រែកអំពិលបានទេដោយទូរសព្ទ័ចូលមិនមានអ្នកទទួល។ ចំណែកលោកចាន់ តារា អភិបាលក្រុងអរីយក្សត្របានអោយប្រាប់អ្នកការសែតអោយដឹងថាពិតជាមានការសាងសង់សំណង់នៅចំណុចខាងលើមែនតែរឿងរំលោភយកទន្លេលោកសុំបដិសេធគឺមិនមានការំលោភនោះទេ។ លោកអភិបាលក្រុងបានបន្តទៀតថាពីមុនដីនៅចំណុចនឹងជាដីកម្មសិទ្ធ(លោកអភិបាលមិនចាំឈ្មោះម្ចាស់កម្មសិទ្ធដីនឹងទេ)វាបានបាក់ចូលទន្លេដូច្នេះម្ចាស់គាត់រៀបចំបុកគ្រឹះទប់ដីកុំអោយបាក់ចូលទន្លេទៀតព្រោះម្ចាស់គាត់ត្រៀមសង់លំនៅឋាន។ បច្ចុប្បន្នលោកអភិបាលក្រុងបានអោយម្ចាស់ផ្អាក់សិនដោយតម្រូវអោយម្ចាស់ដីខាងលើរត់ច្បាប់អោយរួចរាល់សិនទើបអនុញ្ញតិអោយសង់បន្ត។

ព័ត៌មានសន្តិសុខសង្គម

ដាក់ពិន័យកំហុសឆ្គង ករណីអភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំ

ដាក់ពិន័យកំហុសឆ្គង ករណីអភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំ ខេត្តមណ្ឌលគិរី៖ រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា ពាក់ព័ន្ធករណី អភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំង ត្រូវបានអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គល ដែលមានកំហុសឆ្គង ហើយអាវុធត្រូវបានដកហូត និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី។ រដ្ឋបាលស្រុកអូររាំង មានកិត្តិយស សូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ថ្មីៗនេះ មានបណ្តាគេហទំព័រព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម Facebook បានចុះផ្សាយពាក់ព័ន្ធករណី អភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំង តាមដងផ្លូវ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ពាក់ព័ន្ធជាមួយករណីខាងលើ រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ដើម្បីគោរពជូន ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គល ដែល មានកំហុសឆ្គងខាងលើ ។ ចំពោះ អាវុធត្រូវបានដកហូត […]

ព័ត៌មានជាតិ

បងប្អូនប្រជាពលរដ្ឋចំនួន​ ០៧​ភូមិ ក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៤ ៤២៥​បណ្ណ

បងប្អូនប្រជាពលរដ្ឋចំនួន​ ០៧​ភូមិ ក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៤ ៤២៥​បណ្ណ ———————————————— នាថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី១៣ (ខណ្ឌច្បារអំពៅ)​ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិខ្លែងពណ៍ត្បូង់ ភូមិស្រែចរ ភូមិត្រពាំងកន្ថោ ភូមិហោង ភូមិស្វាយ ភូមិព្នៅ និងភូមិព្រៃរងៀង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ សរុបចំនួន​ ៤ ៤១៦​បណ្ណ។ #កអក#ចុះបញ្ជីដីធ្លីបញ្ចប់​ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានជាតិ

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការគណបក្សគ្រប់រូបគ្រប់ថ្នាក់គ្រប់ផ្នែកព្រមទាំងសមាជិកសមាជិកាប្រមាណ ៣ ២០០នាក់។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការគណបក្សគ្រប់រូបគ្រប់ថ្នាក់គ្រប់ផ្នែកព្រមទាំងសមាជិកសមាជិកាប្រមាណ ៣ ២០០នាក់។ ——————————————————— ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ចាត់ទុកថ្ងៃបើកយុទ្ធនាការនេះថាជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។ “ចាប់ពីឆ្នាំ១៩៩១ យើងឯកភាពគ្នារៀបចំកម្ពុជានៅក្នុងប្រព័ន្ធនយោបាយមួយ ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងដើរតាមគន្លងមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតក្នុងរយៈពេល ៥ឆ្នាំម្ដង។ នេះគឺជាគោលការណ៍មួយដ៏ធំសម្រាប់បញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវឯកភាពជាតិ និងសន្តិភាព ក៏ដូចជាឱកាសស្ដារ និងកសាងប្រទេសជាតិឡើងវិញ។” “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាការបន្តការអភិវឌ្ឍខេត្តនានា ជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ និងធំជាងគេនៅកម្ពុជានាពេលអនាគត ហើយសង្ឃឹមថាការបោះឆ្នោតនេះនឹងអាចកាត់បន្ថយ ថែមទាំងលុបបំបាត់នូវចលនាជ្រុលនិយម ហើយស្មារតី និងវប្បធម៌សន្តិភាពនេះនឹងឋិតឋេរជារៀងរហូត។” ឯកឧត្តមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមជាអធិបតី និងទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរ…

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមជាអធិបតី និងទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរ… ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមជាអធិបតី និងទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលរៀបចំឡើងនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ព័ត៌មានជាតិ

ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគររូបបនីយកម្ម​ និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ADB នឹងអាចពិចារណាក្នុងការចូលរួមចំណែកលើការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។ ការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់វិវាទដីធ្លី ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគររូបបនីយកម្ម​ និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ADB នឹងអាចពិចារណាក្នុងការចូលរួមចំណែកលើការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។ ការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់វិវាទដីធ្លី ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។ ———————— ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែទទួលបានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព មានអាហារហូបចុកគ្រប់គ្រាន់ មានបរិយាកាសរស់នៅជុំវិញល្អស្អាតនិងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា។ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន។ ——————————- នាថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤​ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបសម្ដែងការគួរសមជាមួយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេសដើម្បីធ្វើបទបង្ហាញ អំពីវឌ្ឍនភាព និងប្រមូលធាតុចូលលើគម្រោងស្រាវជ្រាវ លើដំណើរការរៀបចំ និងអភិវឌ្ឍន៍នគរូបនីយកម្មរាជធានី ខេត្ត ក្រុង នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្ស ដូចនេះក្នុងពេលដែលឯកឧត្តមកាន់តំណែងជារដ្ឋមន្ត្រី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ ឯកឧត្តមមានបំណងចង់បំពេញកិច្ចការមួយ គឺការកសាងធនធានមនុស្សលើវិស័យ ដែលទាក់ទងនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ

បងប្អូនក្រុមវាលទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ​ ប្រជុំផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិសង្គម ភូមិធំ ភូមិថ្មី និងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ​ ខេត្តក្រចេះ​។

បងប្អូនក្រុមវាលទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ​ ប្រជុំផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិសង្គម ភូមិធំ ភូមិថ្មី និងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ​ ខេត្តក្រចេះ​។ ———————– ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៤ #រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ #កអក #ចុះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានសន្តិសុខសង្គម

ករណីហិង្សាព្រួតគ្នា៣វៃមួយ!ចុងក្រោយភាគីជនរងគ្រោះក្លាយជាជនសង្ស័យ

ករណីហិង្សាព្រួតគ្នា៣វៃមួយ!ចុងក្រោយភាគីជនរងគ្រោះក្លាយជាជនសង្ស័យ (ភ្នំពេញ)៖គ្រួសារជនរងគ្រោះដែលមានម្តាយវ័យចាស់ជរា និងកូនប្រុសម្នាក់កើតទុក្ខមិនសុខចិត្តក្រោយភាគីជនបង្កបានប្រើបាស់អំពើហិង្សាមានគ្នាចំនួន៣នាក់ព្រួតគ្នាវៃមកលើរូបគាត់បណ្ដាលឲ្យរបួសធ្ងន់ហើយមិនទទួលបានយុត្តិធម៌នៅឡើយ ត្រូវសាលាដំបូងខេត្តតាកែវកោះហៅចូលបំភ្លឺក្នុងនាមជាជនសង្ស័យទៅវិញ។ បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ចុះថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា,ភាគីជនបង្កមានគ្នាចំនួន៣នាក់រួមមាន៖ទី១,ឈ្មោះ សុខ ឧត្តម ភេទប្រុស រស់នៅភូមិបាក់ដៃ ឃុំគោកធ្លក  ស្រុកអង្គរបុរី ខេត្តតាកែវ។ ទី២,ឈ្មោះ  ផេង ពិសិដ្ឋ ភេទប្រុស រស់នៅភូមិបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ និងទី៣,ឈ្មោះ ទី ហ៊ី ភេទប្រុស រស់នៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដែលបានប្រព្រឹត្តអំពើហិង្សាមកលើខ្លួនដែលជាជនរងគ្រោះត្រង់ចំណុចរង្វង់មូលភ្នំដា ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តកែវ កាលពីថ្ងៃទី២ ខែឆ្នូឆ្នាំ២០២៣កន្លងទៅ ដោយភាគីបង្កមានគ្នា០៣នាក់បានព្រួតគ្នាវៃមកលើ ជនរងគ្រោះម្នាក់មានរបួសធ្ងន់ដើមហេតុបង្កឡើងដោយឈ្មោះ ផេង ពិសិដ្ឋ ហក់មកវៃខ្លួនក្នុងស្ថានភាពស្រវឹងជោគជាំដោយខឹងហៅចូលផឹកជាមួយតែជនរងគ្រោះប្រកែកមិនព្រមផឹក និងបក្ខពួក២នាក់ទៀតសុទ្ធតែជាក្រុមបងធំបងតូចផងនោះ មិនបានចូលមកហាមឃាត់ទេបែរជាមកព្រួតវៃលើរូបគាត់តែម្នាក់ឯង  ស្រាប់តែម្ដាយបានមកដល់ឃើញគេព្រួតវៃកូនបែបនេះបានចុះទៅជួយកូន ក៏ត្រូវភាគីបង្កខាងលើវៃត្រូវម្ដាយសន្លប់ ត្រូវបានអ្នកជិតខាងនាំម្ដាយទៅមន្ទីពេទ្យបង្អែកស្រុក តែពេទ្យមិនហ៊ានមើលទើបបញ្ចូនទៅភ្នំពេញដើម្បីសង្រ្គោះបន្ទាន់។ ប្រភពដដែលបានឲ្យដឹងទៀតថា,ជុំវិញករណីនេះក្រោយកើតហេតុសមត្ថកិច្ចស្រុកអង្គរបុរីបានហៅរូបគាត់និងភាគីជនបង្កខាងលើធ្វើការសួរនាំអង្គហេតុ និងបានសម្របសម្រួលគ្នាបញ្ចប់រឿងតែភាគីបង្គមិនព្រមសងសំណង់ជំងឺចិត្តអ្វីឡើយដោយគ្រាន់តែបញ្ចប់រឿងទាំងសងខាងប៉ុណ្ណោះ   ផ្ទុយទៅវិញពេលកំពុងដោះស្រាយអ្វីដែលកាន់តែអស់សង្ឃឹមនោះគឺសមត្ថកិច្ចហាក់បីមានចេតនាលម្អៀងទៅគាគីបង្កទាំងស្រុង ជាពិសេសមានការអន្តរាគមន៍ពីសមត្ថកិច្ចថ្នាក់ខេត្តរហូត  សង្ស័យជាខ្សែខាងភាគីជនបង្កដែលចាំឈរឆ្កាងអន្តរាគមន៍នៅពីក្រោយលើសំណុំរឿងនេះ តើសមត្ថកិច្ចនោះជានរណា? […]

ព័ត៌មានសន្តិសុខសង្គម

ប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ1និងបក្សពួកនៅចំណុចភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែងប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់អាងខ្នងប្រធានជញ្ចីងទូទាំងប្រទេសផ្កើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល?

ប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ1និងបក្សពួកនៅចំណុចភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែងប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់អាងខ្នងប្រធានជញ្ចីងទូទាំងប្រទេសផ្កើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល? ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង លុយក៏ថ្លឹង។ ទោះប្បីជាមិនលើសទម្ងន់ក៏មន្រ្តីៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1 មិនគូរបណ្ដែតបណ្ដោយឲ្យឈ្មួញដឹកលេីសទំងន់តាមអំពេីចិត្ត។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ឬអភិបាលរងខេត្តទទួលបន្ទុកផ្នែកជញ្ជីនទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ឃុំរំចេក នេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។

ព័ត៌មានជាតិ

បងប្អូន​ក្រុមវាលទី២០ (ភូមិបាល​ ខណ្ឌ​កំបូល) បន្ត​ចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋ នៅភូមិសហគមន៍ខាងលិច ភូមិគោកកណ្តាល ឃុំភក្តី និងប្រមូលទិន្នន័យបញ្ចប់ត្រៀមបិទផ្សាយឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បងប្អូន​ក្រុមវាលទី២០ (ភូមិបាល​ ខណ្ឌ​កំបូល) បន្ត​ចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋ នៅភូមិសហគមន៍ខាងលិច ភូមិគោកកណ្តាល ឃុំភក្តី និងប្រមូលទិន្នន័យបញ្ចប់ត្រៀមបិទផ្សាយឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ————— ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ #រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ#ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ#ចុះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានសន្តិសុខសង្គម

ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧

ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧ —————- ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នាពេលខាងមុខនេះ ជាការបន្តដំណើររបស់កម្ពុជា ក្នុងការធានានិរន្តរភាព ប្រព័ន្ធនយោបាយដែលមានរបបគ្រប់គ្រងបែបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ បែបសភានិយម និងប្រកាន់យករបបនយោបាយបែបប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីភាពរឹងមាំនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ កំណើនសេដ្ឋកិច្ច និងការលេីកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងរជ្ជកាលនៃសហសម័យកម្ពុជា។ #សន្តិភាព #ព្រះសីហនុ #ឃុំសង្កាត់

ព័ត៌មានសន្តិសុខសង្គម

ទីតាំងមាន់អនឡាញ ស្ថិតនៅរោងបាល់ទះមួយកន្លែង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ទីតាំងមាន់អនឡាញ ស្ថិតនៅរោងបាល់ទះមួយកន្លែង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មហាជនបានសំណូមពរដល់លោក វីរៈសេនីយ៍ត្រី នាង ផល្លី មេប៉ុស្តិ៍ អូរបែកក្អម នឹង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង លោកអធិការនគរបាលខណ្ឌសែនសុខ ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមលោកឯកឧត្តម ជួយមើលទីតាំងនោះផងទាន ដោយក្ដីអនុគ្រោះ (ដើម្បី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព)

ព័ត៌មានសន្តិសុខសង្គម

តាំងល្បែងស៊ីសងស្ថិតភូមិ ផ្សារលិច ខាងក្រោយ ផ្សារ ព្រែក ព្នៅថ្មី ខណ្ឌព្រែកព្នៅ កំពុងបើកដំណើរការយ៉ាងរំភើយរីឯសមត្ថកិច្ចវិញហាក់បីដូចជាចាញ់បារមីម្ចាស់ទីតាំងខាងលើមិនហ៊ានបង្ក្រាប?

តាំងល្បែងស៊ីសងស្ថិតភូមិ ផ្សារលិច ខាងក្រោយ ផ្សារ ព្រែក ព្នៅថ្មី ខណ្ឌព្រែកព្នៅ កំពុងបើកដំណើរការយ៉ាងរំភើយរីឯសមត្ថកិច្ចវិញហាក់បីដូចជាចាញ់បារមីម្ចាស់ទីតាំងខាងលើមិនហ៊ានបង្ក្រាប? ភ្នំពេញ៖ បញ្ហាល្បែងស៊ីសងដែលកំពុងប្រមូលផ្ដុំយ៉ាងច្រើនកុះករ ស្ថិតនៅមូលដ្ឋានជិតបុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងបង្វក់ស្មារតីអ្នកលេងឲ្យកាន់តែច្រើន អ្នកចាញ់ក៏កាន់តែច្រើន ឯខ្លះទៀតមាត់លឺៗរំខានដល់ប្រជាពលរដ្ឋខ្លាំងតែម្ដង នេះបើតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន ស្វាយជ្រំ ញូសិ៍ បានទទួលនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ យោងតាមប្រភពពីប្រជាពលរដ្ឋ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន ស្វាយជ្រំ ញូសិ៍ ឲ្យដឹងថា បច្ចុប្បន្នទីតាំងល្បែងស៊ីសងដែលស្ថិតនៅខាងក្រោយផ្សារព្រែកព្នៅថ្មីនេះ កំពុងបើកលេងយ៉ាងរលូនតែម្ដង ដោយមិនក្លាចញញើតនឹងសមត្ថកិច្ចសូម្បីតែបន្ដិច ហើយបានបើកលេងច្រើនដូចផ្សិតតែម្ដង។ ពេលខ្លះអ្នកលេងទាំងនោះបានស្រែកអឺងកងរំពងរំខានដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀត សម្លេងប្រកែកគ្នាខ្លាំងៗ ដែលធ្វើឲ្យទីតាំងមួយនេះគ្មានសុវត្ថិភាពទាល់តែសោះ ម្យ៉ាងវិញទៀត សមត្ថកិច្ចបានបង្ក្រាបបានតែមួយឆាវបានតែប៉ុន្មានថ្ងៃបើកលេងឡើងវិញយ៉ាងរលូន មិនមែនលួចលាក់បើកទេ គឺបើកលេងចំហរតែម្ដង។ ប្រជាពលរដ្ឋឆ្ងល់ថា ម្ដេចបានជាមានការបើកលេងយ៉ាងសេរីដូច្នេះ ហើយសមត្ថកិច្ចមិនចុះបង្ក្រាបតែម្ដងទៅ ពេលខ្លះមានសមត្ថកិច្ចធ្វើដំណើរតាមដងផ្លូវដែរ ប៉ុន្ដែហាក់ធ្វើមិនឃើញ ដូចជាមិនចង់បង្ក្រាប ឬមួយជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន។ ប្រសិនបើគ្មានការបង្ក្រាបនោះទេ បញ្ហាភូមិឃុំសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលនឹងមិនមានប្រសិទ្ធភាពទាល់តែសោះ ដោយសារតែថ្នាក់ក្រោម មិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ឬចុះបង្ក្រាបឲ្យបានទាន់ពេលវេលា ឬដូចគេនិយាយ «គោបាត់ទើបធ្វើរបង» ដល់ពេលមានបញ្ហាទើបចុះបង្ក្រាប។ […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងអាប៉ោងនៅក្នុងភូមិបឹងតូចឃុំសឿស្រុកមង្គលបូរីស្ទើរតែក្លាយទៅជាល្បែង ប្រជាប្រិយក្នុងភូមិទៅហើយ…

ល្បែងស៊ីសងអាប៉ោងនៅក្នុងភូមិបឹងតូចឃុំសឿស្រុកមង្គលបូរីស្ទើរតែក្លាយទៅជាល្បែង ប្រជាប្រិយក្នុងភូមិទៅហើយ… ខេត្តបន្ទាយមានជ័យ@ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៤ ល្បែងស៊ីសងអាប៉ោងមួយកន្លែងនៅចំណុចខាងក្រោយផ្ទះយាយយៀងស្ថិតក្នុងភូមិបឹងតូចឃុំសឿស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបើកដំណើរការលេងយ៉ាងរំភើយដោយមិនខ្លាចក្រែងនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំសឿឡើយ។ ធ្វើឱ្យបាត់បង់អស់នៅប្រាំ៧ចំណុចភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មក្នុងសង្កាត់ព្រែកប្រាសូមសមត្ថកិច្ចចុះបង្រៀនផង…..

រាជធានីភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ កំពុងតែប្រមូលគ្នា ភ្នាល់ល្បែងតាមអនឡាញ និង កំពុងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ដោយមិនទាន់មានអាជ្ញាធរនិងសមត្ថកិច្ចចុះទៅបង្ក្រាបនោះទេ។ ប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងដែលលួចលាក់លេងល្បែងស៊ីសង ខាងលើស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ដោយទីតាំងមួយនេះបើកលេងថ្នាំញៀន លេងល្បែងស៊ីសង២៤ម៉ោង ជារៀងរាល់ថ្ងៃ។ ចំណែកអធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត រួមទាំងលោកមេប៉ុស្តិ៍នគរបាលសង្កាត់ព្រែកប្រា ហាក់កំពុងតែមើលរំលងចំពោះករណីនេះ។ ប្រជាពលរដ្ឋអំពាវនាវដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជួយចាត់មន្ត្រីជំនាញក្រោមឱវាទនៃ ស្នងការនគរបាលរាជធានីភ្នំពេញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់និងប្រើប្រាស់គ្រឿងញៀនខាងលើនេះផងទាន៕

ព័ត៌មានអន្តរជាតិ

ព័ត៌មានសន្តិសុខសង្គម

ល្មមដល់ពេលរដ្ឋាភិបាលអាណត្តិទី៧ គូរដាក់មន្រ្តីជំនាញអង្គភាពប្រឆាំងអំពេីពុករលួយ ចុះស្រាវជ្រាវធ្វេីការវះកាត់ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រព្រឹត្ត​អំពើ​ពុករលួយ គាបសង្កត់​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​តាមរថយន្តតូច ធំ និងរម៉កសណ្ដោង ខ្លាំងជាងមុនដេីម្បីស្រង់ដេីម ?

ល្មមដល់ពេលរដ្ឋាភិបាលអាណត្តិទី៧ គូរដាក់មន្រ្តីជំនាញអង្គភាពប្រឆាប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​ អំពេីពុករលួយ។​ ​រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។ ​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​ ​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា […]

ព័ត៌មានសន្តិសុខសង្គម

ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេច ថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ!

ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេច ថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ! ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ1ត្រង់ចំណុចឃុំរំចេកស្រុកព្រះស្ដេចនេះ។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។

ព័ត៌មានសន្តិសុខសង្គម

ឈាមស្រែកស្បែកហៅ : ចាប់ខ្លួនឃាត់ករ សម្លាប់បុរសម្នាក់ញាត់សាកសពក្នុងវ៉ាលីនៅភ្នំពេញ យកទៅបោះចោលនៅខេត្តកោះកុង

ឈាមស្រែកស្បែកហៅ : ចាប់ខ្លួនឃាត់ករ សម្លាប់បុរសម្នាក់ញាត់សាកសពក្នុងវ៉ាលីនៅភ្នំពេញ យកទៅបោះចោលនៅខេត្តកោះកុង ភ្នំពេញ : ឃាតករដែលសម្លាប់បុរសម្នាក់រួចយកសាកសពញាត់ចូលក្នុងវ៉ាលីយកទៅបោះចោលនៅខេត្តកោះកុង ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយនៅចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញ​ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងទីតាំងឈានទៅដល់ការឃាតខ្លួន នៅចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ វេលាម៉ោង៥៖០០នាទី ។ នៅចំពោះមុខសម្ថតកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនដៃដល់ឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK […]

ព័ត៌មានជាតិ

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះបានថ្លែងអបអរសាទរប្រកបដោយមោទនភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដោយទទួលបានអាសនៈចំនួន ៥៥ ក្នុងនោះភូមិភាគទី៨ ដែលរួមមានខេត្តក្រចេះ កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែងបានទទួលអាសនៈ ៦ លើ ៦ និងមានសំឡេងគាំទ្រមាន ការកើនឡើងដែលបង្ហាញពីភាពត្រឹមត្រូវនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋ។ ការអបអរសាទរនិងគាំទ្រនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងការដកពិសោធន៍ការងារក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ និងសមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សខេត្ត ក្រុងស្រុកទាំង ៧ របស់ខេត្តក្រចេះ។ បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍នៃការចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានរបស់ក្រុមការងារគណបក្សទាំង ៧ ក្រុងស្រុក, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក […]

ព័ត៌មានសន្តិសុខសង្គម

ព្រះវិហារ៖ នាវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ សហការផ្នែករដ្ឋបាលព្រៃឈើឆែប បានចុះប្រតិ្តបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ចាប់គោយន្តកែច្នៃចំនួន ០១គ្រឿង ពណ៌ខ្មៅចំណុះ២,៥តោន

ព្រះវិហារ៖ នាវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ សហការផ្នែករដ្ឋបាលព្រៃឈើឆែប បានចុះប្រតិ្តបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ចាប់គោយន្តកែច្នៃចំនួន ០១គ្រឿង ពណ៌ខ្មៅចំណុះ២,៥តោន ដឹកជញ្ជូនឈើអារប្រភេទលេខ១(ស្រឡៅ)ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ចំនួន២១៦សន្លឹក ស្មើនឹង ៩ម៉ែត្រត្រីគុណ១៦៥ ត្រង់ចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ម្ចាស់ឈ្មោះ អោក ចាន់ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(សម្ថកិច្ចជំនាញពុំបានឃាត់ខ្លួនឡើយ)។ បច្ចុប្បន្នវត្ថុតាងខាងលើយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីចាត់ការបន្ត។

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ខែផល្គុន ថ្ងៃអង្គារ ១០កើត ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំនួន២៩៤រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ​

នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ខែផល្គុន ថ្ងៃអង្គារ ១០កើត ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំនួន២៩៤រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ​ ។ នាយកដ្ឋាន បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានសហការរៀបចំជាមួយនឹងមន្ត្រីជំនាញនៃនាយកដ្ឋានសុខាភិបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ។ សូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលគាប់ប្រសើរ មិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ ដែលជាគំរូដ៏ប្រសើរក្នុងសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ។

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋលោកសូមណូមពរដល់រាជរដ្ឋាភិបាល ល្មមដល់ពេលដាក់មន្រ្តីជំនាញចុះវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុកហើយ លោក បូរី វង្សសានិត ប្រធានកមមលោកន្ទីរសាធារណការខេត្តព្រះសីហនុធ្វើមិនដឹងមិនឮចឹង ?

ប្រជាពលរដ្ឋលោកសូមណូមពរដល់រាជរដ្ឋាភិបាល ល្មមដល់ពេលដាក់មន្រ្តីជំនាញចុះវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុកហើយ លោក បូរី វង្សសានិត ប្រធានកមមលោកន្ទីរសាធារណការខេត្តព្រះសីហនុធ្វើមិនដឹងមិនឮចឹង ? ចេញផ្សាយ ១៩ ០៣ ២០២៤ ✓ ✓ ប្រភពពីមន្ត្រីបានបញ្ជាក់ឲ្យដឹងថា លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មានខ្នងបង្អែកក្រាស់ល្បីខាងពុករលួយ ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តគឺដោយសារមានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាលដែរ។ គ្មានឈ្មួញ […]

ព័ត៌មានសន្តិសុខសង្គម

ខេត្ត​បាត់ដំបង​÷ ក្រុម​ឈ្មួញ​កំពុង​នាំ​ចូល​សាច់​បង្កក​ខុសច្បាប់​ជាច្រើន​ប្រភេទ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​វា​អន្តរជាតិ​គីឡូ​(១៣) ភ្នំ​ដី

ខេត្ត​បាត់ដំបង​÷ ក្រុម​ឈ្មួញ​កំពុង​នាំ​ចូល​សាច់​បង្កក​ខុសច្បាប់​ជាច្រើន​ប្រភេទ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​វា​អន្តរជាតិ​គីឡូ​(១៣) ភ្នំ​ដី ស្ថិត​នៅក្នុង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ខណៈ​កន្លងទៅ​សាច់​បង្កក​ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​បញ្ជា​ឱ្យ​ជំនាញ​ពិនិត្យ និង​ចាត់វិធានការ​ទប់ស្កាត់ ដុត​និង​កប់​ចោល​ពីព្រោះថា​ធ្វើឱ្យប៉ះពាល់​ដល់​អ្នក​បរិ​ភោគ​ខ្លាំងណាស់ ហើយ​ក៏​ថមថយ​ការនាំ​ចូល​មួយ​រយៈ​ផងដែរ​។​ ​ជា​ស្តែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មិនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ថត​ផ្តិត​យក​រូបភាព​ពី​សកម្ម​ភាព​ក្រុម​ឈ្មួញ​កំពង់​នាំចូល​សាច់​បង្កក និង​លើកដាក់​លើ រថយន្ត​ជាច្រើន​នៅ​ ​ក្នុង​ដែន​គ្រប់គ្រង​របស់​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​វា​អន្តរជាតិ​គីឡូ​(១៣) ភ្នំ​ដី ដែល​មាន​ការគ្រប់គ្រង​ដោយ​លោក​វីរៈ​សេនី​ឯក​ពៅ មុន្នី​ជោត ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍ លោក តេង ចាន់​ភារម្យ​ប្រធាន​ច្រកទ្វារ​អន្តរជាតិ និង​លោក អ៊ុយ វិត មេ​គយ​ច្រកទ្វា​អន្តរជាតិ​ខាងលើ តើ​កំពង់​ធ្វើ​អ្វី​? បានជា​បណ្តោយ​ឲ្យ​មេ​ឈ្មួញ នាំចូល​សាច់​បង្កក មានដូចជា មឹក បង្គា​រ ក្តាម គ្រប់​ប្រភេទ​ចូល​ខុសច្បាប់ ដែល​បង្ក​ផលប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ទៅ​វិញ​។​ ​បើ​តាម​ប្រភព​ពី​អាជីវករ​លក់ដូរ​បានឲ្យដឹងថា បើ​មិន​មាន​ការឃុបឃិត​ពី​មន្ត្រី​នា​ញ​ខាងលើ​នោះ​ទេ ក៏​ក្រុម​ឈ្មួញ​ទាំងនោះ​មិនអាច នាំចូល​សាច់​បង្កក មឹក បង្ការ ក្តាម គ្រប់​ប្រភេទ​ចូល​ខុសច្បាប់ ដែល​បង្ក​ផលប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ ក្នុងស្រុក ។​ ​ប្រភព​បាន​បង្ហើប​ទៀតថា​ជា​រៀងរាល់ថ្ងៃ​គេ​តែ​ឃើញ​រថយន្ត​ម៉ាក​Starex​ពណ៍​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​2BD-១៦៤៥ តែងតែ​ចូលធ្វើ​សកម្មភាព​ដឹក ជញ្ជូន​សាច់​បង្កក​រាប់រយ​គី​ឡូ ចេញ​ដោយ​រលូន មិនឃើញ​មាន​មន្ត្រី​ណា […]

ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ

ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ ប្រភពដដែលបានអោយដឹងថា! ឈ្មោះ ចន្តា បុគ្គលម្នាក់នេះជាម្ចាស់ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែងក្នុង ឃុំត្រពាំងគរ ស្រុកជើងព្រៃ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពេលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ដែលធ្វើអោយគេសង្ស័យ ទីតាំងល្បែងស៊ីសងមួយនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ បើកភ្លើងខៀវអោយបើកដំណើរការលេងហើយមើលទៅ ទើបគ្មានការបង្រ្កាប។ ជាមួយគ្នានេះ បនល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ បែបនេះនោះទេ! ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។ ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ លើកឡើងថា! តើឯណាទៅ […]

ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត

ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។ មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាបោ៉ង ស្ថិតនៅភូមិ គគីរតំាងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះគ្រូឈាន់ និងឈ្មោះសំអាង ម្ចាស់ផ្សារសំអាងរិករាយជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកសន្ទុក បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបឹងល្វា នឹងលោកអធិការស្រុកសន្ទុកស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ??? ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះគ្រូឈាន់ និងឈ្មោះសំអាង នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។ ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកគ្រូឈាន់ និងឈ្មោះសំអាង ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បឹងល្វា និងលោកអធិការស្រុកសន្ទុក […]

ព័ត៌មានជាតិ

ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ

ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ————————————- ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ដូចខាងក្រោម៖ ១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល ៣ឆ្នាំ ២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ឆ្នាំ ឬ អតិថិជនអាចរៀបចំឥណទានសារឡើងវិញ ៣. អតិថិជនអាចប្តូររយៈពេលបង់រំលស់ រហូតដល់ ៣០ឆ្នាំ 👉 សូមអតិថិជន អញ្ជើញទំនាក់ទំនងនៅការិយាល័យលក់ផ្ទះបុរីពិភពថ្មីគ្រប់ទីតាំង។ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានសន្តិសុខសង្គម

ខណ្ឌដូនពេញព័ត៌មានបឋម÷រូបភាពបែកធ្លាយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង បើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ លឺល្បីថាទីតាំងនេះមានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ខណ្ឌដូនពេញព័ត៌មានបឋម÷រូបភាពបែកធ្លាយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង បើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ លឺល្បីថាទីតាំងនេះមានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រជាពលរដ្ឋស្នើទៅដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចុះត្រួតពិនិត្យទីតាំងនេះផង ដើម្បី ភូមិ ឃុំ សុវត្ថិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៑ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមទូរទស្សន៍អនឡាញ នៅតែបន្តមានក្នុងខេត្តកំពង់ធំ ឃុំទំរីង ស្រុកសណ្ដាន់

ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមទូរទស្សន៍អនឡាញ នៅតែបន្តមានក្នុងខេត្តកំពង់ធំ ឃុំទំរីង ស្រុកសណ្ដាន់។ យោងតាមរាយការណ៍បានបញ្ជាក់ច្បាស់ថា៖ នៅក្នុងថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០២៤នេះ ទីតាំងល្បែងស៊ីសងខុសច្បាប់ ត្រង់ចំណុចខាងលើកំពុងតែបន្តបើកឲ្យភ្ញៀវចូលលេងល្បែងសុីសងភ្នាល់ដាក់លុយជារៀងរាល់ថ្ងៃដោយមិនខ្វល់ពីអនុសាសន៍សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្មីៗនេះឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទ។ ប្រភពបានបន្តបញ្ជាក់ទៀតថា៖ ទីតាំងល្បែងស៊ីសងមួយនេះ កន្លងមកលោកនាយប៉ុស្តិ៍នគរបាលឃុំទំរីងចុះទៅធ្វើកិច្ចសន្យាមួយដងជាពីរដងរួចហើយ តែម្ចាស់ទីតាំងមួយនេះ នៅតែបន្តផ្តល់ទីតាំងដល់ជនញៀនល្បែងដោយមិនខ្វល់ផ្លូវច្បាប់។ ប្រជាពលរដ្ឋសំណូមពរលោកអធិការស្រុកសណ្ដាន់និងស្នងការនគរបាលខេត្តកំពង់ធំ លោក ម៉ែន លី សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង៕

ព័ត៌មានសន្តិសុខសង្គម

ខេត្តកណ្តាល÷ ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រីនិងល្បែងjoker មួយកន្លែងនៅស្ថិតតាមប្រឡាយទឹកក្នុងភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអតិថិជនក្មេងចាស់,ប្រុសស្រីចូលលេងជាហូរហែដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ!

ខេត្តកណ្តាល÷ ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រីនិងល្បែងjoker មួយកន្លែងនៅស្ថិតតាមប្រឡាយទឹកក្នុងភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអតិថិជនក្មេងចាស់,ប្រុសស្រីចូលលេងជាហូរហែដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរ គឺជាឱកាសឲ្យពួកថៅកែទូហ្គេម អាចដំណើរការបានដោយរលូន។ យោងតាមសេចក្តីរាយការណ៍ដែលពេញចិត្តមេឌា ទើបទទួល បានឲ្យដឹងថា ទីតាំងល្បែងបាញ់ត្រីនិងJoker១កន្លែងនេះ ដំណើរការបានដោយរលូនសុខសុវត្ថិភាព មិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ទំនងជាថៅកែទូហ្គេមនេះ បានចរចាជា មួយសមត្ថកិច្ចនៅក្នុងក្រុងតាខ្មៅរួចហើយ ទើបគេ ចូលទៅដំឡើងសម្ភារៈលេងល្បែងក្នុងទីតាំងខាងលើនេះបានយ៉ាងស្រួល។ ទីតាំងល្បែងអនឡាញបាញ់ត្រី និងJokerនេះកំពុងប្រឈម នឹងការបង្កហានិភ័យយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជា ពិសេសយុវជន,យុវនារី ដែលអាចនឹងភ្លេចសាលារៀននិងបង្កភាពអនាធិបតេយ្យ,ក៏ដូចជាអំពើអានាចារឬការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នងទីតាំងទូហ្គេមនោះផង។ គេមិនដឹងថា តើអធិការក្រុងតាខ្មៅ លោក យី វណ្ណដាមានចេតនាជួយបិទបាំង អំពើអនាធិបតេយ្យនៃវង់ ល្បែងស៊ីសងហ្គេមអនឡាញ(ហ្គេមបាញ់ត្រី)នៅទីតាំងខាងលើនេះឬយ៉ាងណាទេ?  វាមិនមែន តែមួយករណីនៃល្បែងហ្គេមបាញ់ត្រី ឬហ្គេមអនឡាញដែលកំពុងពង្វក់ស្មារតីយុវជន,នារី ឲ្យភ្លេចការសិក្សាប៉ុណ្ណោះទេ។ ប៉ុន្តែវាជាទីតាំងបង្កភាពអនាធិបតេយ្យ អំពើអសកម្មជាច្រើននោះ។ ទីតាំងហ្គេមបាញ់ត្រីខាងលើនេះត្រូវបានគេប្រាប់ថា បានដំណើរការជាចំហ ហាក់ដូចជាមានខ្នងបង្អែកយ៉ាងធំ ដោយមិនញញើតអាជ្ញាធរមូលដ្ឋានឡើយ។ តើអាជ្ញាធរក្រុងតាខ្មៅមានសមត្ថភាពបង្ក្រាបទីតាំងហ្គេម ខាង លើនេះបានដែរឬទេ? លោកអធិការ យី វណ្ណដាហាក់ដូចជាធ្វើមិនដឹង មិនឮ ដោយចាញ់ឥទ្ធិពលទីតាំងហ្គេមអនឡាញបាញ់ត្រី និងJokerនោះឬ? ការព្រងើយកន្តើយនៃក្រុមអាជ្ញាធរមានសមត្ថកិច្ច […]

ព័ត៌មានសន្តិសុខសង្គម

ខេត្តកណ្តាល៖ ថ្មីៗនេះល្បីឧកញ៉ា២រូប១ចាក់ថ្មចូលទន្លេនិង១ទៀត

ខេត្តកណ្តាល៖ ថ្មីៗនេះល្បីឧកញ៉ា២រូប១ចាក់ថ្មចូលទន្លេនិង១ទៀត សង់ផ្ទះអោយម្តាយចូលទន្លេនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មិនទាន់បាត់ល្បីផងឥលូវមក១ករណីទៀតហើយគឺមានអ្នកមានម្នាក់សង់សំណង់រំលោភយកដីទន្លេនៅក្រុងអរិយក្សត្រខេត្តកណ្តាលយ៉ាងរភើយ។ ប្រភពច្បាស់ការពីពលរដ្ឋបានអោយដឹងថាសំណង់ដែសង់នៅចំណុចភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិលក្រុងអរីយក្សត្រ គឺជារបស់អ្នកមានអំណាចតែពួកគាត់មិនហ៊ានបញ្ចេញឈ្មោះនោះទេ ហើយសំណង់ខាលើសង់យូមកហើយដែរដោយមិនដឹងថាមានច្បាប់ឬគ្មានច្បាប់ឡើយដោយគ្រាន់តែដឹងថាសង់រំលោភយកទន្លេតែប៉ុន្នោះ។ ប្រភពដដែលបានបញ្ចាក់ទៀតថានៅក្រុងអរីយក្សត្រមានតែពួកអ្នកមានលុយមានអំណាចនោះទេដែលចិញ្ចឹមចិត្តចង់បានតែដីទន្លេ បើក្រៗដូចពួកគាត់រំលោភដីទន្លេតែ១តឹកដឹងតែក្រុមអាជ្ញាធរមកហាមឃាត់ភ្លៀមៗតែម្តង។ ពាក់ពន្ធ័ករណីខាងលើពេញចិត្តមេឌាមិនអាចសុំការបំភ្លឺពីលោកចៅសង្កាត់ព្រែកអំពិលបានទេដោយទូរសព្ទ័ចូលមិនមានអ្នកទទួល។ ចំណែកលោកចាន់ តារា អភិបាលក្រុងអរីយក្សត្របានអោយប្រាប់អ្នកការសែតអោយដឹងថាពិតជាមានការសាងសង់សំណង់នៅចំណុចខាងលើមែនតែរឿងរំលោភយកទន្លេលោកសុំបដិសេធគឺមិនមានការំលោភនោះទេ។ លោកអភិបាលក្រុងបានបន្តទៀតថាពីមុនដីនៅចំណុចនឹងជាដីកម្មសិទ្ធ(លោកអភិបាលមិនចាំឈ្មោះម្ចាស់កម្មសិទ្ធដីនឹងទេ)វាបានបាក់ចូលទន្លេដូច្នេះម្ចាស់គាត់រៀបចំបុកគ្រឹះទប់ដីកុំអោយបាក់ចូលទន្លេទៀតព្រោះម្ចាស់គាត់ត្រៀមសង់លំនៅឋាន។ បច្ចុប្បន្នលោកអភិបាលក្រុងបានអោយម្ចាស់ផ្អាក់សិនដោយតម្រូវអោយម្ចាស់ដីខាងលើរត់ច្បាប់អោយរួចរាល់សិនទើបអនុញ្ញតិអោយសង់បន្ត។

ព្រះមហាក្សត្រកម្ពុជា

អគុណសន្តិភាព