ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមទូរទស្សន៍អនឡាញ នៅតែបន្តមានក្នុងខេត្តកំពង់ធំ ឃុំទំរីង ស្រុកសណ្ដាន់

ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមទូរទស្សន៍អនឡាញ នៅតែបន្តមានក្នុងខេត្តកំពង់ធំ ឃុំទំរីង ស្រុកសណ្ដាន់។
យោងតាមរាយការណ៍បានបញ្ជាក់ច្បាស់ថា៖ នៅក្នុងថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០២៤នេះ ទីតាំងល្បែងស៊ីសងខុសច្បាប់ ត្រង់ចំណុចខាងលើកំពុងតែបន្តបើកឲ្យភ្ញៀវចូលលេងល្បែងសុីសងភ្នាល់ដាក់លុយជារៀងរាល់ថ្ងៃដោយមិនខ្វល់ពីអនុសាសន៍សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្មីៗនេះឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទ។

ប្រភពបានបន្តបញ្ជាក់ទៀតថា៖ ទីតាំងល្បែងស៊ីសងមួយនេះ កន្លងមកលោកនាយប៉ុស្តិ៍នគរបាលឃុំទំរីងចុះទៅធ្វើកិច្ចសន្យាមួយដងជាពីរដងរួចហើយ តែម្ចាស់ទីតាំងមួយនេះ នៅតែបន្តផ្តល់ទីតាំងដល់ជនញៀនល្បែងដោយមិនខ្វល់ផ្លូវច្បាប់។

ប្រជាពលរដ្ឋសំណូមពរលោកអធិការស្រុកសណ្ដាន់និងស្នងការនគរបាលខេត្តកំពង់ធំ លោក ម៉ែន លី សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង៕

scn

Leave a Reply

Your email address will not be published.