ព័ត៌មានថ្មីៗក្នុងស្រុក

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន…..

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា នៅលើបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងប្រពន្ធ័ផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ននេះ ជម្រើសរបស់ប្រជាពលរដ្ឋមានច្រើនប្រភេទនៃខ្លឹមសារ ។ កាលពីមុននៅក្នុងបរិបទនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ យើងជាអ្នកកំណត់ខ្លឹមសារអោយសាធារណជនស្តាប់ និងអាន តែពេលមានការរីកចំរើនប្រពន្ធ័បច្ចេកវិទ្យា ហើយនិន្នាការប្រពន្ធ័ផ្សព្វផ្សាយទំនើបបានដើរតូនាទីសំខាន់ ហើយប្រជាពលរដ្ឋបានពឹងលើប្រពន្ធ័ផ្សព្វផ្សាយទំនើប ក្នុងការទទួលព័ត៌មាន នោះគឺមានជម្រើសផ្សេងៗក្រៅអំពីការពឹងលើប្រភពតែមួយនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ ។ រូបភាព ៖ ទទក 📖 អានអត្ថបទពេញ

ព័ត៌មានសន្តិសុខសង្គម

សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!!

សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!! រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់លាក់ខ្លួនក្នុងឃ្លាំងមួយកន្លែងស្ថិតនៅផ្លូវជាសុផារ៉ា ខាងក្រោយស្ថាននីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងមានក្រុមអ្នកញៀនល្បែងពពាក់ពពូនគ្នាដឹកមាន់ចូលលេង បញ្ជល់មាន់ស្រែកហ៊ោកញ្ជៀវទ្រហឹងអឹងកងយ៉ាងអនាធិបតេយ្យ មិនដែលមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធណាចុះមកហាមឃាត់ ឬបង្ក្រាបម្តងណាឡើយ។ ប្រជាពលរដ្ឋរិះគន់ថា៖ ប្រហែលជាម្ចាស់បនល្បែងនេះមានខ្សែធំហើយ ឬមានអាជ្ញាធរក្នុងខណ្ឌឬស្សីកែវ ទទួលបានភាគលាភពីម្ចាស់បនល្បែងនេះបានជាមិនបង្ក្រាបទីតាំងនេះឱ្យបានទាន់ពេលវេលា។ ប្រជាពលរដ្ឋសង្ឃឹមថា÷ លោកឯកឃុនដឿន អភិបាលខណ្ឌឬស្សីកែវ ​និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជាពិសេស ឯកឧត្តម ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នឹងយកចិត្តទុក្ខខ្ពស់ក្នុងការចាត់តាំងមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងបនល្បែងមាន់ជល់នៅទីតាំងខាងលើនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិសង្កាត់ទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីប្រកាសបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ និងបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពី…….

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីប្រកាសបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ និងបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពី « ការសរសេរដំណឹងទាន់ហេតុការណ៏ » ដល់មន្រ្តីក្រសួងជាង ៤០ នាក់ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ។ រូបភាព៖ ទទក អានអត្ថបទពេញ

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងព័ត៌មាន បានរៀបចំដាក់អោយដំណើរការច្រកចេញចូលតែមួយ កាល ពីទី០១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានមន្រ្តីមកពីអគ្គនាយកដ្ឋានទាំង ៥ ប្រចាំការដើម្បីទទួលឯកសារ និងផ្តល់សេវាសាធារណៈ។ ក្រសួងព័ត៌មាន បានកំណត់ទីតាំងជាក់លាក់នៅខាងមុខអគារទីស្តីការក្រសួងព័ត៌មាន និងមានមន្ត្រីប្រចាំការនៅច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។ តាមរយៈ ប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងព័ត៌មាន គឺក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រចអនុញ្ញាតឲ្យក្រសួងព័ត៌មាន អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បីជាគុណប្រយោជន៍ ថវិកាជាតិ។ កម្រងសេវាសាធារណៈនេះ មានបញ្ជាក់លម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយនឹងប្រកាសរួមនេះ។ ក្រសួងព័ត៌មាន ត្រូវបិទផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវា នូវស្តង់ដារសេវា ក្នុងនោះរួមមាន ៖ តារាងតម្លៃ ទម្រង់ឯកសារ និងនីតិវិធីសម្រាប់ការផ្តល់សេវា ពាក់ព័ន្ធនឹងការប្រមូលចំណូលខាងលើនេះ។ ក្រសួងព័ត៌មាន ត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្ដឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជា ពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវ […]

ព័ត៌មានសន្តិសុខសង្គម

លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ!

លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ! (ភ្នំពេញ)៖លោក ទា ប៉ាវភ័ក្ត្រា ដែលមានតួនាទីជានាយរងការិយាល័យសរុបអន្តោប្រវេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសត្រូវបានម្ចាស់បំណុលម្នាក់ចេញលិខិតជូនដំណឹងឲ្យអនុវត្តកាតព្វកិច្ចទូទាត់សងប្រាក់ចំនួន២០០០$(ពីរពាន់ដុល្លារ)ដោយកំណត់ពេល០២សប្ដាហ៍ដើម្បីឲ្យចូលខ្លួនដោះស្រាយ។នេះបើយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ដែលអង្គភាពយើងខ្ញុំទទួលបានតាមរយៈម្ចាស់បំណុលដែលបានស្នើសុំមកអង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយ។ ក្នុងលិខិតជូនដំណឹងដដែលនោះបានឲ្យដឹងថា,ម្ចាស់បំណុលបានព្យាយាមទំនាក់ទំនងឲ្យលោក ទា ប៉ាវភ័ក្ត្រា ឲ្យទូទាត់ប្រាក់ជាច្រើនលើកច្រើនសារ ប៉ុន្តែរូបហាក់មានចេតនាទុច្ចរិតតែងតែគេចវេសមិនចូលខ្លួនមកដោះស្រាយសោះ ជាពិសេសរហូតមកទល់ពេលនេះម្ចាស់បំណុលមិនអាចទំនាក់ទំនងបានទូរសព្ទ័ហៅមិនចូល ប្រព័ន្ទតេលេក្រាម(Telegram)ឆាតមិនចូលមើល ហ្វេសប៊ុក(facebook)បានប្លុកចោលអស់មិនថាទំនាក់ទំនងតាមណាឡើយ។ ក្រោយពីបានឃើញរោគសញ្ញាឆបោក និងមានចេតនាទុច្ចរិតគេចវេសពីកាតព្វកិច្ចបែបនេះ ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ និងសេធដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទើបខ្លួនសម្រេចចិត្តចេញលិខិតជូនដំណឹងនិងស្នើសុំអង្គភាពធ្វើការផ្សព្វផ្សាយតែម្ដងមុននឹងមានវិធានការតាមផ្លូវច្បាប់។ ជុំវិញការផ្សព្វផ្សាយព័ត៌មានខាងលើនេះ អង្គភាពយើងខ្ញុំពុំអាចហៅទូរស័ព្ទទំនាក់ទំនងទៅលោក ទា ប៉ាវភ័ក្ដ្រាបានទេ មូលហេតុពុំអាចទំនាក់ទំនងបាន សូមជម្រាបជូនថាអង្គភាពយើងខ្ញុំរងចាំការឆ្លើយបំភ្លឺរបស់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០២៣»

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០២៣» នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង រាជធានីភ្នំពេញ។ ខ្ញុំពិតជារីករាយបានចែករំលែកចំណេះដឹងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងថ្ងៃទី២ ធ្នូ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក…..

ខ្ញុំបានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក តម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត និងបានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ មុឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី ។ រូបភាពដោយ៖ ទទក អានអត្ថបទពេញ

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពី កិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឲ្យការវិវឌ្ឍនៃសង្គមឲ្យបានល្អ…….

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពី កិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឲ្យការវិវឌ្ឍនៃសង្គមឲ្យបានល្អ ទីបី គឺការពង្រឹងគុណភាពសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាល ហើយពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ស្ថានទូតបារាំង ជួយគាំទ្រទៅលើការបណ្ដុះ បណ្ដាល ព្រោះប្រទេសបារាំង គឺមានអ្នកជំនាញ សារព័ត៌មាន និងមានបទពិសោធច្រើនទាក់ទងជាមួយនឹងបញ្ហានេះ ដើម្បីអោយកម្ពុជាអាចធ្វើការដកបទពិសោធបន្ថែមទៀតទៅលើកិច្ចការងារព័ត៌មាន ។ អានអត្ថបទពេញ រូបភាព៖ ទទក

ព័ត៌មានជាតិ

សូមអរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែង…….

សូមអរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែងដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដល់សាធារណជនដែលអញ្ជើញមកផ្ទាល់នៅទីតាំងប្រារព្ធពិធី និងសាធារណជនដែលបានតាមដានការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងក៏សូមថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានសហការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យប្រចាំឆ្នាំនេះ រូបថតដោយ ឡុង ដេវីត

ព័ត៌មានសន្តិសុខសង្គម

ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋ​បានរាយការណ៍ប្រាប់ឲ្យដឹងថា មាន​ទីតាំង​បន​ល្បែង​ដុះ​ស្លែ​ជល់​មាន់​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡឡាញពីរកន្លែង ស្ថិតនៅ​ក្នុង ភូមិ​ព្រែក​រាំង សង្កាត់​កំពង់សំណាញា់ ក្រុង​តាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់???

ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋ​បានរាយការណ៍ប្រាប់ឲ្យដឹងថា មាន​ទីតាំង​បន​ល្បែង​ដុះ​ស្លែ​ជល់​មាន់​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡឡាញពីរកន្លែង ស្ថិតនៅ​ក្នុង ភូមិ​ព្រែក​រាំង សង្កាត់​កំពង់សំណាញា់ ក្រុង​តាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់? ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋ​បានប្រាប់ឲ្យដឹងថា មាន​ទីតាំង​បន​ល្បែង​ដុះ​ស្លែ​ជល់​មាន់​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡឡាញពីរកន្លែង ស្ថិតនៅ​ក្នុង ភូមិ​ព្រែក​រាំង សង្កាត់កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។ ថ្ងៃទី២៨ខែវិច្ឆិការ.ឆ្នាំ..២០២៣….កំពុងបើកលេងយ៉ាងរំភេីយ ពង្វក់ស្មារតី​អ្នកញៀន​ល្បែង​ឲ្យចូល​ទៅលេង​យ៉ាង​គគ្រឹកគគ្រេង  អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ សង្ស័យថា​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ក៏​មិនដឹង ។ ​សូម​បញ្ជាក់​ឲឲ្យដឹងថា ៖ ទីតាំង​បន​ល្បែង​ជល់មាន់​ខុស​ច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញពីរកន្លែង​នេះ ស្ថិតនៅក្នុង​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុងបើក​ដំដំណើរការលេង​ជាធម្មតា ប៉ុន្ដែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័ក្នុង​មូលដ្ឋាន​មិន​ទាន់​ធ្វើការ​បង្ក្រាប​។ គេ​ដាក់​ការសង្ស័យថា អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​អាច​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ ជា​ប្រព័ន្ឋ​ជាមួយ​ម្ចាស់​ទីតាំងបន​ល្បែង​ខាងលើនេះហេីយមេីលទៅ… ទើបបានជាធ្វេីខុសនឹងផ្ទុយ គោលនយោបាយ ភូមិ​ឃុំ សង្កាត់មាន​សុវត្ថិភាព​ទាំង ៧ ចំណុច​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​ ​ករណី​បទល្មើស​បន​ល្បែងស៊ីសង​ជល់​មាន់​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ​ស្ថិតនៅ​ ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់​ ក្រុងតា​ខ្មៅ​ ខេត្ត​កណ្ដាល គេ​ឃើញ​ថាអ្នកញៀន​ល្បែង​ចេញ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ ប្រជាពលរដ្ឋ​លើកឡើងថា […]

ព័ត៌មានសន្តិសុខសង្គម

ករណីអ្នកសារព័ត៌មានម្នាក់ធ្វើការនៅក្នុងអង្គភាព ភ្នំពេញថ្មី ម្នាក់បានបើករថយន្តបុកស្លាប់មនុស្ស២នាក់រួចរត់គេចខ្លួនបាត់!

ករណីអ្នកសារព័ត៌មានម្នាក់ធ្វើការនៅក្នុងអង្គភាព ភ្នំពេញថ្មី ម្នាក់បានបើករថយន្តបុកស្លាប់មនុស្ស២នាក់រួចរត់គេចខ្លួនបាត់! (ភ្នំពេញ)៖កាលពីថ្ងៃទី 27 ខែ ខែវិច្ឆិកា 2023 នៅវេលាម៉ោង 12 និង 40 នាទីស្ថិតនៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានអ៊ីហ្ស៊ុយៗពីរកាប់ស្លាកលេខភ្នំពេញ 2 BP 1714 បានបុកជាមួយម៉ូតូ 020,ដែលមានស្លាកលេខកណ្ដាល 1AJ 4059 ដែលជិះឌុបគ្នាពីរនាក់បណ្ដាលឱ្យបាត់បង់ជីវិតស្ត្រីម្នាក់និងប្រុសម្នាក់ រួចរត់បាត់ស្រមោល។ យ៉ាងណាក្រុមគ្រួសារនៃសព សូមជម្រាបជូនដំណឹងដល់ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងប្អូនជិតឆ្ងាយមេត្តាជួយស្វែងរក​ ឈ្មោះ​ អូន​ វ៉ាន់ដា​ ភេទប្រុស​ អាយុ៤១​ កេីតថ្ងៃទី០៦​ ខែ​ ១៩៨២​ ធ្វេីការនៅ​ អង្គភាពសារព៌ត៍មាន​ ភ្នំពេញថ្មី​ បានបេីកឡានបុកម្តាយរបស់ស្លាប់ហេីយរត់គេចខ្លួនបាត់​ សូមមេត្តាចូលខ្លួនអោយឆាប់​ ហេីយបេីប្អូនណាបានឃេីញបុគ្គលម្នាក់នេះសូមផ្តល់ព៌តមានមកគ្រួសារយេីងខ្ញុំ 0963232532/ 068684766/ 0962222568។ #ប្រភពក្រុមគ្រួសារសព

ព័ត៌មានជាតិ

ភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ ចូលរួមព្រះរាជពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង

ភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ ចូលរួមព្រះរាជពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង ………………. ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ជាក់ឱ្យដឹងនាថ្ងៃទី២៧ វិច្ឆិកានេះថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានមកចូលរួមព្រះរាជពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមទៀតថា យើងទទួលបានភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ដោយសារតែមានសុខសន្ដិភាពពេញលេញ និងសុវត្ថិភាព ដែលធានាដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានមានប្រសាសន៍ថា ជាក់ស្តែង ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុត របស់សម្តេចតេជោ ហ៊ុន សែន។ បើក្រឡេកថយក្រោយទៅមើលអតីតកាលរបស់កម្ពុជា ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ៧ មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ […]

ព័ត៌មានជាតិ

តារាងប្រណាំងទូក សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក…….

អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបជូនថា​ ព្រះរាជពិធីដ៏មានសារសំខាន់នេះ​ រដ្ឋបាលខេត្តស្វាយរៀង​ បានរៀបចំកីឡាក​រ និងទូកចំនួន២គ្រឿង​ ​ដេីម្បីចូលរួមប្រកួត​ គឺទូកឈ្មោះ ឌីសែនជ័យបារមីបូព៌ា និងទូកឈ្មោះ សាឯមសែនជ័យបារមីស្វាយជ្រំ ដែលលទ្ធផលនៅថ្ងៃទី១នេះ​ ប្រកួតឈ្នះទាំងពីរជុំ ។

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញថ្វាយបង្គំ និងជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញថ្វាយបង្គំ និងជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ។ ទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ វត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់។ ទីតាំងចំណតទូក “ ង “ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ អគ្គនាយកដ្ឋានវិទ្យុជាតិ បានអញ្ជើញក្នុងពិធីក្រុងពាលីរៀបចំដោយគណៈកម្មាធិការរៀបចំបុណ្យជាតិ ដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ដោយ៖ ទទក

ព័ត៌មានជាតិ

សូមជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡាញទាំងអស់!

សូមជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡាញទាំងអស់! យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។ នេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%»។

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីវត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់ ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ត្រូវបន្តហ្វឺកហាត់អោយបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ និងការរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕ រូបភាព៖ ទទក

ព័ត៌មានសន្តិសុខសង្គម

ប៉ោយ​ប៉ែត ÷ ការបើកឆាក​ប្រយុទ្ធ​គ្នា រវៀង​ជនជាតិ​ចិន និង​ក្រុម​សន្តិសុខ រ៉ូយ៉ាល់ KTV នៅ​យប់​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី 14 ខែវិច្ឆិកា​ឆ្នាំ 2023 វេលា​ម៉ោង 2:15 នាទី បង្ករ​ការភ្ញាក់ផ្អើល និង​ភ័យខ្លាច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំ​កណ្តាលយប់ បង្ករ​ភាពអសន្តិសុខ​ពេញ​ក្រុង​ប៉ោយ​ប៉ែប៉ែ…ត.

ប៉ោយ​ប៉ែត ÷ ការបើកឆាក​ប្រយុទ្ធ​គ្នា រវៀង​ជនជាតិ​ចិន និង​ក្រុម​សន្តិសុខ រ៉ូយ៉ាល់ KTV នៅ​យប់​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី 14 ខែវិច្ឆិកា​ឆ្នាំ 2023 វេលា​ម៉ោង 2:15 នាទី បង្ករ​ការភ្ញាក់ផ្អើល និង​ភ័យខ្លាច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំ​កណ្តាលយប់ បង្ករ​ភាពអសន្តិសុខ​ពេញ​ក្រុង​ប៉ោយ​ប៉ែត ។​ ​ទីតាំង​បើក​ឆាក​ប្រយុទ្ទ​គ្នា​ដូច​ក្នុង​រឿង រវៀង​ជនជាតិ និង​សន្តិសុខ រ៉ូយ៉ាល់ KTV គឺ​ស្ថិតនៅក្នុង​ភូមិ ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត បន្ទាយមានជ័យ ។​ ​សូម​បញ្ជាក់​ដែរ​ថា​សកម្មភាព​ជនជាតិ​ចិន បង្ករ​ភាពអសន្តិសុខ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ ទុក្ខព្រួយ​ភ័យខ្លាច​ជា​រាងរាល់ថ្ងៃ ក្នុង​ក្រុង​ប៉ោយ​ប៉ែត មិនមែន​ជា​លើ ទី​១ ទី​២ ឬ​ទី​៣ នោះទេ ។​ ​ប្រជាពលរដ្ឋ​សូម​ស្នើ​ដល់​សម្ដេច​បរ​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជួយ​ដាក់​អធិការកិច្ច​ស៊ើបអង្កេត ក្នុង​ក្រុង​ប៉ោត​ប៉ែត​ផង ក្លឹប​កំសាន្ដ​KTV កើតមាន​ជាច្រើន ភាពអសន្តិសុខ​កើតមាន​ជា​រាងរាល់ថ្ងៃ ការភ័យខ្លាច […]

ព័ត៌មានសន្តិសុខសង្គម

តេីលោកសែន នី និងលោកព្រំ ធី មានឥទ្ធពលខ្លាំងប៉ុណ្ណា តេីនរណានៅពីក្រោយខ្នងបានជាហ៊ានបេីកបនល្បែងសុីសងឆ្នោតឡូតូនិងជល់មាន់អនឡាញល្មេីសនិងច្បាប់ហាមឃាត់យ៉ាងដូច្នេះទៅវិញ…!

តេីលោកសែន នី និងលោកព្រំ ធី មានឥទ្ធពលខ្លាំងប៉ុណ្ណា តេីនរណានៅពីក្រោយខ្នងបានជាហ៊ានបេីកបនល្បែងសុីសងឆ្នោតឡូតូនិងជល់មាន់អនឡាញល្មេីសនិងច្បាប់ហាមឃាត់យ៉ាងដូច្នេះទៅវិញ…! ខេត្តសៀមរាប៖ ប្រការដែលគួរឲ្យកត់សម្គាល់នោះគឺមេបេីកបនល្បែងសុីសងឆ្នោតឡូតូនិងបញ្ជល់មាន់អនឡាញជ្រកក្រោមស្លាកក្លឹបតារាងបាល់ទះស្ពានជ្រាវ១៨៩ម្ចាស់ឈ្មោះសែន នី មានទីតាំងស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាបនិងមួយកន្លែងទៀតដែលមានឈ្មោះ ព្រំ ធី មេបេីកបទល្បែងសុីសងឆ្នោតឡូតូ បញ្ជល់មាន់អនឡាញជ្រកក្រោមស្លាកហាងកាហ្វេមានទីតាំងស្ថិតនៅភូមិប្រឡាយជាប់ព្រំប្រទល់ភូមិវត្តពោធិបន្ទាយជ័យ ក្នុងសង្កាត់សៀមរាបក្រុងសៀមរាបដូចគ្នា។ ក្រៅពីសេចក្ដីរាយការណ៍តាមបណ្តាញផ្សព្វផ្សាយព័ត៌មាន ក៍មានរបាយការណ៍សេីបអង្កេតនានាពីបណ្តាញយកព័ត៌មានរបស់សង្គមសុីវិល ក៍ដូចជាសក្ខីកម្មរបស់ប្រជាសហគមន៍បានបញ្ជាក់ច្បាស់ការថា ទីតាំងប្រព្រឹត្តបនល្បែងសុីសងឆ្នោតឡូតូ និងជល់មាន់អនឡាញទាំងពីរកន្លែងខាងលេីនេះ បានប្រព្រឹត្តធ្វើសកម្មភាពលែងរាល់ថ្ងៃ ចាក់ភ្នាល់សុីសងចាញ់ឈ្នះរាប់រយ រាប់ពាន់ដុល្លាឬរាប់លានរៀល រហូតអ្នកខ្លះចាញ់ខ្លាំងហ៊ានដាក់បញ្ចាំសម្ភារ:ដូចជា ម៉ូតូ ឡាន ជាដេីម៘ ទាំងនេះហេីយដែលជាបច្ច័យនាំមកនៅសេចក្តីវិនាសហិនហោច កេីតមានអំពេីចោរកម្ន កេីតមានជម្លោះផ្ទៃក្នុងក្រុមគ្រួសារ កេីតមានអំពេីហឹង្សាផ្សេងៗទៀតផង ។ ជារៀងរាល់ថ្ងៃគេសង្កេតឃេីញក្រុមអ្នកញៀនល្បែងប្រមូលផ្តុំគ្នាចាក់ភ្នាល់សុីសងស្រែកហូរកញ្ជ្រៀវ បង្ករភាពអនាធិប្បតេយ្យ គ្មានសណ្តាប់ធ្នាប់ គ្មានខ្លាច គ្មានញញេីតច្បាប់បន្តិចសោះឡេីយ។ តើ​ហេតុអ្វី​បានជា​មេបេីកបនល្បែងសុីសងឈ្មោះសែន នី និងឈ្មោះព្រំ ធី មាន​ឥទ្ធិពល​ខ្លាំងជាងបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលយ៉ាង​ដូច្នេះទៅវិញ ? ជាក់ស្តែងនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ពីបណ្តាញចុះយកព័ត៌មានផ្ទាល់មកថា ទីតាំងល្បែងសុីសងរបស់ឈ្មោះ សែន នី និងឈ្មោះ ព្រំ […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមជនជាតិបរទេសមួយក្រុម បើកឆាកប្រយុទ្ធជាមួយ ក្រុមសន្តិសុខប្រចាំនៅ រ៉ូយ៉ាល់ KTV យ៉ាងអាណាធិបតេយ្យ

ក្រុមជនជាតិបរទេសមួយក្រុម បើកឆាកប្រយុទ្ធជាមួយ ក្រុមសន្តិសុខប្រចាំនៅ រ៉ូយ៉ាល់ KTV យ៉ាងអាណាធិបតេយ្យ ប៉ោយប៉ែត ÷ ការបើកឆាកប្រយុទ្ធគ្នា រវៀងជនជាតិចិន និង ក្រុមសន្តិសុខ រ៉ូយ៉ាល់ KTV នៅយប់រំលងអាធ្រាតឈានចូល ថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2023 វេលាម៉ោង 2:15 នាទី បង្ករការ ភ្ញាក់ផ្អើល និងភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋទាំកណ្តាល យប់ បង្ករភាពអសន្តិសុខពេញក្រុងប៉ោយប៉ែត ។ ទីតាំងបើកឆាកប្រយុទ្ទគ្នាដូចក្នុងរឿង រវៀងជនជាតិ និង សន្តិសុខ រ៉ូយ៉ាល់ KTV គឺស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ សូមបញ្ជាក់ដែរថាសកម្មភាពជនជាតិចិន បង្ករភាពអសន្តិសុខ បណ្ដាលឲ្យប្រជាពលរដ្ឋ ទុក្ខព្រួយភ័យខ្លាចជារាងរាល់ថ្ងៃ ក្នុង ក្រុងប៉ោយប៉ែត មិនមែនជាលើ ទី១ ទី២ ឬទី៣ នោះទេ ។ ប្រជាពលរដ្ឋសូមស្នើដល់សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត […]

ព័ត៌មានជាតិ

វគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនិតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តស្វាយរៀង​

វគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនិតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តស្វាយរៀង​ នាសណ្ឋាគារវ៉ៃគោ​ នៅថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំ ណង់​ បានអញ្ជេីញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនិតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តស្វាយរៀង​ ព្រមទាំងមានការអញ្ជេីញចូលរួមពីឯកឧត្តម សួន សុផា អគ្គនាយ នៃអគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្រ្ត​ និងប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ លោកប្រធានមន្ទីរ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​ លោកប្រធានភូមិបាលក្រុង-ស្រុក ទាំង៨​ លោក លោកស្រីពាក់ព័ន្ធជាច្រេីនរូបទៀត។ ឯកឧត្ត​មអភិបាលរងខេត្តមានប្រសាសន៍ថា​ អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិ បា លនី តិ កាលទី៧ ដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានបេសកម្មចំបងចំនួន២គឺ៖ ១. […]

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន រៀបចំកម្មវិធីបាឋកថា ក្រោមប្រធានបទ ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់

ក្រសួងព័ត៌មាន រៀបចំកម្មវិធីបាឋកថា ក្រោមប្រធានបទ ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ — ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កម្មវិធីបាឋកថា ក្រោមប្រធានបទ ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលរៀបចំនៅសាលប្រជុំក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ ខឹម សុវណ្ណារ៉ា, ផ្សាយដោយ៖ ស ធានី

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ កម្មវិធីគោលនយោបាយអាទិភាព ទី៥ និងទី៦របស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣នេះ រួមមាន៖ កម្មវិធីទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែម ប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។ កម្មវិធីទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងយកចិត្តទុកដាក់ផងដែរ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ ចូលជួបសំដែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ ចូលជួបសំដែងការគួរសម នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា បានអនុញ្ញាត ឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរចំនួន១០រូប ចូលជួបសំដែងការគួរសម ដែលជំនួបនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ សម្ដេចតេជោ បានធ្វើការគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឲ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជា។ ឯកឧត្តម ជ័យ ចាប បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ បានចូលជួបសំដែងការគួរសម បើទោះបីជារូបសម្តេច មានការងារមមាញឹកជាច្រើនយ៉ាងណាក្តី។ ឯកឧត្តម ព្រីង […]

ព័ត៌មានសន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់សង្ស័យ២នាក់ ជាបន្តបន្ទាប់ ករណីប្លន់ប្រដាប់អាវុធ នៅខេត្តកំពត

នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់សង្ស័យ២នាក់ ជាបន្តបន្ទាប់ ករណីប្លន់ប្រដាប់អាវុធ នៅខេត្តកំពត ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានននគរបាលខេត្តកំពត និងខេត្តស្វាយរៀង ។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត។ ដោយ គា សំណាង

ព័ត៌មានជាតិ

ដីព្រៃលិចទឹកព្រៃកោងកាងនៅខេត្តកែបកំពុងរងការវិនាសដោយសារជនខិលខូចមានអំណាច កំពុងទន្ទ្រានកាប់ព្រៃចាក់ដីលុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ដីព្រៃលិចទឹកព្រៃកោងកាងនៅខេត្តកែបកំពុងរងការវិនាសដោយសារជនខិលខូចមានអំណាច កំពុងទន្ទ្រានកាប់ព្រៃចាក់ដីលុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន (ខេត្តកែប÷ ដីព្រៃលិចទឹក នឹងព្រៃ កោងកាង ដែលជាសម្បត្តិសាធា រណៈរបស់រដ្ឋ ក្នុងក្រុងស្រុកដំណា ក់ចង្អើរ ត្រូវបានក្រុមឈ្មួញមួយ ចំនួនកំពុងទន្ទ្រានយក នឹងយកគ្រឿងចក្រមកកាយព្រំ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនញញើតនិងច្បាប់បន្តិចណាឡើយ។ ជាក់ស្តែងនៅចំនុចនៅចំណុចកោះស្ករ ស្ថិតនៅភូមិទួលសាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរនេះតែម្តង ។ បើយោងតាមប្រភពបាន ពីប្រជា ពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានឱ្យដឹងថា សព្វថ្ងៃនេះ មានការព្រួយបារម្មណ៏ ព្រោះខ្លាចបាត់បង់របរបន្តិចបន្តួចរបស់គាត់ ដែលធ្លាប់ អាស្រ័យផល និងប្រកបរបរចិញ្ចិមជីវិត ដោយដើររើសខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត តែឥឡូវត្រូវ បានក្រុមឈ្មួញយកគ្រឿងចក្រ មកកាយព្រំ ដីព្រៃលិច ទឹកនិងព្រៃ កោងកាង ដែលជាសម្ប ត្តិសាធារណៈ របស់រដ្ឋទាំងនោះ ស្ទើទាំងស្រុង ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងរំភើយមិនខ្វល់អ្វីទាំងអស់ ចំណែកអាជ្ញាធរពាក់ព័ន្ធមិនអើរពើរទាល់តែសោះ។ ប្រភពបានបន្តថាៈ ដីព្រៃកោងកាង ព្រៃលិចទឹក ដែលជាសម្បត្តិសាធារ ណៈរបស់រដ្ឋ […]

ព័ត៌មានសន្តិសុខសង្គម

ឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋរាយការណ៍មកថានៅស្រុកអន្លង់វែងទីតាំងបនល្បែងស៊ីសងជល់មាន់ តាមអនឡាញ ខុសច្បាប់ជាច្រើនកន្លែងរីកដូចផ្សិតកំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែង លេងយ៉ាងអាណាធិបតេយ្យ គគ្រឹកគគ្រេងដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ….

ឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋរាយការណ៍មកថានៅស្រុកអន្លង់វែងទីតាំងបនល្បែងស៊ីសងជល់មាន់ តាមអនឡាញ ខុសច្បាប់ជាច្រើនកន្លែងរីកដូចផ្សិតកំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែង លេងយ៉ាងអាណាធិបតេយ្យ គគ្រឹកគគ្រេងដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ពលរដ្ឋបានបញ្ជាក់ថា ទីតាំងបនល្បែងទាំងនោះ មានដូចជា ៖ ទី១.នៅខាងក្រោយផ្សារ ភូមិអូរចិញ្ជៀន.ទី២.ខាងលិចរង្វង់មូល ភូមិអូជីក.ទី៣ ភូមិថ្នល់កែង.ទី៤.កែងផ្សារចាស់ ភូមិអភិវឌ្ឍន៍ទី៥.ក្នុងតាងបាល់ទះ កែងផ្សារចាស់ ភូមិអភិវឌ្ឍន៍ ទាំង០៥ទីតាំងនេះស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង និងទីតាំងទី៦ នៅលើភ្នំដងរែក ភូមិលើភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពលរដ្ឋលើកឡើងថា ល្បែងស៊ីសង គឺជាដើមចមនៃបទល្មើសផ្សេងៗដូចជាចោរលួច.ឆក់.ប្លន់.និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដូច្នេះហើយទើបពលរដ្ឋសំណូមពរដល់លោកអធិការនគរបាល ស្រុកអន្លង់វែង មេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបល្បែងសុីសង នេះផង។ ជុំវិញនិងសេចក្ដីរាយការណ៍ខាងលើថា មាន ទីតាំងល្បែងសុីសង មាន់ជល់ តាមអនឡាញ នេះដែរ អង្គភាពសារព័ត៌មានយើង នៅមិនទាន់អាចសុំការបំភ្លឺពីលោកអធិការនគរបាលស្រុក អន្លង់វែង និងអាជ្ញាធរពាក់ពន្ធ័បាននៅឡើយទេ អង្គភាពយើងនិងរងចាំធ្វើការបំភ្លឺបកស្រាយជួន បើការពន្យល់បកស្រាយណាមួយពីសាមីភាគីពាក់ពន្ធ័ ៕

ព័ត៌មានសន្តិសុខសង្គម

បែកធ្លាយធំ! មន្ត្រីសាលាក្រុងបាត់ដំបង លោក ឯម រិទ្ធ យកដីគណបក្សប្រជាជន ចំនួន៥០ហិចតា ជួលឱ្យប្រជាពលរដ្ឋក្នុងតម្លៃ ១២មុឺនបាត ក្នុង១ហិចតា

បែកធ្លាយធំ! មន្ត្រីសាលាក្រុងបាត់ដំបង លោក ឯម រិទ្ធ យកដីគណបក្សប្រជាជន ចំនួន៥០ហិចតា ជួលឱ្យប្រជាពលរដ្ឋក្នុងតម្លៃ ១២មុឺនបាត ក្នុង១ហិចតា ខេត្តបាត់ដំបង៖ ដីរបស់គណបក្សប្រជាជនកម្ពុជា ក្រុងបាត់ដំបង ចំនួន ៥០ហិចតា ស្ថិតនៅទីតាំងភូមិអូរម៉ាល់ សង្កាតអូរម៉ាល់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានលោក ឯម រិទ្ធ មន្ត្រីសាលាក្រុងបាត់ដំបង ជួលទៅឱ្យប្រជាពលរដ្ឋដោយយកតម្លៃថ្លៃឈ្នួល ១២មុឺនបាត ក្នុង១ហិចតា និងរយៈក្នុងមួយឆ្នាំ ដែលតម្លៃជួលនេះគិតជាលុយថៃ។ ការបែកធ្លាយនៃការយកដីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៥០ហិចតា ពីសំណាក់លោក ឯម រិទ្ធ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៃសង្កាត់អូរម៉ាល់ បានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើង ហើយខាងអង្គភាពយើងបានចុះទៅទីតាំងផ្ទាល់ផងដែរ។ ដោយយោងតាមការបំភ្លឺពីមន្ត្រីម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ ដីគណបក្សប្រជាជនកម្ពុជាដែលលោក ឯម រិទ្ធិ មន្ត្រីសាលាក្រុងបាត់ដំបង ភាគច្រើនគឺជួលឲ្យទៅឲ្យពលរដ្ឋដែលមកពីឆ្ងាយ ចំណែកឯកលុយបានពីការជួល រាប់សិបម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ត្រូវបានលោក ឯម រិទ្ធិ យកដាក់ហ៊ោប៉ៅធ្វើសេដ្ឋីយ៉ាងរំភើយ។ ករណីនេះ ខាងសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅកាន់លោក ឯម រិទ្ធិ តែមិនមានការបំភ្លឺ នោះទេ ពោលគឺលោកឆ្លើយថា […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ របស់លោកខ្លាហៅ(E12)លួចបង្កប់បើកលេងយ៉ាងគគ្រឹកគគ្រេងតាមហាងលក់កាហ្វេនិងតាមតារាងបាល់ទះជាច្រើនកន្លែង តាមសង្កាត់ក្នុងក្រុងសៀមរាប ផ្គើននិងបទបញ្ជាស្ដីពីការទប់ស្កាត់របស់ សម្តេច តេជោ ហ៊ុន សែន!!

ខេត្តសៀមរាប៖ បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សព្វផ្សាយជាហូរហែមកនៅល្បែងស៊ីសងកន្ទុយលេខ រីកដុះដាល់ដូចផ្សិតក្នុងក្រុងសៀមរាបនិងល្បែងសុីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ជាច្រើនកន្លែងក្នុងក្រុងសៀមរាប  បង្កប់បើកលេងក្នុងហាងលក់កាហ្វេ និងតារាងបាល់ទះ ដោយឃើញមានក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្នុងក្រុងសៀមរាបហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មិនធ្វើការចុះបង្រ្កាបសោះឡើយ! ជាពិសេសមិនដូចសំដីរបស់ឯកឧត្តម ភឹង ចិនដា រ៉េត សន្យាថាក្នុងក្រុងសៀមរាបមិនឲ្យមានល្បែងសងណាមួយកើតឡើងបាននោះទេតែផ្ទុយស្រឡះវិញនោះល្បែងស៊ីសង់កើតឡើងក្នុងក្រុងសៀមរាបពេញបន្ទុក ពលរដ្ឋចាំមើលតើ សមត្ថកិច្ចក្នុងខេត្តសៀមរាបអាចមានសមត្ថភាពបិទល្បែងស៊ីសងបានដែលឬទេ ប្រភពដដែរបន្តទៀតថាៈ ទីតាំងបនល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅតាមសង្កាត់នាៗមួយចំនួនបើកលេង នៅក្នុងហាងលក់កាហ្វេ និងតាមតារាងបាល់ទះ ក្នុងក្រុងសៀមរាបរាប់សិបកន្លែង…?កន្លែងទាំងប៉ុន្មានខាងក្រោមនេះត្រឹមតែជាផ្នែកតូចមួយប៉ុណ្ណោះជាក់ស្តែងនៅរាប់សិបកន្លែងទៀត ទី១.ភូមិ វិហារចិន សង្កាត់ស្វាយដង្គុំមិនតិចជាងបីកន្លែង ទី២.ក្លឹបបាល់ទះ ក្រុងអង្គរ ហៅការ៉េ 8888 សង្កាត់ស្វាយដងុំ ទី៣.169 ផ្សារដើមក្រឡាញ់សង្កាត់គោកចក ទី៤.ផ្លូវបេតុងខាងលិចសាលារៀនមុខនាគ ទី៥.ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ទី៦.ខាងក្រោយផ្សារលើធំថ្មីសង្កាត់កំរើក.មិនតិចជាង5កន្លែង ខាងក្រោយហាងកាហ្វេហ៊ាណុយស្ថិតនៅភូមិតាវៀងសង្កាត់សាលាកំរើកក្រុងសៀមរាបដែលមានការឈ្លោះប្រកែកហឹង្សារជារឿុយៗ ដោយកន្លែងនីមួយៗ មានអ្នកចូលទៅលេងយ៉ាងច្រើនកុះករ ភ្នាល់ដាក់លុយមួយគូៗរាប់ ម៉ឺនរាប់សែនរៀល អ្នកខ្លះចាញ់ល្បែងអស់លុយរាប់សិបលានរៀលក៏មានក្នុងមួយថ្ងៃៗ ចំណែក លោក ដា ចំរើន អធិការក្រុងសៀមរាបនិង លោក តេង ចាន់ ណាត ស្នងការនគរបាលខេត្តសៀមរាបមិនដែលមានវិធានការទប់ស្កាត់និងចុះបង្ក្រាបសោះឡើយ…! […]

ព័ត៌មានអន្តរជាតិ

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន…..

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា នៅលើបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងប្រពន្ធ័ផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ននេះ ជម្រើសរបស់ប្រជាពលរដ្ឋមានច្រើនប្រភេទនៃខ្លឹមសារ ។ កាលពីមុននៅក្នុងបរិបទនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ យើងជាអ្នកកំណត់ខ្លឹមសារអោយសាធារណជនស្តាប់ និងអាន តែពេលមានការរីកចំរើនប្រពន្ធ័បច្ចេកវិទ្យា ហើយនិន្នាការប្រពន្ធ័ផ្សព្វផ្សាយទំនើបបានដើរតូនាទីសំខាន់ ហើយប្រជាពលរដ្ឋបានពឹងលើប្រពន្ធ័ផ្សព្វផ្សាយទំនើប ក្នុងការទទួលព័ត៌មាន នោះគឺមានជម្រើសផ្សេងៗក្រៅអំពីការពឹងលើប្រភពតែមួយនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ ។ រូបភាព ៖ ទទក 📖 អានអត្ថបទពេញ

ព័ត៌មានសន្តិសុខសង្គម

សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!!

សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!! រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់លាក់ខ្លួនក្នុងឃ្លាំងមួយកន្លែងស្ថិតនៅផ្លូវជាសុផារ៉ា ខាងក្រោយស្ថាននីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងមានក្រុមអ្នកញៀនល្បែងពពាក់ពពូនគ្នាដឹកមាន់ចូលលេង បញ្ជល់មាន់ស្រែកហ៊ោកញ្ជៀវទ្រហឹងអឹងកងយ៉ាងអនាធិបតេយ្យ មិនដែលមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធណាចុះមកហាមឃាត់ ឬបង្ក្រាបម្តងណាឡើយ។ ប្រជាពលរដ្ឋរិះគន់ថា៖ ប្រហែលជាម្ចាស់បនល្បែងនេះមានខ្សែធំហើយ ឬមានអាជ្ញាធរក្នុងខណ្ឌឬស្សីកែវ ទទួលបានភាគលាភពីម្ចាស់បនល្បែងនេះបានជាមិនបង្ក្រាបទីតាំងនេះឱ្យបានទាន់ពេលវេលា។ ប្រជាពលរដ្ឋសង្ឃឹមថា÷ លោកឯកឃុនដឿន អភិបាលខណ្ឌឬស្សីកែវ ​និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជាពិសេស ឯកឧត្តម ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នឹងយកចិត្តទុក្ខខ្ពស់ក្នុងការចាត់តាំងមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងបនល្បែងមាន់ជល់នៅទីតាំងខាងលើនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិសង្កាត់ទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីប្រកាសបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ និងបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពី…….

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីប្រកាសបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ និងបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពី « ការសរសេរដំណឹងទាន់ហេតុការណ៏ » ដល់មន្រ្តីក្រសួងជាង ៤០ នាក់ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ។ រូបភាព៖ ទទក អានអត្ថបទពេញ

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងព័ត៌មាន បានរៀបចំដាក់អោយដំណើរការច្រកចេញចូលតែមួយ កាល ពីទី០១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានមន្រ្តីមកពីអគ្គនាយកដ្ឋានទាំង ៥ ប្រចាំការដើម្បីទទួលឯកសារ និងផ្តល់សេវាសាធារណៈ។ ក្រសួងព័ត៌មាន បានកំណត់ទីតាំងជាក់លាក់នៅខាងមុខអគារទីស្តីការក្រសួងព័ត៌មាន និងមានមន្ត្រីប្រចាំការនៅច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។ តាមរយៈ ប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងព័ត៌មាន គឺក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រចអនុញ្ញាតឲ្យក្រសួងព័ត៌មាន អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បីជាគុណប្រយោជន៍ ថវិកាជាតិ។ កម្រងសេវាសាធារណៈនេះ មានបញ្ជាក់លម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយនឹងប្រកាសរួមនេះ។ ក្រសួងព័ត៌មាន ត្រូវបិទផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវា នូវស្តង់ដារសេវា ក្នុងនោះរួមមាន ៖ តារាងតម្លៃ ទម្រង់ឯកសារ និងនីតិវិធីសម្រាប់ការផ្តល់សេវា ពាក់ព័ន្ធនឹងការប្រមូលចំណូលខាងលើនេះ។ ក្រសួងព័ត៌មាន ត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្ដឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជា ពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវ […]

ព័ត៌មានសន្តិសុខសង្គម

លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ!

លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ! (ភ្នំពេញ)៖លោក ទា ប៉ាវភ័ក្ត្រា ដែលមានតួនាទីជានាយរងការិយាល័យសរុបអន្តោប្រវេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសត្រូវបានម្ចាស់បំណុលម្នាក់ចេញលិខិតជូនដំណឹងឲ្យអនុវត្តកាតព្វកិច្ចទូទាត់សងប្រាក់ចំនួន២០០០$(ពីរពាន់ដុល្លារ)ដោយកំណត់ពេល០២សប្ដាហ៍ដើម្បីឲ្យចូលខ្លួនដោះស្រាយ។នេះបើយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ដែលអង្គភាពយើងខ្ញុំទទួលបានតាមរយៈម្ចាស់បំណុលដែលបានស្នើសុំមកអង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយ។ ក្នុងលិខិតជូនដំណឹងដដែលនោះបានឲ្យដឹងថា,ម្ចាស់បំណុលបានព្យាយាមទំនាក់ទំនងឲ្យលោក ទា ប៉ាវភ័ក្ត្រា ឲ្យទូទាត់ប្រាក់ជាច្រើនលើកច្រើនសារ ប៉ុន្តែរូបហាក់មានចេតនាទុច្ចរិតតែងតែគេចវេសមិនចូលខ្លួនមកដោះស្រាយសោះ ជាពិសេសរហូតមកទល់ពេលនេះម្ចាស់បំណុលមិនអាចទំនាក់ទំនងបានទូរសព្ទ័ហៅមិនចូល ប្រព័ន្ទតេលេក្រាម(Telegram)ឆាតមិនចូលមើល ហ្វេសប៊ុក(facebook)បានប្លុកចោលអស់មិនថាទំនាក់ទំនងតាមណាឡើយ។ ក្រោយពីបានឃើញរោគសញ្ញាឆបោក និងមានចេតនាទុច្ចរិតគេចវេសពីកាតព្វកិច្ចបែបនេះ ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ និងសេធដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទើបខ្លួនសម្រេចចិត្តចេញលិខិតជូនដំណឹងនិងស្នើសុំអង្គភាពធ្វើការផ្សព្វផ្សាយតែម្ដងមុននឹងមានវិធានការតាមផ្លូវច្បាប់។ ជុំវិញការផ្សព្វផ្សាយព័ត៌មានខាងលើនេះ អង្គភាពយើងខ្ញុំពុំអាចហៅទូរស័ព្ទទំនាក់ទំនងទៅលោក ទា ប៉ាវភ័ក្ដ្រាបានទេ មូលហេតុពុំអាចទំនាក់ទំនងបាន សូមជម្រាបជូនថាអង្គភាពយើងខ្ញុំរងចាំការឆ្លើយបំភ្លឺរបស់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០២៣»

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០២៣» នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង រាជធានីភ្នំពេញ។ ខ្ញុំពិតជារីករាយបានចែករំលែកចំណេះដឹងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងថ្ងៃទី២ ធ្នូ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក…..

ខ្ញុំបានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក តម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត និងបានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ មុឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី ។ រូបភាពដោយ៖ ទទក អានអត្ថបទពេញ

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពី កិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឲ្យការវិវឌ្ឍនៃសង្គមឲ្យបានល្អ…….

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពី កិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឲ្យការវិវឌ្ឍនៃសង្គមឲ្យបានល្អ ទីបី គឺការពង្រឹងគុណភាពសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាល ហើយពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ស្ថានទូតបារាំង ជួយគាំទ្រទៅលើការបណ្ដុះ បណ្ដាល ព្រោះប្រទេសបារាំង គឺមានអ្នកជំនាញ សារព័ត៌មាន និងមានបទពិសោធច្រើនទាក់ទងជាមួយនឹងបញ្ហានេះ ដើម្បីអោយកម្ពុជាអាចធ្វើការដកបទពិសោធបន្ថែមទៀតទៅលើកិច្ចការងារព័ត៌មាន ។ អានអត្ថបទពេញ រូបភាព៖ ទទក

ព័ត៌មានជាតិ

សូមអរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែង…….

សូមអរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែងដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដល់សាធារណជនដែលអញ្ជើញមកផ្ទាល់នៅទីតាំងប្រារព្ធពិធី និងសាធារណជនដែលបានតាមដានការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងក៏សូមថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានសហការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យប្រចាំឆ្នាំនេះ រូបថតដោយ ឡុង ដេវីត

ព័ត៌មានសន្តិសុខសង្គម

ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋ​បានរាយការណ៍ប្រាប់ឲ្យដឹងថា មាន​ទីតាំង​បន​ល្បែង​ដុះ​ស្លែ​ជល់​មាន់​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡឡាញពីរកន្លែង ស្ថិតនៅ​ក្នុង ភូមិ​ព្រែក​រាំង សង្កាត់​កំពង់សំណាញា់ ក្រុង​តាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់???

ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋ​បានរាយការណ៍ប្រាប់ឲ្យដឹងថា មាន​ទីតាំង​បន​ល្បែង​ដុះ​ស្លែ​ជល់​មាន់​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡឡាញពីរកន្លែង ស្ថិតនៅ​ក្នុង ភូមិ​ព្រែក​រាំង សង្កាត់​កំពង់សំណាញា់ ក្រុង​តាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់? ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋ​បានប្រាប់ឲ្យដឹងថា មាន​ទីតាំង​បន​ល្បែង​ដុះ​ស្លែ​ជល់​មាន់​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡឡាញពីរកន្លែង ស្ថិតនៅ​ក្នុង ភូមិ​ព្រែក​រាំង សង្កាត់កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។ ថ្ងៃទី២៨ខែវិច្ឆិការ.ឆ្នាំ..២០២៣….កំពុងបើកលេងយ៉ាងរំភេីយ ពង្វក់ស្មារតី​អ្នកញៀន​ល្បែង​ឲ្យចូល​ទៅលេង​យ៉ាង​គគ្រឹកគគ្រេង  អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ សង្ស័យថា​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ក៏​មិនដឹង ។ ​សូម​បញ្ជាក់​ឲឲ្យដឹងថា ៖ ទីតាំង​បន​ល្បែង​ជល់មាន់​ខុស​ច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញពីរកន្លែង​នេះ ស្ថិតនៅក្នុង​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុងបើក​ដំដំណើរការលេង​ជាធម្មតា ប៉ុន្ដែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័ក្នុង​មូលដ្ឋាន​មិន​ទាន់​ធ្វើការ​បង្ក្រាប​។ គេ​ដាក់​ការសង្ស័យថា អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​អាច​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ ជា​ប្រព័ន្ឋ​ជាមួយ​ម្ចាស់​ទីតាំងបន​ល្បែង​ខាងលើនេះហេីយមេីលទៅ… ទើបបានជាធ្វេីខុសនឹងផ្ទុយ គោលនយោបាយ ភូមិ​ឃុំ សង្កាត់មាន​សុវត្ថិភាព​ទាំង ៧ ចំណុច​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​ ​ករណី​បទល្មើស​បន​ល្បែងស៊ីសង​ជល់​មាន់​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ​ស្ថិតនៅ​ ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់​ ក្រុងតា​ខ្មៅ​ ខេត្ត​កណ្ដាល គេ​ឃើញ​ថាអ្នកញៀន​ល្បែង​ចេញ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ ប្រជាពលរដ្ឋ​លើកឡើងថា […]

ព័ត៌មានសន្តិសុខសង្គម

ករណីអ្នកសារព័ត៌មានម្នាក់ធ្វើការនៅក្នុងអង្គភាព ភ្នំពេញថ្មី ម្នាក់បានបើករថយន្តបុកស្លាប់មនុស្ស២នាក់រួចរត់គេចខ្លួនបាត់!

ករណីអ្នកសារព័ត៌មានម្នាក់ធ្វើការនៅក្នុងអង្គភាព ភ្នំពេញថ្មី ម្នាក់បានបើករថយន្តបុកស្លាប់មនុស្ស២នាក់រួចរត់គេចខ្លួនបាត់! (ភ្នំពេញ)៖កាលពីថ្ងៃទី 27 ខែ ខែវិច្ឆិកា 2023 នៅវេលាម៉ោង 12 និង 40 នាទីស្ថិតនៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានអ៊ីហ្ស៊ុយៗពីរកាប់ស្លាកលេខភ្នំពេញ 2 BP 1714 បានបុកជាមួយម៉ូតូ 020,ដែលមានស្លាកលេខកណ្ដាល 1AJ 4059 ដែលជិះឌុបគ្នាពីរនាក់បណ្ដាលឱ្យបាត់បង់ជីវិតស្ត្រីម្នាក់និងប្រុសម្នាក់ រួចរត់បាត់ស្រមោល។ យ៉ាងណាក្រុមគ្រួសារនៃសព សូមជម្រាបជូនដំណឹងដល់ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងប្អូនជិតឆ្ងាយមេត្តាជួយស្វែងរក​ ឈ្មោះ​ អូន​ វ៉ាន់ដា​ ភេទប្រុស​ អាយុ៤១​ កេីតថ្ងៃទី០៦​ ខែ​ ១៩៨២​ ធ្វេីការនៅ​ អង្គភាពសារព៌ត៍មាន​ ភ្នំពេញថ្មី​ បានបេីកឡានបុកម្តាយរបស់ស្លាប់ហេីយរត់គេចខ្លួនបាត់​ សូមមេត្តាចូលខ្លួនអោយឆាប់​ ហេីយបេីប្អូនណាបានឃេីញបុគ្គលម្នាក់នេះសូមផ្តល់ព៌តមានមកគ្រួសារយេីងខ្ញុំ 0963232532/ 068684766/ 0962222568។ #ប្រភពក្រុមគ្រួសារសព

ព័ត៌មានជាតិ

ភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ ចូលរួមព្រះរាជពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង

ភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ ចូលរួមព្រះរាជពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង ………………. ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ជាក់ឱ្យដឹងនាថ្ងៃទី២៧ វិច្ឆិកានេះថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានមកចូលរួមព្រះរាជពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមទៀតថា យើងទទួលបានភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ដោយសារតែមានសុខសន្ដិភាពពេញលេញ និងសុវត្ថិភាព ដែលធានាដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានមានប្រសាសន៍ថា ជាក់ស្តែង ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុត របស់សម្តេចតេជោ ហ៊ុន សែន។ បើក្រឡេកថយក្រោយទៅមើលអតីតកាលរបស់កម្ពុជា ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ៧ មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ […]

ព័ត៌មានជាតិ

តារាងប្រណាំងទូក សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក…….

តារាងប្រណាំងទូក សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក…….

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបជូនថា​ ព្រះរាជពិធីដ៏មានសារសំខាន់នេះ​ រដ្ឋបាលខេត្តស្វាយរៀង​ បានរៀបចំកីឡាក​រ និងទូកចំនួន២គ្រឿង​ ​ដេីម្បីចូលរួមប្រកួត​ គឺទូកឈ្មោះ ឌីសែនជ័យបារមីបូព៌ា និងទូកឈ្មោះ សាឯមសែនជ័យបារមីស្វាយជ្រំ ដែលលទ្ធផលនៅថ្ងៃទី១នេះ​ ប្រកួតឈ្នះទាំងពីរជុំ ។

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញថ្វាយបង្គំ និងជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញថ្វាយបង្គំ និងជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ។ ទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ វត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់។ ទីតាំងចំណតទូក “ ង “ […]

ព្រះមហាក្សត្រកម្ពុជា

អគុណសន្តិភាព