ករណីហិង្សាព្រួតគ្នា៣វៃមួយ!ចុងក្រោយភាគីជនរងគ្រោះក្លាយជាជនសង្ស័យ
(ភ្នំពេញ)៖គ្រួសារជនរងគ្រោះដែលមានម្តាយវ័យចាស់ជរា និងកូនប្រុសម្នាក់កើតទុក្ខមិនសុខចិត្តក្រោយភាគីជនបង្កបានប្រើបាស់អំពើហិង្សាមានគ្នាចំនួន៣នាក់ព្រួតគ្នាវៃមកលើរូបគាត់បណ្ដាលឲ្យរបួសធ្ងន់ហើយមិនទទួលបានយុត្តិធម៌នៅឡើយ ត្រូវសាលាដំបូងខេត្តតាកែវកោះហៅចូលបំភ្លឺក្នុងនាមជាជនសង្ស័យទៅវិញ។
បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ចុះថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា,ភាគីជនបង្កមានគ្នាចំនួន៣នាក់រួមមាន៖ទី១,ឈ្មោះ សុខ ឧត្តម ភេទប្រុស រស់នៅភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។
ទី២,ឈ្មោះ ផេង ពិសិដ្ឋ ភេទប្រុស រស់នៅភូមិបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ និងទី៣,ឈ្មោះ ទី ហ៊ី ភេទប្រុស រស់នៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដែលបានប្រព្រឹត្តអំពើហិង្សាមកលើខ្លួនដែលជាជនរងគ្រោះត្រង់ចំណុចរង្វង់មូលភ្នំដា ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តកែវ កាលពីថ្ងៃទី២ ខែឆ្នូឆ្នាំ២០២៣កន្លងទៅ ដោយភាគីបង្កមានគ្នា០៣នាក់បានព្រួតគ្នាវៃមកលើ ជនរងគ្រោះម្នាក់មានរបួសធ្ងន់ដើមហេតុបង្កឡើងដោយឈ្មោះ ផេង ពិសិដ្ឋ ហក់មកវៃខ្លួនក្នុងស្ថានភាពស្រវឹងជោគជាំដោយខឹងហៅចូលផឹកជាមួយតែជនរងគ្រោះប្រកែកមិនព្រមផឹក និងបក្ខពួក២នាក់ទៀតសុទ្ធតែជាក្រុមបងធំបងតូចផងនោះ មិនបានចូលមកហាមឃាត់ទេបែរជាមកព្រួតវៃលើរូបគាត់តែម្នាក់ឯង ស្រាប់តែម្ដាយបានមកដល់ឃើញគេព្រួតវៃកូនបែបនេះបានចុះទៅជួយកូន ក៏ត្រូវភាគីបង្កខាងលើវៃត្រូវម្ដាយសន្លប់ ត្រូវបានអ្នកជិតខាងនាំម្ដាយទៅមន្ទីពេទ្យបង្អែកស្រុក តែពេទ្យមិនហ៊ានមើលទើបបញ្ចូនទៅភ្នំពេញដើម្បីសង្រ្គោះបន្ទាន់។
ប្រភពដដែលបានឲ្យដឹងទៀតថា,ជុំវិញករណីនេះក្រោយកើតហេតុសមត្ថកិច្ចស្រុកអង្គរបុរីបានហៅរូបគាត់និងភាគីជនបង្កខាងលើធ្វើការសួរនាំអង្គហេតុ និងបានសម្របសម្រួលគ្នាបញ្ចប់រឿងតែភាគីបង្គមិនព្រមសងសំណង់ជំងឺចិត្តអ្វីឡើយដោយគ្រាន់តែបញ្ចប់រឿងទាំងសងខាងប៉ុណ្ណោះ ផ្ទុយទៅវិញពេលកំពុងដោះស្រាយអ្វីដែលកាន់តែអស់សង្ឃឹមនោះគឺសមត្ថកិច្ចហាក់បីមានចេតនាលម្អៀងទៅគាគីបង្កទាំងស្រុង ជាពិសេសមានការអន្តរាគមន៍ពីសមត្ថកិច្ចថ្នាក់ខេត្តរហូត សង្ស័យជាខ្សែខាងភាគីជនបង្កដែលចាំឈរឆ្កាងអន្តរាគមន៍នៅពីក្រោយលើសំណុំរឿងនេះ តើសមត្ថកិច្ចនោះជានរណា? មានឈ្មោះ តួនាទីអ្វីដែរបានជាហ៊ាបចូលមកអន្តរាគមន៍លើរឿងនេះ?ដោយសារជនរងគ្រោះទទួលនូវភាពអយុត្តិធម៌បែបនេះទើបភាគីជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឲ្យជួយរកយុត្តិធម៌។
សូមរំលឹកដែរថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍កាលពីខែធ្នូ ឆ្នាំពី២០២៣ហើយថា”ខ្នងរបស់បងប្អូន នាយករដ្ឋមន្រ្តីគឺខ្ញុំ ឲ្យតែអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ”
សូមបញ្ជាក់ជូនថា,ក្រោយពីបានដាក់ពាក្យបណ្ដឹងរួចហើយលុះដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ភាគីជនរងគ្រោះទទួលបានដីកាកោះរបស់ព្រះរាជអាជ្ញារង ខៀវ ពណ្ណរាយ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះជាម្ដាយចូលឆ្លើយបំភ្លឺក្នុងឋាន:ដើមបណ្ដឹង និងកូនចូលឆ្លើយបំភ្លឺ
ក្នុងឋាន:ជាជនសង្ស័យទៅវិញ តម្រូវឲ្យចូលបំភ្លឺនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀលនៅអយ្យការអមសាលាដំបូងខេត្តតាកែវ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ:១៣៨៤ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ រងបណ្ដឹងពីភាគីបង្កទៅវិញ។
ចំពោះករណីនេះអង្គភាពយើងខ្ញុំពុំមានលេខទំនាក់ទំនងភាគីជនបង្កដើម្បីសម្ភាសន៍សួរនាំដូចអ្វីដែលភាគីរងគ្រោះបានលើកឡើងនោះទេដោយសារពុំមានលេខទំនាក់ទំនង ហើយអង្គភាពយើងខ្ញុំរងចាំការឆ្លើយតបបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។
ទោះបីយ៉ាងណាក្នុងសំណុំរឿងនេះភាគីជនរងគ្រោះម្ដាយនិងកូន ស្នើសុំថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ ជាពិសេសឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រមទាំងគណ:កម្មការយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនៃក្រសួងយុត្តិធម៌មេត្តាជួយពិនិត្យមើលរឿងនេះផង និងរងចាំមើលថាតើសាលាដំបូងខេត្តតាកែវសម្រេចយ៉ាងណាចំពោះរឿងនេះករណី៣វៃមួយនិងជាក្រុមបងធំហើយ ថែមទាំងនាំគ្នាមកប្ដឹងជនរងគ្រោះថែមទៀត៕