ព័ត៌មានសន្តិសុខសង្គម

ខេត្តកណ្តាល÷ ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រីនិងល្បែងjoker មួយកន្លែងនៅស្ថិតតាមប្រឡាយទឹកក្នុងភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអតិថិជនក្មេងចាស់,ប្រុសស្រីចូលលេងជាហូរហែដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ!

ខេត្តកណ្តាល÷ ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រីនិងល្បែងjoker មួយកន្លែងនៅស្ថិតតាមប្រឡាយទឹកក្នុងភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអតិថិជនក្មេងចាស់,ប្រុសស្រីចូលលេងជាហូរហែដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរ គឺជាឱកាសឲ្យពួកថៅកែទូហ្គេម អាចដំណើរការបានដោយរលូន។

យោងតាមសេចក្តីរាយការណ៍ដែលពេញចិត្តមេឌា ទើបទទួល បានឲ្យដឹងថា ទីតាំងល្បែងបាញ់ត្រីនិងJoker១កន្លែងនេះ ដំណើរការបានដោយរលូនសុខសុវត្ថិភាព មិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ទំនងជាថៅកែទូហ្គេមនេះ បានចរចាជា មួយសមត្ថកិច្ចនៅក្នុងក្រុងតាខ្មៅរួចហើយ ទើបគេ ចូលទៅដំឡើងសម្ភារៈលេងល្បែងក្នុងទីតាំងខាងលើនេះបានយ៉ាងស្រួល។ ទីតាំងល្បែងអនឡាញបាញ់ត្រី និងJokerនេះកំពុងប្រឈម នឹងការបង្កហានិភ័យយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជា ពិសេសយុវជន,យុវនារី ដែលអាចនឹងភ្លេចសាលារៀននិងបង្កភាពអនាធិបតេយ្យ,ក៏ដូចជាអំពើអានាចារឬការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នងទីតាំងទូហ្គេមនោះផង។

គេមិនដឹងថា តើអធិការក្រុងតាខ្មៅ លោក យី វណ្ណដាមានចេតនាជួយបិទបាំង អំពើអនាធិបតេយ្យនៃវង់ ល្បែងស៊ីសងហ្គេមអនឡាញ(ហ្គេមបាញ់ត្រី)នៅទីតាំងខាងលើនេះឬយ៉ាងណាទេ?  វាមិនមែន តែមួយករណីនៃល្បែងហ្គេមបាញ់ត្រី ឬហ្គេមអនឡាញដែលកំពុងពង្វក់ស្មារតីយុវជន,នារី ឲ្យភ្លេចការសិក្សាប៉ុណ្ណោះទេ។ ប៉ុន្តែវាជាទីតាំងបង្កភាពអនាធិបតេយ្យ អំពើអសកម្មជាច្រើននោះ។ ទីតាំងហ្គេមបាញ់ត្រីខាងលើនេះត្រូវបានគេប្រាប់ថា បានដំណើរការជាចំហ ហាក់ដូចជាមានខ្នងបង្អែកយ៉ាងធំ ដោយមិនញញើតអាជ្ញាធរមូលដ្ឋានឡើយ។ តើអាជ្ញាធរក្រុងតាខ្មៅមានសមត្ថភាពបង្ក្រាបទីតាំងហ្គេម ខាង លើនេះបានដែរឬទេ?

លោកអធិការ យី វណ្ណដាហាក់ដូចជាធ្វើមិនដឹង មិនឮ ដោយចាញ់ឥទ្ធិពលទីតាំងហ្គេមអនឡាញបាញ់ត្រី និងJokerនោះឬ? ការព្រងើយកន្តើយនៃក្រុមអាជ្ញាធរមានសមត្ថកិច្ច ក្រុងតាខ្មៅ ខេត្តកណ្តាលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា គឺអាជ្ញាធរមានសមត្ថកិច្ចនេះ ទទួលបានលាភសក្ការៈពីវង់ល្បែងស៊ីសងជាពិសេសទីតាំងហ្គេមបាញ់ត្រី និងJokerខាងលើនេះ។ យ៉ាងណាក៏ដោយគេរំពឹងថា លោកស្នងការនគរបាលខេត្តកណ្តាល ឈឿន សុចិត្ត មិនបណ្ដែតបណ្ដោយឲ្យបញ្ហាដែលប្រជាពលរដ្ឋព្រួយបារម្ភនេះកើត ឡើងនៅក្នុងទឹកដីក្រុងតាខ្មៅនោះទេ។ បើរំពឹងលើលោកយី វណ្ណដា គឺទំនងជាមិនអាចបង្ក្រាបទីតាំងនេះបានទេ៕

scn

Leave a Reply

Your email address will not be published.