ព័ត៌មានសន្តិសុខសង្គម

ខេត្ត​បាត់ដំបង​÷ ក្រុម​ឈ្មួញ​កំពុង​នាំ​ចូល​សាច់​បង្កក​ខុសច្បាប់​ជាច្រើន​ប្រភេទ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​វា​អន្តរជាតិ​គីឡូ​(១៣) ភ្នំ​ដី

ខេត្ត​បាត់ដំបង​÷ ក្រុម​ឈ្មួញ​កំពុង​នាំ​ចូល​សាច់​បង្កក​ខុសច្បាប់​ជាច្រើន​ប្រភេទ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​វា​អន្តរជាតិ​គីឡូ​(១៣) ភ្នំ​ដី ស្ថិត​នៅក្នុង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ខណៈ​កន្លងទៅ​សាច់​បង្កក​ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​បញ្ជា​ឱ្យ​ជំនាញ​ពិនិត្យ និង​ចាត់វិធានការ​ទប់ស្កាត់ ដុត​និង​កប់​ចោល​ពីព្រោះថា​ធ្វើឱ្យប៉ះពាល់​ដល់​អ្នក​បរិ​ភោគ​ខ្លាំងណាស់ ហើយ​ក៏​ថមថយ​ការនាំ​ចូល​មួយ​រយៈ​ផងដែរ​។​
​ជា​ស្តែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មិនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ថត​ផ្តិត​យក​រូបភាព​ពី​សកម្ម​ភាព​ក្រុម​ឈ្មួញ​កំពង់​នាំចូល​សាច់​បង្កក និង​លើកដាក់​លើ រថយន្ត​ជាច្រើន​នៅ​
​ក្នុង​ដែន​គ្រប់គ្រង​របស់​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​វា​អន្តរជាតិ​គីឡូ​(១៣) ភ្នំ​ដី ដែល​មាន​ការគ្រប់គ្រង​ដោយ​លោក​វីរៈ​សេនី​ឯក​ពៅ មុន្នី​ជោត ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍ លោក តេង ចាន់​ភារម្យ​ប្រធាន​ច្រកទ្វារ​អន្តរជាតិ និង​លោក អ៊ុយ វិត មេ​គយ​ច្រកទ្វា​អន្តរជាតិ​ខាងលើ តើ​កំពង់​ធ្វើ​អ្វី​? បានជា​បណ្តោយ​ឲ្យ​មេ​ឈ្មួញ នាំចូល​សាច់​បង្កក មានដូចជា មឹក បង្គា​រ ក្តាម គ្រប់​ប្រភេទ​ចូល​ខុសច្បាប់ ដែល​បង្ក​ផលប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ទៅ​វិញ​។​
​បើ​តាម​ប្រភព​ពី​អាជីវករ​លក់ដូរ​បានឲ្យដឹងថា បើ​មិន​មាន​ការឃុបឃិត​ពី​មន្ត្រី​នា​ញ​ខាងលើ​នោះ​ទេ ក៏​ក្រុម​ឈ្មួញ​ទាំងនោះ​មិនអាច នាំចូល​សាច់​បង្កក មឹក បង្ការ ក្តាម គ្រប់​ប្រភេទ​ចូល​ខុសច្បាប់ ដែល​បង្ក​ផលប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ ក្នុងស្រុក ។​
​ប្រភព​បាន​បង្ហើប​ទៀតថា​ជា​រៀងរាល់ថ្ងៃ​គេ​តែ​ឃើញ​រថយន្ត​ម៉ាក​Starex​ពណ៍​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​2BD-១៦៤៥ តែងតែ​ចូលធ្វើ​សកម្មភាព​ដឹក ជញ្ជូន​សាច់​បង្កក​រាប់រយ​គី​ឡូ ចេញ​ដោយ​រលូន មិនឃើញ​មាន​មន្ត្រី​ណា ? ពិនិត្យ​មើល​ឡើយ​ធ្វើ​មហាជន​សង្ស័យថា មន្ត្រី​ទាំងនេះ​ប្រាកដ​ជា​ត្រូវ​ក្រុម​ឈ្មួញ​ជូន​អាំង​ប៉ាវ បិទបាំង​ព្រះ​នេត្រ​អស់ហើយ​។​
​គួររំលឹកថា​កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ យោង​តាម​ការណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី បានធ្វើការ​ប្រជុំជួរ​ដើម្បី​ត្រួតពិនិត្យ ណែនាំ​ការងារ​ជំនាញ ផ្សព្វផ្សាយ​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា ក៏​ដូច​ជា​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ,​ការរៀបចំ​បែប​បទ​លើ​លិខិត​បទដ្ឋាន​នានា​, ធ្វើការ​ត្រួតពិនិត្យ មធ្យោបាយ ទំនិញ ដែល​ឆ្លងកាត់​ច្រកទ្វារ គ្រប់គ្រង និង​កត់ត្រា​ទិន្នន័យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ,​ចូលរួម​អនុវត្ត​តាម​វិធានការ​សុខាភិបាល​របស់​រាជរដ្ឋាភិបាល ,​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រកទ្វារ ដើម្បី​បង្ការ ទប់ស្កាត់ បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​ឆ្លងកាត់​ច្រកទ្វារ ,​ថែរក្សា ជួសជុល កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​អង្គភាព ៕

scn

Leave a Reply

Your email address will not be published.