ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា នៅលើបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងប្រពន្ធ័ផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ននេះ ជម្រើសរបស់ប្រជាពលរដ្ឋមានច្រើនប្រភេទនៃខ្លឹមសារ ។ កាលពីមុននៅក្នុងបរិបទនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ យើងជាអ្នកកំណត់ខ្លឹមសារអោយសាធារណជនស្តាប់ និងអាន តែពេលមានការរីកចំរើនប្រពន្ធ័បច្ចេកវិទ្យា ហើយនិន្នាការប្រពន្ធ័ផ្សព្វផ្សាយទំនើបបានដើរតូនាទីសំខាន់ ហើយប្រជាពលរដ្ឋបានពឹងលើប្រពន្ធ័ផ្សព្វផ្សាយទំនើប ក្នុងការទទួលព័ត៌មាន នោះគឺមានជម្រើសផ្សេងៗក្រៅអំពីការពឹងលើប្រភពតែមួយនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ ។ រូបភាព ៖ ទទក 📖 អានអត្ថបទពេញ
Author: scn
សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!!
សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!! រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់លាក់ខ្លួនក្នុងឃ្លាំងមួយកន្លែងស្ថិតនៅផ្លូវជាសុផារ៉ា ខាងក្រោយស្ថាននីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងមានក្រុមអ្នកញៀនល្បែងពពាក់ពពូនគ្នាដឹកមាន់ចូលលេង បញ្ជល់មាន់ស្រែកហ៊ោកញ្ជៀវទ្រហឹងអឹងកងយ៉ាងអនាធិបតេយ្យ មិនដែលមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធណាចុះមកហាមឃាត់ ឬបង្ក្រាបម្តងណាឡើយ។ ប្រជាពលរដ្ឋរិះគន់ថា៖ ប្រហែលជាម្ចាស់បនល្បែងនេះមានខ្សែធំហើយ ឬមានអាជ្ញាធរក្នុងខណ្ឌឬស្សីកែវ ទទួលបានភាគលាភពីម្ចាស់បនល្បែងនេះបានជាមិនបង្ក្រាបទីតាំងនេះឱ្យបានទាន់ពេលវេលា។ ប្រជាពលរដ្ឋសង្ឃឹមថា÷ លោកឯកឃុនដឿន អភិបាលខណ្ឌឬស្សីកែវ និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជាពិសេស ឯកឧត្តម ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នឹងយកចិត្តទុក្ខខ្ពស់ក្នុងការចាត់តាំងមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងបនល្បែងមាន់ជល់នៅទីតាំងខាងលើនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិសង្កាត់ទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីប្រកាសបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ និងបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពី…….
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីប្រកាសបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ និងបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពី « ការសរសេរដំណឹងទាន់ហេតុការណ៏ » ដល់មន្រ្តីក្រសួងជាង ៤០ នាក់ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ។ រូបភាព៖ ទទក អានអត្ថបទពេញ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងព័ត៌មាន បានរៀបចំដាក់អោយដំណើរការច្រកចេញចូលតែមួយ កាល ពីទី០១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានមន្រ្តីមកពីអគ្គនាយកដ្ឋានទាំង ៥ ប្រចាំការដើម្បីទទួលឯកសារ និងផ្តល់សេវាសាធារណៈ។ ក្រសួងព័ត៌មាន បានកំណត់ទីតាំងជាក់លាក់នៅខាងមុខអគារទីស្តីការក្រសួងព័ត៌មាន និងមានមន្ត្រីប្រចាំការនៅច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។ តាមរយៈ ប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងព័ត៌មាន គឺក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រចអនុញ្ញាតឲ្យក្រសួងព័ត៌មាន អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បីជាគុណប្រយោជន៍ ថវិកាជាតិ។ កម្រងសេវាសាធារណៈនេះ មានបញ្ជាក់លម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយនឹងប្រកាសរួមនេះ។ ក្រសួងព័ត៌មាន ត្រូវបិទផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវា នូវស្តង់ដារសេវា ក្នុងនោះរួមមាន ៖ តារាងតម្លៃ ទម្រង់ឯកសារ និងនីតិវិធីសម្រាប់ការផ្តល់សេវា ពាក់ព័ន្ធនឹងការប្រមូលចំណូលខាងលើនេះ។ ក្រសួងព័ត៌មាន ត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្ដឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជា ពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវ […]
លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ!
លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ! (ភ្នំពេញ)៖លោក ទា ប៉ាវភ័ក្ត្រា ដែលមានតួនាទីជានាយរងការិយាល័យសរុបអន្តោប្រវេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសត្រូវបានម្ចាស់បំណុលម្នាក់ចេញលិខិតជូនដំណឹងឲ្យអនុវត្តកាតព្វកិច្ចទូទាត់សងប្រាក់ចំនួន២០០០$(ពីរពាន់ដុល្លារ)ដោយកំណត់ពេល០២សប្ដាហ៍ដើម្បីឲ្យចូលខ្លួនដោះស្រាយ។នេះបើយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ដែលអង្គភាពយើងខ្ញុំទទួលបានតាមរយៈម្ចាស់បំណុលដែលបានស្នើសុំមកអង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយ។ ក្នុងលិខិតជូនដំណឹងដដែលនោះបានឲ្យដឹងថា,ម្ចាស់បំណុលបានព្យាយាមទំនាក់ទំនងឲ្យលោក ទា ប៉ាវភ័ក្ត្រា ឲ្យទូទាត់ប្រាក់ជាច្រើនលើកច្រើនសារ ប៉ុន្តែរូបហាក់មានចេតនាទុច្ចរិតតែងតែគេចវេសមិនចូលខ្លួនមកដោះស្រាយសោះ ជាពិសេសរហូតមកទល់ពេលនេះម្ចាស់បំណុលមិនអាចទំនាក់ទំនងបានទូរសព្ទ័ហៅមិនចូល ប្រព័ន្ទតេលេក្រាម(Telegram)ឆាតមិនចូលមើល ហ្វេសប៊ុក(facebook)បានប្លុកចោលអស់មិនថាទំនាក់ទំនងតាមណាឡើយ។ ក្រោយពីបានឃើញរោគសញ្ញាឆបោក និងមានចេតនាទុច្ចរិតគេចវេសពីកាតព្វកិច្ចបែបនេះ ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ និងសេធដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទើបខ្លួនសម្រេចចិត្តចេញលិខិតជូនដំណឹងនិងស្នើសុំអង្គភាពធ្វើការផ្សព្វផ្សាយតែម្ដងមុននឹងមានវិធានការតាមផ្លូវច្បាប់។ ជុំវិញការផ្សព្វផ្សាយព័ត៌មានខាងលើនេះ អង្គភាពយើងខ្ញុំពុំអាចហៅទូរស័ព្ទទំនាក់ទំនងទៅលោក ទា ប៉ាវភ័ក្ដ្រាបានទេ មូលហេតុពុំអាចទំនាក់ទំនងបាន សូមជម្រាបជូនថាអង្គភាពយើងខ្ញុំរងចាំការឆ្លើយបំភ្លឺរបស់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០២៣»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០២៣» នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង រាជធានីភ្នំពេញ។ ខ្ញុំពិតជារីករាយបានចែករំលែកចំណេះដឹងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងថ្ងៃទី២ ធ្នូ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន។ រូបថត៖ ខឹម សុវណ្ណារ៉ា
ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក…..
ខ្ញុំបានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក តម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត និងបានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ មុឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី ។ រូបភាពដោយ៖ ទទក អានអត្ថបទពេញ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពី កិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឲ្យការវិវឌ្ឍនៃសង្គមឲ្យបានល្អ…….
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពី កិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឲ្យការវិវឌ្ឍនៃសង្គមឲ្យបានល្អ ទីបី គឺការពង្រឹងគុណភាពសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាល ហើយពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ស្ថានទូតបារាំង ជួយគាំទ្រទៅលើការបណ្ដុះ បណ្ដាល ព្រោះប្រទេសបារាំង គឺមានអ្នកជំនាញ សារព័ត៌មាន និងមានបទពិសោធច្រើនទាក់ទងជាមួយនឹងបញ្ហានេះ ដើម្បីអោយកម្ពុជាអាចធ្វើការដកបទពិសោធបន្ថែមទៀតទៅលើកិច្ចការងារព័ត៌មាន ។ អានអត្ថបទពេញ រូបភាព៖ ទទក
សូមអរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែង…….
សូមអរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែងដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដល់សាធារណជនដែលអញ្ជើញមកផ្ទាល់នៅទីតាំងប្រារព្ធពិធី និងសាធារណជនដែលបានតាមដានការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងក៏សូមថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានសហការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យប្រចាំឆ្នាំនេះ រូបថតដោយ ឡុង ដេវីត
ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញា់ ក្រុងតាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់???
ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញា់ ក្រុងតាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់? ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ថ្ងៃទី២៨ខែវិច្ឆិការ.ឆ្នាំ..២០២៣….កំពុងបើកលេងយ៉ាងរំភេីយ ពង្វក់ស្មារតីអ្នកញៀនល្បែងឲ្យចូលទៅលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ សង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង ។ សូមបញ្ជាក់ឲឲ្យដឹងថា ៖ ទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញពីរកន្លែងនេះ ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំដំណើរការលេងជាធម្មតា ប៉ុន្ដែអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័ក្នុងមូលដ្ឋានមិនទាន់ធ្វើការបង្ក្រាប។ គេដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានអាចឃុបឃិតគ្នាជាលក្ខណៈ ជាប្រព័ន្ឋជាមួយម្ចាស់ទីតាំងបនល្បែងខាងលើនេះហេីយមេីលទៅ… ទើបបានជាធ្វេីខុសនឹងផ្ទុយ គោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ករណីបទល្មើសបនល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល គេឃើញថាអ្នកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ ប្រជាពលរដ្ឋលើកឡើងថា […]