ខណ្ឌដូនពេញព័ត៌មានបឋម÷រូបភាពបែកធ្លាយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង បើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ លឺល្បីថាទីតាំងនេះមានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រជាពលរដ្ឋស្នើទៅដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចុះត្រួតពិនិត្យទីតាំងនេះផង ដើម្បី ភូមិ ឃុំ សុវត្ថិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៑ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕