ជនរងគ្រោះដោយការឆបោកតាមប្រព័ន្ធអនឡាញស្នើសុំអាជ្ញាធរជួយស្វែងជនល្មើសមកផ្ដន្ទាទោស (ភ្នំពេញ)៖មហាជនជាច្រើនប្រាកដបានដឹងហើយតាមរយ:ការផ្សព្វផ្សាយព័ត៌មានកន្លងមកឃើញថាការឆបោកតាមប្រព័ន្ធអនឡាញមានច្រើនករណីតាមរយ:រូបភាពផ្សេងៗគ្នា ដែលនាំឲ្យមានភាពស្មុគស្មាញពិបាកក្នុងស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ ជាក់ស្ដែកជនរងគ្រោះម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យអង្គភាពយើងដឹងថា,កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ រូបលោកត្រូវបានជនអនាមិកមិនស្គាល់អត្តសញ្ញណបានធ្វើការ Hake(ហេក) ចូលទៅកាន់ប្រព័ន្ធTelegram(តេលេក្រាម)បងប្រុសរបស់លោកឈ្មោះជាភាសាចិនដោយបានផ្ញើសារមកសុំខ្ចីលុយដោយទំនាក់ទំនងជាភាសាចិនយកទៅប្រើប្រាស់ និងបានយកសំឡេងចាស់់ៗរបស់បងប្រុសផ្ញើសារមកនាំឲ្យមានការភ័ន្តច្រឡំ ខណ:ដែលរូបលោកកំពុងធ្វើការបើកបរផងនោះពុំបានហៅទូរសព្ទ័បញ្ជាក់ពីមូលហេតុយកទៅប្រើប្រាស់អ្វីឡើយ។ ប្រភពដដែលបន្តទៀតថា,ដំបូងជនអនាមិកបានឲ្យបាញ់ចូលគណនីបងប្រុសរបស់លោកចំនួន1000$(មួយពាន់ដុល្លារ) លុះបន្តិចក្រោយមកបានបង្គាប់រូបលោកឲ្យបាញ់ចូលគណនីអេប៊ីអេលេខ:005 471 959 ដែលមានម្ចាស់គណនីឈ្មោះ នៅ រ៉ូត ដោយគិតថាបងប្រុសប្រញាប់ធ្វើការទូទាត់ប្រើប្រាស់ផងនោះ លោកមិនបានសួរនាំជាគណនីរបស់នរណាននោះទេ ដោយរូបលោកបានផ្ទេរប្រាក់ទៅគណនីអេប៊ីអេខាងលើ តាមរយ:កម្មវិធីទូរស័ព្ទដៃ(ABA)ចំនួន19.000$(មួយម៉ឺនប្រាំបួនពាន់ដុល្លារ)មានចំនួន៣លើក ក្នុងពេលដដែលនោះជនអនាមិកបានផ្ញើសារមកខ្ចីបន្ថែមចំនួន30.000$(បីម៉ឺនដុល្លារ) ដែលជាហេតុនាំឲ្យរូបលោកមានការសង្ស័យស្រាប់តែខ្លួនបានហៅទូរស័ព្ទទៅសួរបងប្រុសបានបញ្ជាក់ថាខ្លួនពុំបានដឹងអំពីការខ្ចីលុយអ្វីឡើយ។ បន្តិចក្រោយមករូបលោកបានទៅកាន់សាខាធនាគារ(ABA)ដើម្បីស្នើសុំបង្កកទឹកប្រាក់ដែលបានផ្ទេរ ប៉ុន្តែតែត្រូវបុគ្គលិកធនាគារបញ្ជាក់ថាគណនីខាងលើបានផ្ទេរប្រាក់ចេញអស់បាត់ទៅហើយ ក្រោយមកទើបដឹងថាជនអនាមិកបានចែកចាយបន្តទៅគណនី(ABA) លេខ:005 472 375 ដែលមានម្ចាស់គណនីឈ្មោះ យឹម ស្រីនួន ។ បច្ចុប្បន្នជនរងគ្រោះបានដាក់បណ្ដឹងម្ចាស់គណនីខាងលើនិងបក្ខពួកទៅកាន់អាជ្ញាធរមានសមត្ថកិច្ចរួចហើយដែលមានអត្តសញ្ញណគ្រប់គ្រាន់ ប៉ុន្តេនៅតែមិនអាចស្វែករកជនល្មើសមកផ្តន្ទាទោសបាន យ៉ាងណារូបលោកមានការអស់សង្ឃឹមយ៉ាងខ្លាំងលុយក៏បាត់បង់ ជនល្មើសចាប់មិនបានគិតមកត្រឹមពេលនេះមានរយ:ពេលប្រមាណជិត១ឆ្នាំទៅហើយ។ មហាជនក៏ដូចជាជនរងគ្រោះមានការនឿយឆ្ងល់ថាករណីឆបោកតាមប្រព័ន្ធអនឡាញជាច្រើនដែលអាជ្ញាធរបានចាត់វិធានរការចាប់បានភ្លាមៗដោយមិនចាំបាច់ចំណាយពេលយូរឡើយ ជាពិសេសឲ្យតែរឿងដែលមានមហាជនប្រតិកម្ម ហេតុអ្វីដូចជាករណីរូបលោកបានដាក់បណ្ដឹងអស់រយ:ពេលយូរហើយនៅតែមិនអាចស្វែងរកមិចជនល្មើសមកផ្តន្ទាទោសបានដោយមានអត្តសញ្ញាណអស់ហើយ។ ដោយសារពន្លឺយុត្តិធម៌ហាក់បីនៅវែងឆ្ងាយទើបខ្លួនសម្រេចចិត្តផ្សព្វផ្សាយតាមបណ្ដាយសារព័ត៌មានដើម្បីឲ្យថ្នាក់ដឹកនាំបានដឹង និងស្ថាប័នតុលាការ ជាពិសេសឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាត្រួតពិនិត្យលើសុំរឿងនេះ ចាត់វិធានការស្វែងរកជនល្មើសមកផ្ទន្ទាទោសតាមច្បាប់។
ព័ត៌មានសន្តិសុខសង្គម
ខេត្តត្បូងឃ្មុ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានល្បែងសុីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញជាច្រើនកន្លែងនៅតាមហាងកាហ្វេ ស្ថិតនៅក្នុងឃុំកំពាន់ និង ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំកំពុងបើកដំណើរការយ៉ាងរំភើយ រីឯសមត្ថកិច្ចវិញរក្សាភាពស្ងៀមស្ងាត់ ព្រោះខ្លាចបែកឆ្នាំងបាយរបស់ខ្លួន!!!
ខេត្តត្បូងឃ្មុ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានល្បែងសុីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញជាច្រើនកន្លែងនៅតាមហាងកាហ្វេ ស្ថិតនៅក្នុងឃុំកំពាន់ និង ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំកំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់ អនឡាញយ៉ាងគគ្រឹកគគ្រេង ផ្អើលអស់អ្នកភូមិ តាមប្រភពពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់មកអង្គភាពសារព័ត៌មាន ព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំឱ្យបានដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងផ្ទះលក់កាហ្វេជាច្រើនខាងលើនេះ បើកដំណើរការជារៀងរាល់ថ្ងៃមានអ្នកមកលេងទីជិតទីឆ្ងាយមកជួបជុំគ្នាលេងល្បែងភ្នាល់ដាក់លុយ រាប់លានរៀល និងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះ សុំជម្រាបថាលោក ស៊្រុន ផឹង ឡាយ ជាមន្ត្រីអាវុធហត្ថ នៅខេត្តត្បូងឃ្មុំ មានសារព័ត៌មានជាច្រើនធ្វើការចុះផ្សាយ ខាងដឹកជញ្ជូនឈើឆ្លងដែនទៅស្រុកយួន កន្លងមកដែរ ឥឡូវនេះងាកមកមើលថែល្បែងស៊ីសងម្ដង គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។ យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖ *អ្នកញៀនល្បែងស៊ីសង ផ្អែកតាម មាត្រា៤៖ […]
រថយន្ដ Jeep overland ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បានបេីកបុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ កាលពីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១០:៣០ នាទី ។ ក្រោយកេីតហេតុអ្នកបេីកបររថយន្ត បានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រម៉ោល
រថយន្ដ Jeep overland ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បានបេីកបុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ កាលពីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១០:៣០ នាទី ។ ក្រោយកេីតហេតុអ្នកបេីកបររថយន្ត បានទុករថយន្តចោលរត់គេចខ្លួនបាត់ ។ ប្រភពពីដាក់ដាំ ខេត្តមណ្ឌលគីរី បានអោយដឹងថា រថយន្តនេះមានម្ចាស់ឈ្មោះ សុខ លីណា ភេទស្រី អាយុ ៤៨ ឆ្នាំ មានអាស័យដ្ឋានផ្ទះលេខ ៥២ ដេ ផ្លូវលេខ ៦៣ ភូមិ ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ជាភរិយារបស់លោកមេធាវីម្នាក់ ។ ចំណែកឯកសារដែលបន្សល់ទុកនៅក្នុងរថយន្ត មានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាកូនមេធាវីម្នាក់ ។ នេះជាករណីគ្រោះថ្នាក់ចរាចរ ជនរងគ្រោះបានស្លាប់ហេីយ ជនបង្ករ […]
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីជាប់កិច្ចសន្យា ឈរជើងគោលដៅស្តុបអូរបែកក្អម ចេញឃាត់រថយន្ត…
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីជាប់កិច្ចសន្យា ឈរជើងគោលដៅស្តុបអូរបែកក្អម ចេញឃាត់រថយន្ត… បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីជាប់កិច្ចសន្យាឈ្មោះ សេង កុសល ឈរជើងគោលដៅស្តុបអូរបែកក្អម ដើម្បីសាកសួរបំភ្លឺ ជុំវិញការបង្ហោះវិដេអូនៅគោលដៅស្តុបអូរបែកក្អម ទាក់ទងករណីចេញឃាត់រថយន្ត។ បច្ចុប្បន្នមន្ត្រីជាប់កិច្ចសន្យារូបនេះ ត្រូវបានកំពុងសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ សូមបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យាមានតួនាទីជាជំនួយសហការការងារជួយសម្រួលការងារចរាចរណ៍ ជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មិនមិនមានសិទ្ធិចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះឡើយ៕
រថយន្តសាំយ៉ុងតួរីសក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវចេញសុទ្ធតែពពែដែលនាំចេញពីព្រំដែនចូលមកក្នុងនៅស្រុកអូរជ្រៅ………..
រថយន្តសាំយ៉ុងតួរីសក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវចេញសុទ្ធតែពពែដែលនាំចេញពីព្រំដែនចូលមកក្នុងនៅស្រុកអូរជ្រៅ (បន្ទាយមានជ័យ) ៖រថយន្តសាំយ៉ុងតួរីសក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវចេញសុទ្ធតែពពែដែលនាំចេញពីព្រំដែនចូលមកក្នុងកើតឡើងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិសូរិយាថ្ម ឃុំកូប ស្រុកអូរជ្រៅ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តសាំយ៉ុងសេរីកញ្ចាស់ពាក់ផ្លាក់លេខភ្នំពេញ2K.9748បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីលិចមកកើតមិនដឹងមូលហេតុអីរ៉េចង្កូតធ្លាក់ចញ្ចើមផ្លូវបណ្តាលក្រឡាប់ផ្ញាជើងចេញពពែច្រកការ៉ុងឃើញតែក្បាលព្រាត។ អ្នកបើកបររថយន្តបានប្រាប់ថា៖មូលហេតុដែលក្រឡាប់រថយន្តគឺគាត់បើកបររថយន្តបែកកង់មុខខាងស្តាំបណ្តាលទាញចង្កូតធ្លាក់ផ្លូវក្រឡាប់តែគ្មានរងគ្រោះតែខូចខាតរថយន្តកំពិតដែលរថយន្តដឹកពពែចេញពីកសិដ្ឋានបម្រុងនាំចូលមកទីរួមខេត្តតែមិនមានងាប់ពពែនោះទេ។ តាមព័ត៌មានទទួលបាន៖រថយន្តសាំយ៉ុងដែលក្រឡាប់ចេញពពែនេះអាចដឹកចេញពីព្រំដែនចូលមកក្នុងខេត្តតែមិនដឹកថាជាពពែដែលដឹកចេញពីកសិដ្ឋានរឺដឹកចេញពីកន្លែងណានោះទេព្រោះរថយន្តនេះទិសដៅចេញពីព្រំដែនមកទីរួមខេត្តទើបបណ្តាលក្រឡាប់អាចម្ចាស់បើកបរលង់ចង្កូតទើបបណ្តាលក្រឡាប់ចេញពពែកព្រាត៕
សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!!
សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!! រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់លាក់ខ្លួនក្នុងឃ្លាំងមួយកន្លែងស្ថិតនៅផ្លូវជាសុផារ៉ា ខាងក្រោយស្ថាននីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងមានក្រុមអ្នកញៀនល្បែងពពាក់ពពូនគ្នាដឹកមាន់ចូលលេង បញ្ជល់មាន់ស្រែកហ៊ោកញ្ជៀវទ្រហឹងអឹងកងយ៉ាងអនាធិបតេយ្យ មិនដែលមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធណាចុះមកហាមឃាត់ ឬបង្ក្រាបម្តងណាឡើយ។ ប្រជាពលរដ្ឋរិះគន់ថា៖ ប្រហែលជាម្ចាស់បនល្បែងនេះមានខ្សែធំហើយ ឬមានអាជ្ញាធរក្នុងខណ្ឌឬស្សីកែវ ទទួលបានភាគលាភពីម្ចាស់បនល្បែងនេះបានជាមិនបង្ក្រាបទីតាំងនេះឱ្យបានទាន់ពេលវេលា។ ប្រជាពលរដ្ឋសង្ឃឹមថា÷ លោកឯកឃុនដឿន អភិបាលខណ្ឌឬស្សីកែវ និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជាពិសេស ឯកឧត្តម ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នឹងយកចិត្តទុក្ខខ្ពស់ក្នុងការចាត់តាំងមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងបនល្បែងមាន់ជល់នៅទីតាំងខាងលើនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិសង្កាត់ទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ។
លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ!
លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ! (ភ្នំពេញ)៖លោក ទា ប៉ាវភ័ក្ត្រា ដែលមានតួនាទីជានាយរងការិយាល័យសរុបអន្តោប្រវេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសត្រូវបានម្ចាស់បំណុលម្នាក់ចេញលិខិតជូនដំណឹងឲ្យអនុវត្តកាតព្វកិច្ចទូទាត់សងប្រាក់ចំនួន២០០០$(ពីរពាន់ដុល្លារ)ដោយកំណត់ពេល០២សប្ដាហ៍ដើម្បីឲ្យចូលខ្លួនដោះស្រាយ។នេះបើយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ដែលអង្គភាពយើងខ្ញុំទទួលបានតាមរយៈម្ចាស់បំណុលដែលបានស្នើសុំមកអង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយ។ ក្នុងលិខិតជូនដំណឹងដដែលនោះបានឲ្យដឹងថា,ម្ចាស់បំណុលបានព្យាយាមទំនាក់ទំនងឲ្យលោក ទា ប៉ាវភ័ក្ត្រា ឲ្យទូទាត់ប្រាក់ជាច្រើនលើកច្រើនសារ ប៉ុន្តែរូបហាក់មានចេតនាទុច្ចរិតតែងតែគេចវេសមិនចូលខ្លួនមកដោះស្រាយសោះ ជាពិសេសរហូតមកទល់ពេលនេះម្ចាស់បំណុលមិនអាចទំនាក់ទំនងបានទូរសព្ទ័ហៅមិនចូល ប្រព័ន្ទតេលេក្រាម(Telegram)ឆាតមិនចូលមើល ហ្វេសប៊ុក(facebook)បានប្លុកចោលអស់មិនថាទំនាក់ទំនងតាមណាឡើយ។ ក្រោយពីបានឃើញរោគសញ្ញាឆបោក និងមានចេតនាទុច្ចរិតគេចវេសពីកាតព្វកិច្ចបែបនេះ ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ និងសេធដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទើបខ្លួនសម្រេចចិត្តចេញលិខិតជូនដំណឹងនិងស្នើសុំអង្គភាពធ្វើការផ្សព្វផ្សាយតែម្ដងមុននឹងមានវិធានការតាមផ្លូវច្បាប់។ ជុំវិញការផ្សព្វផ្សាយព័ត៌មានខាងលើនេះ អង្គភាពយើងខ្ញុំពុំអាចហៅទូរស័ព្ទទំនាក់ទំនងទៅលោក ទា ប៉ាវភ័ក្ដ្រាបានទេ មូលហេតុពុំអាចទំនាក់ទំនងបាន សូមជម្រាបជូនថាអង្គភាពយើងខ្ញុំរងចាំការឆ្លើយបំភ្លឺរបស់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕
ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញា់ ក្រុងតាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់???
ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញា់ ក្រុងតាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់? ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ថ្ងៃទី២៨ខែវិច្ឆិការ.ឆ្នាំ..២០២៣….កំពុងបើកលេងយ៉ាងរំភេីយ ពង្វក់ស្មារតីអ្នកញៀនល្បែងឲ្យចូលទៅលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ សង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង ។ សូមបញ្ជាក់ឲឲ្យដឹងថា ៖ ទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញពីរកន្លែងនេះ ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំដំណើរការលេងជាធម្មតា ប៉ុន្ដែអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័ក្នុងមូលដ្ឋានមិនទាន់ធ្វើការបង្ក្រាប។ គេដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានអាចឃុបឃិតគ្នាជាលក្ខណៈ ជាប្រព័ន្ឋជាមួយម្ចាស់ទីតាំងបនល្បែងខាងលើនេះហេីយមេីលទៅ… ទើបបានជាធ្វេីខុសនឹងផ្ទុយ គោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ករណីបទល្មើសបនល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល គេឃើញថាអ្នកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ ប្រជាពលរដ្ឋលើកឡើងថា […]
ករណីអ្នកសារព័ត៌មានម្នាក់ធ្វើការនៅក្នុងអង្គភាព ភ្នំពេញថ្មី ម្នាក់បានបើករថយន្តបុកស្លាប់មនុស្ស២នាក់រួចរត់គេចខ្លួនបាត់!
ករណីអ្នកសារព័ត៌មានម្នាក់ធ្វើការនៅក្នុងអង្គភាព ភ្នំពេញថ្មី ម្នាក់បានបើករថយន្តបុកស្លាប់មនុស្ស២នាក់រួចរត់គេចខ្លួនបាត់! (ភ្នំពេញ)៖កាលពីថ្ងៃទី 27 ខែ ខែវិច្ឆិកា 2023 នៅវេលាម៉ោង 12 និង 40 នាទីស្ថិតនៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានអ៊ីហ្ស៊ុយៗពីរកាប់ស្លាកលេខភ្នំពេញ 2 BP 1714 បានបុកជាមួយម៉ូតូ 020,ដែលមានស្លាកលេខកណ្ដាល 1AJ 4059 ដែលជិះឌុបគ្នាពីរនាក់បណ្ដាលឱ្យបាត់បង់ជីវិតស្ត្រីម្នាក់និងប្រុសម្នាក់ រួចរត់បាត់ស្រមោល។ យ៉ាងណាក្រុមគ្រួសារនៃសព សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនជិតឆ្ងាយមេត្តាជួយស្វែងរក ឈ្មោះ អូន វ៉ាន់ដា ភេទប្រុស អាយុ៤១ កេីតថ្ងៃទី០៦ ខែ ១៩៨២ ធ្វេីការនៅ អង្គភាពសារព៌ត៍មាន ភ្នំពេញថ្មី បានបេីកឡានបុកម្តាយរបស់ស្លាប់ហេីយរត់គេចខ្លួនបាត់ សូមមេត្តាចូលខ្លួនអោយឆាប់ ហេីយបេីប្អូនណាបានឃេីញបុគ្គលម្នាក់នេះសូមផ្តល់ព៌តមានមកគ្រួសារយេីងខ្ញុំ 0963232532/ 068684766/ 0962222568។ #ប្រភពក្រុមគ្រួសារសព
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីវត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់ ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ត្រូវបន្តហ្វឺកហាត់អោយបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ និងការរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕ រូបភាព៖ ទទក