រថយន្ដ Jeep overland ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បានបេីកបុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ កាលពីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១០:៣០ នាទី ។ ក្រោយកេីតហេតុអ្នកបេីកបររថយន្ត បានទុករថយន្តចោលរត់គេចខ្លួនបាត់ ។
ប្រភពពីដាក់ដាំ ខេត្តមណ្ឌលគីរី បានអោយដឹងថា រថយន្តនេះមានម្ចាស់ឈ្មោះ សុខ លីណា ភេទស្រី អាយុ ៤៨ ឆ្នាំ មានអាស័យដ្ឋានផ្ទះលេខ ៥២ ដេ ផ្លូវលេខ ៦៣ ភូមិ ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ជាភរិយារបស់លោកមេធាវីម្នាក់ ។ ចំណែកឯកសារដែលបន្សល់ទុកនៅក្នុងរថយន្ត មានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាកូនមេធាវីម្នាក់ ។
នេះជាករណីគ្រោះថ្នាក់ចរាចរ ជនរងគ្រោះបានស្លាប់ហេីយ ជនបង្ករ ឬ សាច់ញាតិជនបង្ករ គួរមកចូលរួមរំលែកទុក្ខសពជនរងគ្រោះ និងដោះស្រាយសំណងជូនជនរងគ្រោះផង ។ ការរត់គេចខ្លួន មិនមែនជាជម្រេីសល្អទេ ។ សង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវរកជនបង្ករមកទទួលខុសត្រូវចំពោះមុខច្បាប់ ។