ជនរងគ្រោះដោយការឆបោកតាមប្រព័ន្ធអនឡាញស្នើសុំអាជ្ញាធរជួយស្វែងជនល្មើសមកផ្ដន្ទាទោស
(ភ្នំពេញ)៖មហាជនជាច្រើនប្រាកដបានដឹងហើយតាមរយ:ការផ្សព្វផ្សាយព័ត៌មានកន្លងមកឃើញថាការឆបោកតាមប្រព័ន្ធអនឡាញមានច្រើនករណីតាមរយ:រូបភាពផ្សេងៗគ្នា ដែលនាំឲ្យមានភាពស្មុគស្មាញពិបាកក្នុងស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
ជាក់ស្ដែកជនរងគ្រោះម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យអង្គភាពយើងដឹងថា,កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ រូបលោកត្រូវបានជនអនាមិកមិនស្គាល់អត្តសញ្ញណបានធ្វើការ Hake(ហេក) ចូលទៅកាន់ប្រព័ន្ធTelegram(តេលេក្រាម)បងប្រុសរបស់លោកឈ្មោះជាភាសាចិនដោយបានផ្ញើសារមកសុំខ្ចីលុយដោយទំនាក់ទំនងជាភាសាចិនយកទៅប្រើប្រាស់ និងបានយកសំឡេងចាស់់ៗរបស់បងប្រុសផ្ញើសារមកនាំឲ្យមានការភ័ន្តច្រឡំ ខណ:ដែលរូបលោកកំពុងធ្វើការបើកបរផងនោះពុំបានហៅទូរសព្ទ័បញ្ជាក់ពីមូលហេតុយកទៅប្រើប្រាស់អ្វីឡើយ។
ប្រភពដដែលបន្តទៀតថា,ដំបូងជនអនាមិកបានឲ្យបាញ់ចូលគណនីបងប្រុសរបស់លោកចំនួន1000$(មួយពាន់ដុល្លារ) លុះបន្តិចក្រោយមកបានបង្គាប់រូបលោកឲ្យបាញ់ចូលគណនីអេប៊ីអេលេខ:005 471 959 ដែលមានម្ចាស់គណនីឈ្មោះ នៅ រ៉ូត ដោយគិតថាបងប្រុសប្រញាប់ធ្វើការទូទាត់ប្រើប្រាស់ផងនោះ លោកមិនបានសួរនាំជាគណនីរបស់នរណាននោះទេ ដោយរូបលោកបានផ្ទេរប្រាក់ទៅគណនីអេប៊ីអេខាងលើ តាមរយ:កម្មវិធីទូរស័ព្ទដៃ(ABA)ចំនួន19.000$(មួយម៉ឺនប្រាំបួនពាន់ដុល្លារ)មានចំនួន៣លើក ក្នុងពេលដដែលនោះជនអនាមិកបានផ្ញើសារមកខ្ចីបន្ថែមចំនួន30.000$(បីម៉ឺនដុល្លារ) ដែលជាហេតុនាំឲ្យរូបលោកមានការសង្ស័យស្រាប់តែខ្លួនបានហៅទូរស័ព្ទទៅសួរបងប្រុសបានបញ្ជាក់ថាខ្លួនពុំបានដឹងអំពីការខ្ចីលុយអ្វីឡើយ។
បន្តិចក្រោយមករូបលោកបានទៅកាន់សាខាធនាគារ(ABA)ដើម្បីស្នើសុំបង្កកទឹកប្រាក់ដែលបានផ្ទេរ ប៉ុន្តែតែត្រូវបុគ្គលិកធនាគារបញ្ជាក់ថាគណនីខាងលើបានផ្ទេរប្រាក់ចេញអស់បាត់ទៅហើយ ក្រោយមកទើបដឹងថាជនអនាមិកបានចែកចាយបន្តទៅគណនី(ABA) លេខ:005 472 375 ដែលមានម្ចាស់គណនីឈ្មោះ យឹម ស្រីនួន ។
បច្ចុប្បន្នជនរងគ្រោះបានដាក់បណ្ដឹងម្ចាស់គណនីខាងលើនិងបក្ខពួកទៅកាន់អាជ្ញាធរមានសមត្ថកិច្ចរួចហើយដែលមានអត្តសញ្ញណគ្រប់គ្រាន់ ប៉ុន្តេនៅតែមិនអាចស្វែករកជនល្មើសមកផ្តន្ទាទោសបាន យ៉ាងណារូបលោកមានការអស់សង្ឃឹមយ៉ាងខ្លាំងលុយក៏បាត់បង់ ជនល្មើសចាប់មិនបានគិតមកត្រឹមពេលនេះមានរយ:ពេលប្រមាណជិត១ឆ្នាំទៅហើយ។
មហាជនក៏ដូចជាជនរងគ្រោះមានការនឿយឆ្ងល់ថាករណីឆបោកតាមប្រព័ន្ធអនឡាញជាច្រើនដែលអាជ្ញាធរបានចាត់វិធានរការចាប់បានភ្លាមៗដោយមិនចាំបាច់ចំណាយពេលយូរឡើយ ជាពិសេសឲ្យតែរឿងដែលមានមហាជនប្រតិកម្ម ហេតុអ្វីដូចជាករណីរូបលោកបានដាក់បណ្ដឹងអស់រយ:ពេលយូរហើយនៅតែមិនអាចស្វែងរកមិចជនល្មើសមកផ្តន្ទាទោសបានដោយមានអត្តសញ្ញាណអស់ហើយ។
ដោយសារពន្លឺយុត្តិធម៌ហាក់បីនៅវែងឆ្ងាយទើបខ្លួនសម្រេចចិត្តផ្សព្វផ្សាយតាមបណ្ដាយសារព័ត៌មានដើម្បីឲ្យថ្នាក់ដឹកនាំបានដឹង និងស្ថាប័នតុលាការ ជាពិសេសឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាត្រួតពិនិត្យលើសុំរឿងនេះ ចាត់វិធានការស្វែងរកជនល្មើសមកផ្ទន្ទាទោសតាមច្បាប់។