ព័ត៌មានសន្តិសុខសង្គម

លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ!

លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ!

(ភ្នំពេញ)៖លោក ទា ប៉ាវភ័ក្ត្រា ដែលមានតួនាទីជានាយរងការិយាល័យសរុបអន្តោប្រវេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសត្រូវបានម្ចាស់បំណុលម្នាក់ចេញលិខិតជូនដំណឹងឲ្យអនុវត្តកាតព្វកិច្ចទូទាត់សងប្រាក់ចំនួន២០០០$(ពីរពាន់ដុល្លារ)ដោយកំណត់ពេល០២សប្ដាហ៍ដើម្បីឲ្យចូលខ្លួនដោះស្រាយ។នេះបើយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ដែលអង្គភាពយើងខ្ញុំទទួលបានតាមរយៈម្ចាស់បំណុលដែលបានស្នើសុំមកអង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយ។

ក្នុងលិខិតជូនដំណឹងដដែលនោះបានឲ្យដឹងថា,ម្ចាស់បំណុលបានព្យាយាមទំនាក់ទំនងឲ្យលោក ទា ប៉ាវភ័ក្ត្រា ឲ្យទូទាត់ប្រាក់ជាច្រើនលើកច្រើនសារ ប៉ុន្តែរូបហាក់មានចេតនាទុច្ចរិតតែងតែគេចវេសមិនចូលខ្លួនមកដោះស្រាយសោះ ជាពិសេសរហូតមកទល់ពេលនេះម្ចាស់បំណុលមិនអាចទំនាក់ទំនងបានទូរសព្ទ័ហៅមិនចូល ប្រព័ន្ទតេលេក្រាម(Telegram)ឆាតមិនចូលមើល ហ្វេសប៊ុក(facebook)បានប្លុកចោលអស់មិនថាទំនាក់ទំនងតាមណាឡើយ។ ក្រោយពីបានឃើញរោគសញ្ញាឆបោក និងមានចេតនាទុច្ចរិតគេចវេសពីកាតព្វកិច្ចបែបនេះ ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ និងសេធដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទើបខ្លួនសម្រេចចិត្តចេញលិខិតជូនដំណឹងនិងស្នើសុំអង្គភាពធ្វើការផ្សព្វផ្សាយតែម្ដងមុននឹងមានវិធានការតាមផ្លូវច្បាប់។

ជុំវិញការផ្សព្វផ្សាយព័ត៌មានខាងលើនេះ អង្គភាពយើងខ្ញុំពុំអាចហៅទូរស័ព្ទទំនាក់ទំនងទៅលោក ទា ប៉ាវភ័ក្ដ្រាបានទេ មូលហេតុពុំអាចទំនាក់ទំនងបាន សូមជម្រាបជូនថាអង្គភាពយើងខ្ញុំរងចាំការឆ្លើយបំភ្លឺរបស់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕

scn

Leave a Reply

Your email address will not be published.