រថយន្តសាំយ៉ុងតួរីសក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវចេញសុទ្ធតែពពែដែលនាំចេញពីព្រំដែនចូលមកក្នុងនៅស្រុកអូរជ្រៅ
(បន្ទាយមានជ័យ) ៖រថយន្តសាំយ៉ុងតួរីសក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវចេញសុទ្ធតែពពែដែលនាំចេញពីព្រំដែនចូលមកក្នុងកើតឡើងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិសូរិយាថ្ម ឃុំកូប ស្រុកអូរជ្រៅ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តសាំយ៉ុងសេរីកញ្ចាស់ពាក់ផ្លាក់លេខភ្នំពេញ2K.9748បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីលិចមកកើតមិនដឹងមូលហេតុអីរ៉េចង្កូតធ្លាក់ចញ្ចើមផ្លូវបណ្តាលក្រឡាប់ផ្ញាជើងចេញពពែច្រកការ៉ុងឃើញតែក្បាលព្រាត។
អ្នកបើកបររថយន្តបានប្រាប់ថា៖មូលហេតុដែលក្រឡាប់រថយន្តគឺគាត់បើកបររថយន្តបែកកង់មុខខាងស្តាំបណ្តាលទាញចង្កូតធ្លាក់ផ្លូវក្រឡាប់តែគ្មានរងគ្រោះតែខូចខាតរថយន្តកំពិតដែលរថយន្តដឹកពពែចេញពីកសិដ្ឋានបម្រុងនាំចូលមកទីរួមខេត្តតែមិនមានងាប់ពពែនោះទេ។
តាមព័ត៌មានទទួលបាន៖រថយន្តសាំយ៉ុងដែលក្រឡាប់ចេញពពែនេះអាចដឹកចេញពីព្រំដែនចូលមកក្នុងខេត្តតែមិនដឹកថាជាពពែដែលដឹកចេញពីកសិដ្ឋានរឺដឹកចេញពីកន្លែងណានោះទេព្រោះរថយន្តនេះទិសដៅចេញពីព្រំដែនមកទីរួមខេត្តទើបបណ្តាលក្រឡាប់អាចម្ចាស់បើកបរលង់ចង្កូតទើបបណ្តាលក្រឡាប់ចេញពពែកព្រាត៕