ព័ត៌មានសន្តិសុខសង្គម

ភ្នំពេញ.ទីតាំងបង្កប់ល្បែងស៊ីសង លេងតាមទូរទស្សន៍អនទ្បាញន ក្នុងផ្ទះមួយកន្លែង នៅក្នុងភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពង់ល្បីខ្លង…..

ភ្នំពេញ.ទីតាំងបង្កប់ល្បែងស៊ីសង លេងតាមទូរទស្សន៍អនទ្បាញន ក្នុងផ្ទះមួយកន្លែង នៅក្នុងភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពង់ល្បីខ្លង…… បច្ចុប្បន្ននេះ កំពុងតែបេីកដំណេីរការ ជាច្រេីទីតាំង ក្នុងមូលដ្ឋានខាងលេី នេះបេីយោងតាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ បានប្រាប់ ពីទីតាំង ការបេីកលេងល្បែងសុីសង ជាច្រេីកកន្លែង នោះជាពិសេស ផងនោះដែរ ជ្រកក្រោម ក្នុងរូបភាព ជា ហាងលក់ កាហ្វេ និងផ្ទះបងប្អូន ប្រជាពលរដ្ឋ មានសឹងតែគ្រប់ទីតាំង ក្នុងមូលដ្ឋាន ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការបេីកភ្លើងខៀវ ពីមន្ត្រី មូលដ្ឋាន ទេីបល្បែងសុីសងទាំំងនោះ អាច បើកបាន ដំណើរការលេង ដោយរលូន ដោយគ្មានខ្វល់ មិនខ្លាចរអារ ពីសមត្ថកិច្ច ក្នុងការចុះបង្រ្កាប ឬក៏ ជាឆ្នាំងបាយ របស់អស់លោកទេដឹង ទេីបបានជារក្សានូវភាពស្ងៀមស្ងាត់យ៉ាងបែបនេះ ។ ល្បែងសុីស៊ីសង កេីតមានគ្រប់ប្រភេទ ដូចជាមាន់ជល់ អនឡាញ ឡូតូ ល។នឹង […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងទៀត ក្នុងសង្កាត់ផ្សារដេប៉ូ០១ ខណ្ឌទួលគោកព្រោះជារបស់មេៗ

សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងទៀត ក្នុងសង្កាត់ផ្សារដេប៉ូ០១ ខណ្ឌទួលគោកព្រោះជារបស់មេៗ ភ្នំពេញ ៖ តាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបានអោយដឹងថា មានបនល្បែងមួយកន្លែង ស្ថិតនៅផ្ទះលេខ៣៧បេតាមបណ្ដោយផ្លូវ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ០១ ខណ្ឌទួលគោក រាជនីភ្នំពេញ បានចាប់ផ្តើមដំណើរការទទួលអតិថិជនដែលជាអ្នកញៀនល្បែងឡើងវិញហើយ។ បន្ទាប់ពីត្រូវបានទីតាំងបនល្បែងមួយកន្លែងនោះ ត្រូវបានអាជ្ញាធរ ខណ្ឌទួលគោក ចុះបង្ក្រាប កាលពី ឆ្នាំ២០២៣ កន្លងទៅ ដោយដកហូតបានវត្ថុតាងមួយចំនួន និងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ចាត់ការទៅតាមនីតិវិធីច្បាប់។ ប្រភពបានបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានលេងល្បែងភ្នាល់ចាក់បាល់ បៀលការ៉ាប់ ជល់មាន់ហាយឡាយ និងល្បែងផ្សេងទៀត។ ក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង ប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង។ ប៉ុន្តែសំឡេងទាំងនោះ មិនបានឮប៉ះឬក៏រំខានដល់ត្រជាក់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងខណ្ឌទួលគោកនោះទេ។ បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា យើងសង្ឃឹមលើលោកមេប៉ុស្តិ៍ ចៅសង្កាត់ផ្សារដេប៉ូ០១ នឹងលោកអធិការខណ្ឌទួលគោកស្អីទៀត បើបនល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម ឃួង ស្រេង […]

ព័ត៌មានសន្តិសុខសង្គម

ព្រៃវែង ៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋបានឲ្យដឹងថា នៅភូមិអ្នកនឹម ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ មានទីតាំងបន ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែចាប់ផ្ដើមគគ្រឹកគគ្រេងឡើងវិញហើយ នៅផ្ទះលក់កាហ្វេ មួយកន្លែង និងបានពង្រីកខ្លួន នៅតាមកន្លែងលក់ដូរផ្សេងៗទៀតក្នុងស្រុកកំចាយមារទាំងមូលតែម្ដង!

ព្រៃវែង ៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋបានឲ្យដឹងថា នៅភូមិអ្នកនឹម ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ មានទីតាំងបន ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែចាប់ផ្ដើមគគ្រឹកគគ្រេងឡើងវិញហើយ នៅផ្ទះលក់កាហ្វេ មួយកន្លែង និងបានពង្រីកខ្លួន នៅតាមកន្លែងលក់ដូរផ្សេងៗទៀតក្នុងស្រុកកំចាយមារទាំងមូលតែម្ដង! ប្រភពដ៏ដែល បានបង្ហើបឲ្យដឹងថា នៅតាមហាងបាយ ហាងកាហ្វេ និងតាមតារាងបាល់ទះនិង  កន្លែងបោះប៊ូល នាបច្ចុប្បន្ននេះ គេសង្កេត ឃើញមានបើកលេងល្បែងជល់មាន់ តាមអនឡាញ កំពុងបើកដំណើរការឡើងវិញ យ៉ាងគគ្រឹកគគ្រេងក្រោយផ្អាកសកម្មភាពបានមួយរយ:ដោយអាជ្ញាធរនិងសមត្ថកិច្ច បានចុះបង្ក្រាបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ប្រភពបន្តថា សកម្មភាពបើកលេងល្បែងស៊ីសងទាំងនេះ គឺមិនបង្ហាញរូបភាពទ្រង់ទ្រាយធំ ដោយដាក់បង្ហាញតាមអេក្រង់ទូរទស្សន៍  ដូចមុនឡើយ ពោលគឺអ្នកចាំទូទាត់ប្រាក់ និងអ្នកលេងល្បែង អង្គុយនៅពីមុខកុំព្យូទ័រ ដើម្បីភ្នាល់ល្បែង ហើយបើមានសភាពការណ៍មិនស្រួល ឬមានមនុស្សចម្លែកដើរចូលគឺបុគ្គលិក ចុចប្ដូរទៅជាឡូតូវិញភ្លាម។ សូមរំលឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញវិធានការបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយមានការរិះគន់។ ក្នុងនោះសម្ដេច ហ៊ុន សែន ក៏បានព្រមានដកតំណែងថ្នាក់ដឹកនាំមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន […]

ព័ត៌មានសន្តិសុខសង្គម

ខេត្តបន្ទាយមានជ័យ៖ ល្បែងស៊ីសងជល់មាន់តាម laptopដែលមានយីហោ L.99 កំពុងពេញនិយមរីកដូចផ្សិតក្នុងទឹកដីក្រុងសិរីសោភ័ណ្ឌរីឯសមត្ថកិច្ចវិញ!ហាក់បីដូចជាខ្លាចអំណាចម្ចាស់ទីតាំងទាំងនោះណាស់ បងប្អូនប្រជាពលរដ្ឋលោកដាក់ការសង្ស័យជាឆ្នាំងបាយរបស់ពួកគាត់ទើបបានពួកគាត់មិនហ៊ានបង្ក្រាប! តើជាឆ្នាំងបាយរបស់អស់លោកមែន?

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងទីតាំងជាក់ស្ដែងឃើញថាទីតាំងបើកល្បែងសុីសងខាងលើមាន៣ទីតាំង ស្ថិតភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យកំពុងបើកដំណើរការទីតាំងល្បែងរបស់ខ្លួនជារៀងរាល់ថ្ងៃធ្វើឱ្យពលរដ្ឋងើកឆ្ងល់ថាហេតុអ្វីល្បែងសុីសងកំពុងបើកលេងរីកផ្សិតនៅក្នុងក្រុងសេរីសោភ័ណ្ឌបែជាលោក ស៊ី ឌី អធិការក្រុងសេរីសោភ័ណ្ឌមិនដឹងទៅវិញឬក៏ត្រូវឆ្នាំសណ្ដំបើកភ្លើងខៀវជាប្រព័ន្ធទើបមិនមានវិធានការបង្ក្រាប។ ពលរដ្ឋសង្ឃឹមថាលោក ស្រេង សុផល អភិបាលក្រុងសេរីសោភ័ណនិងចាត់មន្ត្រីជំនាញគណបញ្ជាការឯកភាពក្រុងចុះពិនិត្យស្រាវជ្រាវដល់ទីកន្លែងដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប។ជៀសវាងប្រជាពលរដ្ឋរិះគន់ដាក់ការសង្ស័យថាមន្ត្រីរដ្ឋបាលក្រុងមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងជាច្រើនកន្លែងនេះអាចបើកដំណើរការបានរដ្ឋសង្ឃឹមថាលោកអភិបាលក្រុងនិងចាត់មន្ត្រីជំនាញចុះបង្ក្រាបបានចាក់ជាមិនខាន។ ពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យជួយយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតសាលនៃស្នងការដ្ឋានចុះស្រាវជ្រាវពិនិត្យដល់កន្លែងទីតាំងល្បែងស៊ីសងខាងលើដើម្បីធ្វើការទប់ស្កាត់បង្ក្រាបទាន់ពេលវេលានិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ព័ត៌មានសន្តិសុខសង្គម

សកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ ៧៦គឺជារឿងធម្មតា ដែលសមត្ថកិច្ចបរិស្ថាន ប្រចាំការតាមដងផ្លូវត្រូវយកលុយ ពីព្រោះថា ឈើទាំងនោះមិន ដឹងជាដឹកចេញពីតំបន់ណាមកទេ ដោយគ្រាន់តែឆ្លង កាត់ស្នាក់ការបរិស្ថានប៉ុណ្ណោះ!

សកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ ៧៦គឺជារឿងធម្មតា ដែលសមត្ថកិច្ចបរិស្ថាន ប្រចាំការតាមដងផ្លូវត្រូវយកលុយ ពីព្រោះថា ឈើទាំងនោះមិន ដឹងជាដឹកចេញពីតំបន់ណាមកទេ ដោយគ្រាន់តែឆ្លង កាត់ស្នាក់ការបរិស្ថានប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះក្រោមការ ដឹកនាំរបស់លោកស៊ិន សត្ថា ប្រធានការិយាល័យដែន ជម្រកសត្វព្រៃកែវសីមា ដែលទើបឡើងជាប្រធានពេញសិទ្ធិ បានសហការគុបគិតជាមួយពួកឈ្មួញលេងឈុតធំ នៅតំបន់ស្នាក់ការរងរកាថ្មី យ៉ាងគគ្រឹកគគ្រេងដោយស្ងៀមស្ងាត់និងអាថ៌កំបាំង។ តែយ៉ាងណាក៏ដោយ គ្មាន អ្វីជាអាថ៌កំបាំងនោះទេ ស្របពេលដែលលោកប្រធានដែនជម្រកអះអាងថា ខិតខំខ្លាំងណាស់ដើម្បីការពារបរិស្ថានធនធានធម្មជាតិ។ សកម្មភាពកាប់បំផ្លាញ និងដឹកឈើចេញពីតំបន់រកាថ្មីនៃដែនជម្រកសត្វព្រៃកែវសីមា នៅពេលនេះត្រូវគេប្រាប់ថា បានរៀបចំផែនការនិងយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ទាំងពួកឈ្មួញ និងពួកមន្ត្រីបរិស្ថានដែលប្រចាំការនៅស្នាក់ការរងរកាថ្មីនោះ។ ពួកគេដំណើរការ កាប់និងដឹក ជញ្ជូនយ៉ាងស្ងៀម ស្ងាត់នៅក្នុងរយៈពេលយូរមកហើយ ពោលគឺតាំងពីលោក ស៊ីន សត្ថា នៅជានាយកស្ដីទីនោះម៉្លេះ។ ការណ៍នេះត្រូវគេខ្សិបថា ទំនងជាចំណុចចាប់ ផ្ដើមនៃការប្រមូលប្រាក់ត្រឡប់មកវិញ បន្ទាប់ពីត្រូវបានចំណាយ…សម្រាប់តំណែងពេញសិទ្ធិ ជានាយកដែន ជម្រកសត្វព្រៃកែវសីមា ជូនថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីដែលខំចំណាយកម្លាំង និងទឹកប៊ិកចុះហត្ថលេខាតែង តាំងលោកស៊ីន សត្ថាជាប្រធានការិយាល័យដែនជម្រក សត្វព្រៃសីមាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។និយាយឲ្យខ្លីគឺត្រូវស្រង់ដើម ពីព្រោះលោកស៊ិន សត្ថា នេះបានឡើងតំណែងពីមន្ត្រីឧទ្យានុរក្សទៅជាប្រធានការិយាល័យដែនជម្រកតែម្ដង។ តាមប្រភពព័ត៌មានរាយការណ៍ថា ឈ្មួញឈើដឹកចេញ ពីតំបន់ស្នាក់ការរងបរិស្ថានរកាថ្មី […]

ព័ត៌មានសន្តិសុខសង្គម

យុវជនប្រុសស្រីជិត៣០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងធ្វើការណែនាំអប់រំ ឱ្យបញ្ឈប់ធ្វើសកម្មភាព អ្វីដែលខុសឆ្គងក្នុងសង្គម

យុវជនប្រុសស្រីជិត៣០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងធ្វើការណែនាំអប់រំ ឱ្យបញ្ឈប់ធ្វើសកម្មភាព អ្វីដែលខុសឆ្គងក្នុងសង្គម ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការ ឃាត់ខ្លួនយុវជន ប្រុសស្រីជិត ៣០០ នាក់ ដើម្បីធ្វើការអប់រំណែនាំ ខណៈបទល្មើសហិង្សា វ៉ៃកាប់ចាក់នៅលើដងផ្លូវកំពុងកើតមានឡើងដោយសារ យុវជនដើរពេលយប់។ ប្រតិបត្តិការឃាត់ខ្លួនណែនាំនេះ គឺធ្វើឡើងនៅយប់វេលាម៉ោង ០០.០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា៖ យុវជន ប្រុសស្រីទាំងអស់គឺចំនួន ២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួននឹងធ្វើការណែនាំរួចអនុញ្ញាត ឲ្យទៅគេហដ្ឋានវិញ ៕

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទ Jokers ហ្គេមបាញ់ត្រី បៀការ៉ាត មាន់ជល់ និងបាល់ តាមប្រព័ន្ធអ៊ីនធើណែត ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានកំពុងបើកដំណើរការយ៉ាងរលូន ដោយមិនទាន់មានអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបឡើយ!!!

ទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទ Jokers ហ្គេមបាញ់ត្រី បៀការ៉ាត មាន់ជល់ និងបាល់ តាមប្រព័ន្ធអ៊ីនធើណែត ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានកំពុងបើកដំណើរការយ៉ាងរលូន ដោយមិនទាន់មានអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបឡើយ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ សម្បូរដោយក្រុមក្មេងទំនើង ចេញចូលយ៉ាងសស្រាក់សស្រាំ ភ្នែកស្លេកស្លាំង ទាំងយប់ទាំងថ្ងៃទំនងជាលួចប្រើប្រាស់គ្រឿងញៀន។ ប្រជាពលរដ្ឋមានព្រុយបារម្ភចំពោះសុខសុវត្ថិភាពចំពោះក្រុមគ្រួសាររបស់ពួកគាត់ មិនថាពេលថ្ងៃឬពេលយប់ ព្រោះហេតុថា កន្លែងណាមានល្បែងស៊ីសងខុសច្បាប់កន្លែងនោះ និងមានបទល្មើស កាប់សម្លាប់លួចឆក់ប្លន់កើតជាមិនខាន។ ដូច្នេះប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ជួយចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងគ្រប់ប្រភេទ ជាច្រើនកន្លែង បង្កប់តាមរោងកាហ្វេ ក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅតាមបណ្តោយផ្លូវ ក្រវាត់ក្រុងលេខ២១ ចំណុច ខាងត្បូងផ្សារធំ ខេត្តតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ

ល្បែងស៊ីសងគ្រប់ប្រភេទ ជាច្រើនកន្លែង បង្កប់តាមរោងកាហ្វេ ក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅតាមបណ្តោយផ្លូវ ក្រវាត់ក្រុងលេខ២១ ចំណុច ខាងត្បូងផ្សារធំ ខេត្តតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ យោងតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហេីប អោយដឹងថា មានទីតាំងបង្កប់ល្បែងស៊ីសង ជាច្រេីន បានជ្រកក្រោម ក្នុងរូបភាព ជា ហាងលក់ កាហ្វេ មានសឹងតែគ្រប់ទីតាំង ក្នុងខេត្តតាកែវ ដោយមានការបេីកភ្លើងខៀវ ពីមន្ត្រី មូលដ្ឋាន ទេីបល្បែងសុីសងទាំំងនោះ អាច បើកបាន ដំណើរការលេង ដោយរលូន ដោយគ្មានខ្វល់ មិនខ្លាចរអារ ពីសមត្ថកិច្ច ក្នុងការចុះបង្រ្កាប ឬក៏ ជាឆ្នាំងបាយ របស់អស់លោកទេដឹង ទេីបបានជារក្សានូវភាពស្ងៀមស្ងាត់បែបនេះ ។ ល្បែងសុីស៊ីសង កេីតមានគ្រប់ប្រភេទ ដូចជាមាន់ជល់ អនឡាញ ឡូតូ នឹងមានបៀរការ៉ាត់ ល។នឹង ល។ បើកដំណើរការ ខាងលេីនេះ […]

ព័ត៌មានសន្តិសុខសង្គម

នាយ ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មានកិច្ចសហការជាមួយមេគយចល័តច្រកនេះ បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ សម្រុកដឹកជញ្ជូនបន្លែផ្លែឈើគ្រប់​មុខ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃតែម្ដង!

នាយ ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មានកិច្ចសហការជាមួយមេគយចល័តច្រកនេះ បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ សម្រុកដឹកជញ្ជូនបន្លែផ្លែឈើគ្រប់​មុខ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃតែម្ដង! ​ស្វាយរៀង ÷ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ បាន​បញ្ជាក់​ឲ្យដឹងថា ក្រុមឈ្មួញសម្រុក ដឹកជញ្ជូនចេញពី​ស្រុក​យួន ដូចជា ផ្លែ​ស្រកានាគ ខ្នុរ សាវម៉ាវ ធុ​រ៉េន និង​គ្រឿង​កំប៉ុង​គ្រប់មុខ សុទ្ធតែ​បន្ទុក​ទៅ​ដោយ​សារធាតុ​គីមី រីឯ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មិន​បាន​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេគិតតែរឿងផលប្រយោជន៍។​ ​ បើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុមអាជីវករក៍ដូចជាឈ្មួញ​មកពីបណ្តាខេត្តនានាមិន​អាច​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗគេច​ពន្ធ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​ច្រករបៀង​ក្រសាំង​ជ្រំ បានទេ ហើយ​សកម្មភាព​នេះ​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​ ​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចេញ​ពី​ស្រុក​យួន​ធ្វេី​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្មែរ ទល់​តែ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្រមទាំង​សមត្ថកិច្ច ប្រចាំ​ច្រករបៀង​ក្រសាំង​ជ្រំ គឺ​ឈ្មួញ​មិន​អាច​នាំ​ចេញ​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​បានឡើយ​។ ​ដូច្នេះ​ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត​ស្វាយរៀង ទេីបឡេីងកាន់តំណែង ថ្មី និងលោក ពេជ្រ វិរះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យលោក នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនក្រសាំងជ្រំ […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងកែឆ្នៃផលិត ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយខុសច្បាប់សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤៩នាក់ និងវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធប់.!

បង្ក្រាបទីតាំងកែឆ្នៃផលិត ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយខុសច្បាប់សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤៩នាក់ និងវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធប់.! ក្រុងបាវិត៖ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាលោក ហួត វិចិត្រ និងលោក ដូរ៉ា អង្គប្រធាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៣.៣០នាទីទៀបភ្លី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោកអែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងកែឆ្នៃ ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួលអោយប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនៅចំណុចអាគារផ្ទះសំណាក់ ខារ៉ាអូខេ ណានយ៉ាង៨៩ ស្ថិតក្នុងបុរីសមសួន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ លទ្ធផល […]