ព្រះវិហារ៖ នាវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ សហការផ្នែករដ្ឋបាលព្រៃឈើឆែប បានចុះប្រតិ្តបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ចាប់គោយន្តកែច្នៃចំនួន ០១គ្រឿង ពណ៌ខ្មៅចំណុះ២,៥តោន ដឹកជញ្ជូនឈើអារប្រភេទលេខ១(ស្រឡៅ)ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ចំនួន២១៦សន្លឹក ស្មើនឹង ៩ម៉ែត្រត្រីគុណ១៦៥ ត្រង់ចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ម្ចាស់ឈ្មោះ អោក ចាន់ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(សម្ថកិច្ចជំនាញពុំបានឃាត់ខ្លួនឡើយ)។ បច្ចុប្បន្នវត្ថុតាងខាងលើយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីចាត់ការបន្ត។
ព័ត៌មានសន្តិសុខសង្គម
នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ខែផល្គុន ថ្ងៃអង្គារ ១០កើត ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំនួន២៩៤រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ
នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ខែផល្គុន ថ្ងៃអង្គារ ១០កើត ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំនួន២៩៤រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ ។ នាយកដ្ឋាន បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានសហការរៀបចំជាមួយនឹងមន្ត្រីជំនាញនៃនាយកដ្ឋានសុខាភិបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ។ សូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលគាប់ប្រសើរ មិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ ដែលជាគំរូដ៏ប្រសើរក្នុងសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ។
ប្រជាពលរដ្ឋលោកសូមណូមពរដល់រាជរដ្ឋាភិបាល ល្មមដល់ពេលដាក់មន្រ្តីជំនាញចុះវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុកហើយ លោក បូរី វង្សសានិត ប្រធានកមមលោកន្ទីរសាធារណការខេត្តព្រះសីហនុធ្វើមិនដឹងមិនឮចឹង ?
ប្រជាពលរដ្ឋលោកសូមណូមពរដល់រាជរដ្ឋាភិបាល ល្មមដល់ពេលដាក់មន្រ្តីជំនាញចុះវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុកហើយ លោក បូរី វង្សសានិត ប្រធានកមមលោកន្ទីរសាធារណការខេត្តព្រះសីហនុធ្វើមិនដឹងមិនឮចឹង ? ចេញផ្សាយ ១៩ ០៣ ២០២៤ ✓ ✓ ប្រភពពីមន្ត្រីបានបញ្ជាក់ឲ្យដឹងថា លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មានខ្នងបង្អែកក្រាស់ល្បីខាងពុករលួយ ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តគឺដោយសារមានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាលដែរ។ គ្មានឈ្មួញ […]
ខេត្តបាត់ដំបង÷ ក្រុមឈ្មួញកំពុងនាំចូលសាច់បង្កកខុសច្បាប់ជាច្រើនប្រភេទឆ្លងដែនចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី
ខេត្តបាត់ដំបង÷ ក្រុមឈ្មួញកំពុងនាំចូលសាច់បង្កកខុសច្បាប់ជាច្រើនប្រភេទឆ្លងដែនចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ស្ថិតនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈកន្លងទៅសាច់បង្កកដែលប្រមុខថ្នាក់ដឹកនាំបញ្ជាឱ្យជំនាញពិនិត្យ និងចាត់វិធានការទប់ស្កាត់ ដុតនិងកប់ចោលពីព្រោះថាធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគខ្លាំងណាស់ ហើយក៏ថមថយការនាំចូលមួយរយៈផងដែរ។ ជាស្តែងនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង៦និង៣០នាទីព្រឹកក្រុមអ្នកសារព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាពពីសកម្មភាពក្រុមឈ្មួញកំពង់នាំចូលសាច់បង្កក និងលើកដាក់លើ រថយន្តជាច្រើននៅ ក្នុងដែនគ្រប់គ្រងរបស់កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ដែលមានការគ្រប់គ្រងដោយលោកវីរៈសេនីឯកពៅ មុន្នីជោត ជាប្រធាននគរបាលអន្តោប្រវេសន៍ លោក តេង ចាន់ភារម្យប្រធានច្រកទ្វារអន្តរជាតិ និងលោក អ៊ុយ វិត មេគយច្រកទ្វាអន្តរជាតិខាងលើ តើកំពង់ធ្វើអ្វី? បានជាបណ្តោយឲ្យមេឈ្មួញ នាំចូលសាច់បង្កក មានដូចជា មឹក បង្គារ ក្តាម គ្រប់ប្រភេទចូលខុសច្បាប់ ដែលបង្កផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋក្នុងស្រុកទៅវិញ។ បើតាមប្រភពពីអាជីវករលក់ដូរបានឲ្យដឹងថា បើមិនមានការឃុបឃិតពីមន្ត្រីនាញខាងលើនោះទេ ក៏ក្រុមឈ្មួញទាំងនោះមិនអាច នាំចូលសាច់បង្កក មឹក បង្ការ ក្តាម គ្រប់ប្រភេទចូលខុសច្បាប់ ដែលបង្កផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋ ក្នុងស្រុក ។ ប្រភពបានបង្ហើបទៀតថាជារៀងរាល់ថ្ងៃគេតែឃើញរថយន្តម៉ាកStarexពណ៍ខ្មៅ ស្លាកលេខភ្នំពេញ2BD-១៦៤៥ តែងតែចូលធ្វើសកម្មភាពដឹក ជញ្ជូនសាច់បង្កករាប់រយគីឡូ ចេញដោយរលូន មិនឃើញមានមន្ត្រីណា […]
ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ
ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ ប្រភពដដែលបានអោយដឹងថា! ឈ្មោះ ចន្តា បុគ្គលម្នាក់នេះជាម្ចាស់ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែងក្នុង ឃុំត្រពាំងគរ ស្រុកជើងព្រៃ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពេលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ដែលធ្វើអោយគេសង្ស័យ ទីតាំងល្បែងស៊ីសងមួយនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ បើកភ្លើងខៀវអោយបើកដំណើរការលេងហើយមើលទៅ ទើបគ្មានការបង្រ្កាប។ ជាមួយគ្នានេះ បនល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ បែបនេះនោះទេ! ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។ ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ លើកឡើងថា! តើឯណាទៅ […]
ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត
ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។ មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាបោ៉ង ស្ថិតនៅភូមិ គគីរតំាងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះគ្រូឈាន់ និងឈ្មោះសំអាង ម្ចាស់ផ្សារសំអាងរិករាយជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកសន្ទុក បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបឹងល្វា នឹងលោកអធិការស្រុកសន្ទុកស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ??? ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះគ្រូឈាន់ និងឈ្មោះសំអាង នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។ ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកគ្រូឈាន់ និងឈ្មោះសំអាង ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បឹងល្វា និងលោកអធិការស្រុកសន្ទុក […]
ខណ្ឌដូនពេញព័ត៌មានបឋម÷រូបភាពបែកធ្លាយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង បើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ លឺល្បីថាទីតាំងនេះមានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ខណ្ឌដូនពេញព័ត៌មានបឋម÷រូបភាពបែកធ្លាយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង បើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ លឺល្បីថាទីតាំងនេះមានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រជាពលរដ្ឋស្នើទៅដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចុះត្រួតពិនិត្យទីតាំងនេះផង ដើម្បី ភូមិ ឃុំ សុវត្ថិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៑ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕
ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមទូរទស្សន៍អនឡាញ នៅតែបន្តមានក្នុងខេត្តកំពង់ធំ ឃុំទំរីង ស្រុកសណ្ដាន់
ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមទូរទស្សន៍អនឡាញ នៅតែបន្តមានក្នុងខេត្តកំពង់ធំ ឃុំទំរីង ស្រុកសណ្ដាន់។ យោងតាមរាយការណ៍បានបញ្ជាក់ច្បាស់ថា៖ នៅក្នុងថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០២៤នេះ ទីតាំងល្បែងស៊ីសងខុសច្បាប់ ត្រង់ចំណុចខាងលើកំពុងតែបន្តបើកឲ្យភ្ញៀវចូលលេងល្បែងសុីសងភ្នាល់ដាក់លុយជារៀងរាល់ថ្ងៃដោយមិនខ្វល់ពីអនុសាសន៍សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្មីៗនេះឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទ។ ប្រភពបានបន្តបញ្ជាក់ទៀតថា៖ ទីតាំងល្បែងស៊ីសងមួយនេះ កន្លងមកលោកនាយប៉ុស្តិ៍នគរបាលឃុំទំរីងចុះទៅធ្វើកិច្ចសន្យាមួយដងជាពីរដងរួចហើយ តែម្ចាស់ទីតាំងមួយនេះ នៅតែបន្តផ្តល់ទីតាំងដល់ជនញៀនល្បែងដោយមិនខ្វល់ផ្លូវច្បាប់។ ប្រជាពលរដ្ឋសំណូមពរលោកអធិការស្រុកសណ្ដាន់និងស្នងការនគរបាលខេត្តកំពង់ធំ លោក ម៉ែន លី សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង៕
ខេត្តកណ្តាល÷ ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រីនិងល្បែងjoker មួយកន្លែងនៅស្ថិតតាមប្រឡាយទឹកក្នុងភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអតិថិជនក្មេងចាស់,ប្រុសស្រីចូលលេងជាហូរហែដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ!
ខេត្តកណ្តាល÷ ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រីនិងល្បែងjoker មួយកន្លែងនៅស្ថិតតាមប្រឡាយទឹកក្នុងភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអតិថិជនក្មេងចាស់,ប្រុសស្រីចូលលេងជាហូរហែដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរ គឺជាឱកាសឲ្យពួកថៅកែទូហ្គេម អាចដំណើរការបានដោយរលូន។ យោងតាមសេចក្តីរាយការណ៍ដែលពេញចិត្តមេឌា ទើបទទួល បានឲ្យដឹងថា ទីតាំងល្បែងបាញ់ត្រីនិងJoker១កន្លែងនេះ ដំណើរការបានដោយរលូនសុខសុវត្ថិភាព មិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ទំនងជាថៅកែទូហ្គេមនេះ បានចរចាជា មួយសមត្ថកិច្ចនៅក្នុងក្រុងតាខ្មៅរួចហើយ ទើបគេ ចូលទៅដំឡើងសម្ភារៈលេងល្បែងក្នុងទីតាំងខាងលើនេះបានយ៉ាងស្រួល។ ទីតាំងល្បែងអនឡាញបាញ់ត្រី និងJokerនេះកំពុងប្រឈម នឹងការបង្កហានិភ័យយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជា ពិសេសយុវជន,យុវនារី ដែលអាចនឹងភ្លេចសាលារៀននិងបង្កភាពអនាធិបតេយ្យ,ក៏ដូចជាអំពើអានាចារឬការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នងទីតាំងទូហ្គេមនោះផង។ គេមិនដឹងថា តើអធិការក្រុងតាខ្មៅ លោក យី វណ្ណដាមានចេតនាជួយបិទបាំង អំពើអនាធិបតេយ្យនៃវង់ ល្បែងស៊ីសងហ្គេមអនឡាញ(ហ្គេមបាញ់ត្រី)នៅទីតាំងខាងលើនេះឬយ៉ាងណាទេ? វាមិនមែន តែមួយករណីនៃល្បែងហ្គេមបាញ់ត្រី ឬហ្គេមអនឡាញដែលកំពុងពង្វក់ស្មារតីយុវជន,នារី ឲ្យភ្លេចការសិក្សាប៉ុណ្ណោះទេ។ ប៉ុន្តែវាជាទីតាំងបង្កភាពអនាធិបតេយ្យ អំពើអសកម្មជាច្រើននោះ។ ទីតាំងហ្គេមបាញ់ត្រីខាងលើនេះត្រូវបានគេប្រាប់ថា បានដំណើរការជាចំហ ហាក់ដូចជាមានខ្នងបង្អែកយ៉ាងធំ ដោយមិនញញើតអាជ្ញាធរមូលដ្ឋានឡើយ។ តើអាជ្ញាធរក្រុងតាខ្មៅមានសមត្ថភាពបង្ក្រាបទីតាំងហ្គេម ខាង លើនេះបានដែរឬទេ? លោកអធិការ យី វណ្ណដាហាក់ដូចជាធ្វើមិនដឹង មិនឮ ដោយចាញ់ឥទ្ធិពលទីតាំងហ្គេមអនឡាញបាញ់ត្រី និងJokerនោះឬ? ការព្រងើយកន្តើយនៃក្រុមអាជ្ញាធរមានសមត្ថកិច្ច […]
ខេត្តកណ្តាល៖ ថ្មីៗនេះល្បីឧកញ៉ា២រូប១ចាក់ថ្មចូលទន្លេនិង១ទៀត
ខេត្តកណ្តាល៖ ថ្មីៗនេះល្បីឧកញ៉ា២រូប១ចាក់ថ្មចូលទន្លេនិង១ទៀត សង់ផ្ទះអោយម្តាយចូលទន្លេនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មិនទាន់បាត់ល្បីផងឥលូវមក១ករណីទៀតហើយគឺមានអ្នកមានម្នាក់សង់សំណង់រំលោភយកដីទន្លេនៅក្រុងអរិយក្សត្រខេត្តកណ្តាលយ៉ាងរភើយ។ ប្រភពច្បាស់ការពីពលរដ្ឋបានអោយដឹងថាសំណង់ដែសង់នៅចំណុចភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិលក្រុងអរីយក្សត្រ គឺជារបស់អ្នកមានអំណាចតែពួកគាត់មិនហ៊ានបញ្ចេញឈ្មោះនោះទេ ហើយសំណង់ខាលើសង់យូមកហើយដែរដោយមិនដឹងថាមានច្បាប់ឬគ្មានច្បាប់ឡើយដោយគ្រាន់តែដឹងថាសង់រំលោភយកទន្លេតែប៉ុន្នោះ។ ប្រភពដដែលបានបញ្ចាក់ទៀតថានៅក្រុងអរីយក្សត្រមានតែពួកអ្នកមានលុយមានអំណាចនោះទេដែលចិញ្ចឹមចិត្តចង់បានតែដីទន្លេ បើក្រៗដូចពួកគាត់រំលោភដីទន្លេតែ១តឹកដឹងតែក្រុមអាជ្ញាធរមកហាមឃាត់ភ្លៀមៗតែម្តង។ ពាក់ពន្ធ័ករណីខាងលើពេញចិត្តមេឌាមិនអាចសុំការបំភ្លឺពីលោកចៅសង្កាត់ព្រែកអំពិលបានទេដោយទូរសព្ទ័ចូលមិនមានអ្នកទទួល។ ចំណែកលោកចាន់ តារា អភិបាលក្រុងអរីយក្សត្របានអោយប្រាប់អ្នកការសែតអោយដឹងថាពិតជាមានការសាងសង់សំណង់នៅចំណុចខាងលើមែនតែរឿងរំលោភយកទន្លេលោកសុំបដិសេធគឺមិនមានការំលោភនោះទេ។ លោកអភិបាលក្រុងបានបន្តទៀតថាពីមុនដីនៅចំណុចនឹងជាដីកម្មសិទ្ធ(លោកអភិបាលមិនចាំឈ្មោះម្ចាស់កម្មសិទ្ធដីនឹងទេ)វាបានបាក់ចូលទន្លេដូច្នេះម្ចាស់គាត់រៀបចំបុកគ្រឹះទប់ដីកុំអោយបាក់ចូលទន្លេទៀតព្រោះម្ចាស់គាត់ត្រៀមសង់លំនៅឋាន។ បច្ចុប្បន្នលោកអភិបាលក្រុងបានអោយម្ចាស់ផ្អាក់សិនដោយតម្រូវអោយម្ចាស់ដីខាងលើរត់ច្បាប់អោយរួចរាល់សិនទើបអនុញ្ញតិអោយសង់បន្ត។