ព័ត៌មានសន្តិសុខសង្គម

ខេត្តបន្ទាយមានជ័យ ✓ មានទីតាំងល្បែងជល់មាន់អនឡាញមួយកន្លែងស្ថិតនៅ……….. . 1.ភូមិទួលពង្រ ឃុំទួលពង្រ 2.ភូមិស្វាយព្រៃ ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ……………………

ខេត្តបន្ទាយមានជ័យ ✓ មានទីតាំងល្បែងជល់មាន់អនឡាញមួយកន្លែងស្ថិតនៅ……….. . 1.ភូមិទួលពង្រ ឃុំទួលពង្រ 2.ភូមិស្វាយព្រៃ ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ…………………… បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើសូម ដល់លោកវរៈសេនីយ៍ឯក បេន សំអាត នៃអធិការស្រុកម៉ាឡៃ ក៏ដូចជាលោកឧត្តមសេនីយ៍ទោ សឹទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ សូមលោកឯកឧត្តម ជួយត្រួតពិនិត្យទីតាំងបជល់មាន់អនឡាញមួយនោះផងដើម្បី {ភូមិ ឃុំ មានសុវត្ថិភាព}ប្រភពពីសារព័ត៌មាន SCN TV news

ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពង់ចាម ស្រុក កង មាស មានទីតាំងជល់មាន់តាមប្រពន្ធ័អនឡាញ ក្រុមអ្នកញៀនល្បែងលេងយ៉ាងអនាធិបតេយ្យគ្មានអាជ្ញាធរមានសមត្ថកិច្ចចុះទប់ស្កាត់និងបង្ក្រាប…

ខេត្តកំពង់ចាម ប្រភពច្បាស់ការព័ត៌មានយើង បានដល់ទីតាំងល្បែងសុីសង ជល់មាន់តាមប្រពន្ធ័អនឡាញ ២ កន្លែងក្នុង ក្បាលភូមិព្រេកលាវ ឃុំរកាអារ និង ភូមិរកាអារ ស្រុក កងមាស ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! គេដាក់ការសង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។ ជាក់ស្តែង ព្រឹក ថ្ងៃទី 9 ខែកញ្ញា ២០២៣ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័អនឡាញខុសច្បាប់ មួយកន្លែងនេះ នៅភូមិរកាអារ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង! បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់នោះ។ ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ ជល់តាមអនឡាញ នៅក្នុង ភូមិឃុំខាងលើនេះឃើញថាបើកលេង បង្កភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់មានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ […]

ព័ត៌មានសន្តិសុខសង្គម

ជនជាតិថៃម្នាក់​ ពាក់ព័ន្ធ​ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង អំពើលួចត្រូវបានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

បន្ទាយមានជ័យ​៖កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិថៃម្នាក់​ ពាក់ព័ន្ធ​ចំនួន២ករណី។ ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ​២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនជាតិថៃ​ម្នាក់ ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង អំពើលួច ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ក្នុងករណីនេះដែរដោយយោងតាមពាក្យបណ្តឹងឈ្មោះ អាំងថុង ភីយ៉ាផន(AMTHUNG PIYAPORN) ហៅមេ​ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន​(WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ […]

ព័ត៌មានសន្តិសុខសង្គម

តើលោកអភិបាលក្រុងបានលុងហានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ដែរឬទេ? (រតនគិរី)៖គេ

រតនះគិរី៖គេសង្កេតឃើញមានទីតាំងបើកល្បែងស៊ីសងជាច្រើនកន្លែងក្នុងក្រុងបានលុងដែលធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយបង្ក្រាបឲ្យមានប្រសិទ្ធផង ជុំវិញបញ្ហានេះអភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុងបានថ្លែងប្រាប់ភ្នាក់ងារសាពត៏មានយើងប្រចាំខេត្តរតនគិរីនៅព្រឹកថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២៣យ៉ាងខ្លីថានឹងឲ្យអាជ្ញាធរចុះត្រួតពិនិត្យកន្លែងល្បែងស៊ីសងទាំអស់។លោកថាករណីល្បែងស៊ីសងអាចបើកធ្វើអាជីវកម្មបានលុះត្រាតែមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលប៉ុណ្ណោះ បើតាមសមត្ថកិច្ចមូលដ្ឋានក្រុងបានលុងខ្លះ បានលួចបង្ហើបឲ្យដឹងថា ល្បែងស៊ីសងរាល់ថ្ងៃដែលកំពុងពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា៖ឆ្នោតវៀតណាម,ភ្នាល់បាល់ទាត់,ឡូតូ៥លេខ,យូគី,តាមអនឡាញអាប៉ោងតាមអនឡាញ,មាន់ជល់ក្នុងទូរទស្សន៍អនឡាញប្រមាណជាង១០០កន្លែងដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេគុយទាវ,កន្លែងលក់ចាបហ៊ួយ,តារាងបាល់,ក្បែរសាលារៀន,ក្បែរមន្ទីរពេទ្យ,ក្បែរមន្ទីរអង្គភាពរដ្ឋមួយចំនួន ក្នុងក្រុងបានលុងដែលបណ្តាលឲ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ,ចោរលួច,ចោរឆក់ និងអំពើហឹង្សាក្នុងក្រុមគ្រួសាយ៉ាងធ្ងន់ធ្ងរ បើតាមសេចក្តីរាយការណ៍ទាំងនេះ ល្បែងស៊ីសងខាងលើនេះវាប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សា ហើយគេចសាលារៀនដែល វក់ វី នឹងល្បែងមិនទាន់ចេះរកលុយ ខ្លះលួចទ្រព្យសម្បត្តិឪពុក-ម្តាយ,យកទូរស័ព្ទយកម៉ូតូទៅបញ្ចាំលេងល្បែងខូចអនាគតជាទំពាំងស្នងឫស្សី ហើយមួយរយៈមកនេះក្រុងបានលុងជាបេះដូងខេត្តរតនគិរី ដែលធ្លាប់មានសុខសុវត្ថិភាពល្អ បែរជាមានក្រុមចោរឆក់,ចោរកម្មកើតឡើងជាច្រើនករណីកន្លងមក ជាមួយនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការសំណូមពអោយការសែតជួយចុះផ្សាយបំណងជួនដំណឹងដល់ថ្នាក់លើបានដឹងផងសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋ៕

ព័ត៌មានសន្តិសុខសង្គម

ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ និងចំណីអាហារគ្មានគុណភាព ចូលមកខ្មែរ តាមច្រកទ្វារព្រំដែនជាំ ដោយពុំមានការទប់ស្កាត់!

ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ និងចំណីអាហារគ្មានគុណភាព ចូលមកខ្មែរ តាមច្រកទ្វារព្រំដែនជាំ ដោយពុំមានការទប់ស្កាត់! (ឧត្ដរមានជ័យ)៖ ចំណីអាហារគ្មានគុណភាព-អត់ពន្ធនាំចូលជាច្រើនមុខ! ត្រូវបានក្រុមឈ្មួញសម្រុកដឹកជញ្ជូនចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិជាំគ្មានឈប់ឈរ..! ខណៈមន្ត្រីជំនាញពាក់ព័ន្ធ នៅច្រកទ្វារមួយនេះ បានសំងំរក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់នោះឡើយ….. ជាក់ស្ដែងៈ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីជំនាញ (ក.ប.ប) ខេត្តឧត្ដរមានជ័យ បានរកឃើញ ចំណីអាហារ គ្មានគុណភាព អត់ពន្ធនាំចូល និងខូចគុណភាព(ហួសឌឺឡេ)ជាច្រើន.នៅផ្សារអន្លង់វែង ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ ប្រភេទទំនិញចំណីអាហារ ដែលគ្មានគុណភាព និងអត់ពន្ធនាំចូលនោះមានដូចជា «ជើងមាន់.ឆ្អឹងមាន់.ស្លាបមាន់.ជង្គង់មាន់.និងគ្រឿងក្នុងសត្វ.ប្រហិត»ជាដើម ពោលគឺ ចំណីអាហារខូចគុណភាព និងអត់ពន្ធនាំចូលទាំងនោះ អាជីវករក្នុងផ្សារអន្លង់វែង ក៏ដូចជាផ្សារដទៃទៀត ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ទទួលទិញពីក្រុមឈ្មួញ..។ ខណៈឈ្មួញតែងតែធ្វើការដឹកជញ្ជូនចេញពីប្រទេសថៃ ចូលមកខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិជាំ។ ក្នុងពេលចុះពិនិត្យ គុណភាពចំណីអាហារ នៅផ្សារអន្លង់វែង កាលពីថ្ងៃទី០៧.០៩.២០២៣។ ដំបូងឡើយមន្រ្តីជំនាញ (ក.ប.ប) ខេត្តឧត្ដរមានជ័យ បានធ្វើការផាកពិន័យ អាជីវករចំនួន៥.០០០.០០០រៀល លុះសម្រួលត្រូវគ្នា ទើបផាកពិន័យត្រឹម៣.០០០.០០០រៀលវិញ.!។ […]

ព័ត៌មានសន្តិសុខសង្គម

ភ្នំពេញ : ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាកយីហោ(ចូ ស្នូកឃឺ)មួយកន្លែងនៅតាមបណ្តោយផ្លូវលេខ៧៨ ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងធ្វើសកម្មភាពបើកលេងទាំងយប់ ទាំងថ្ងៃ បានយ៉ាងរំភើយ!

 រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន កំពុងតែរក្សាភាពស្ងៀមស្ងាត់ ដូចជាគ្មានវិធានការទប់ស្កាត់ឬក៏ចុះបង្ក្រាបទាល់តែសោះ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា៖ម្ចាស់ទីតាំងបើកលេងល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាកយីហោ(ចូ ស្នូកឃឺ)មួយកន្លែងដែលមានទីតាំងខាងលើនេះកំពុងតែគៀងគរក្រុមពួកអ្នកញៀនល្បែងនាំគ្នាចូលទៅលេងល្បែង”ហ្គេមបាញ់ត្រី”ច្បាប់ខុសយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការបង្ក្រាបនោះទេ? សង្ស័យបានទទួលលាភសក្ការៈ និងផលប្រយោជន៍ហើយក៏មិនដឹង? ទើបដើរ បញ្ច្រាសទិស ផ្ទុយពីគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ.! ប្រភពដដែលបានឲ្យដឹងទៀតថា! ឃើញមានការជួបជុំ! លេងល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ គ្រប់ប្រភេទ បានរាប់ខែ រាប់ឆ្នាំមកហើយ ជ្រកក្រោមស្លាកយីហោ “ចូ ស្នូកឃឺ”មួយកន្លែងស្ថិតនៅក្នុងទឹកដី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ ជាហេតុធ្វើឲ្យពលរដ្ឋរស់នៅក្នុងសង្កាត់នឹងមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.! ប្រជាពលរដ្ឋ នាំគ្នាសំណូមពរ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស […]

ព័ត៌មានសន្តិសុខសង្គម

ខេត្តតាកែវ :ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថាមានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងស្ថិតនៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ   កំពុងបើកលេងយ៉ាងរំភើយ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា……………..!

អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។ប្រភពច្បាស់ការបានបន្តទៀតថា! ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ នៅតែបើកឲ្យក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ! ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ទៅវិញ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ។ ទាក់ទិនទៅនិងទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ នៅក្នុងទឹកដី ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ  ឃើញនាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ធ្វើបះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភ សុវត្ថិភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។ បានពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក។ ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរ ដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ […]

ព័ត៌មានសន្តិសុខសង្គម

មានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងស្ថិតនៅភូមិមណ្ឌល ៨ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកលេងយ៉ាងរំភើយ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ!

ខេត្តបន្ទាយមានជ័យ ÷ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថា! មានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងស្ថិតនៅភូមិមណ្ឌល ៨ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកលេងយ៉ាងរំភើយ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។ ប្រភពច្បាស់ការបានបន្តទៀតថា! ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ នៅតែបើកឲ្យក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ! ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ទៅវិញ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ។ ទាក់ទិនទៅនិងទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ នៅក្នុងទឹកដី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ឃើញនាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ធ្វើបះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភ សុវត្ថិភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។ ហេតុនេះ បានពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត […]

ព័ត៌មានសន្តិសុខសង្គម

បងប្អូនប្រជាពលរដ្ឋកំពុងតែរង់ចាំចំណាត់ការរបស់លោកអធិការស្រុករមាសហែកតើមានសមត្ថភាពនិងការបង្ក្រាបល្បែងទាំងនេះដែលឬអត់?

ស្វាយរៀង ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យសារព័ត៌ដឹងថា អ្នកដែលហ៊ានបើកល្បែងបញ្ជាល់មាន់ តាមអនឡាញ ប្រហែលជាមានខ្នងបង្អែកដ៍រឹងមាំនៅក្រោយហើយ ទេីបបុគ្គលម្នាក់នោះ ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត!!! ក្រោយពីស្ងប់ស្ងាត់មួយរយៈ ល្បែងបញ្ជាល់មាន់តាមប្រព័ន្ធអនឡាញ ចាប់ផ្តើមដំណើរការឡើងវិញហើយ ក្នុងទឹកដីស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើឲ្យបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន មានការព្រួយបារម្មណ៍អំពីបញ្ហាសុខសុវត្ថិភាព ខ្លាចកើតមានដូចជា ចោរលួច.ឆក់.ប្លន់.អំពើហឹង្សា គ្រូសារកើតឡេីងជាដើមចោម មកពីល្បែងស៊ីសងទាំងនេះ! គូររំលឹកផងថា ! កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ លេីសពីនេះទៅទៀត កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ក្រឡា ហោម សខេង បានចេញសារលិខិតបង្គាប់ការមួយបញ្ជាឲ្យ ឯកឧត្ដម សន្តិបណ្ឌិត […]

ព័ត៌មានសន្តិសុខសង្គម

នៅព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ

នៅព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីប្រគល់-ទទួល ស្ដីពីការងារស្កាលូអូសកៅឡាក់បំពង់លូចាស់ និងជួសជុលអណ្តូងលូសរុបចំនួន ៦០អណ្តូង នៅកំណាត់ផ្លូវលេខ១៨៤ ប្រវែង១,៣៣០ម (ចាប់ពីផ្លូវលេខ០៣ ដល់ផ្លូវលេខ៩៣) ក្នុងសង្កាត់បឹងរាំង ផ្សារថ្មីទី៣ សង្កាត់ជ័យជំនះ, នៅកំណាត់ផ្លូវ R2 ប្រវែង១,២២៧ម (ចាប់ពីផ្លូវរដ្ឋាករទឹក ដល់ផ្លូវលេខ៧០) ក្នុងសង្កាត់ស្រះចក, នៅកំណាត់ផ្លូវលេខ១៣ ប្រវែង១,៧១០ម (ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៨៤ ស្ដារសងខាងផ្លូវ) ក្នុងសង្កាត់ផ្សារចាស់ ផ្សារកណ្តាលទី១ សង្កាត់ជ័យជំនះ, នៅកំណាត់ផ្លូវលេខ៦៧ ប្រវែង៣១៣ម (ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវលេខ១៥៤) ក្នុងសង្កាត់ផ្សារថ្មីទី១ ផ្សារថ្មីទី២ សង្កាត់វត្តភ្នំ និងនៅកំណាត់ផ្លូវលេខ១៩ ប្រវែង៨៥១ម (ចាប់ពីផ្លូវលេខ១៥៤ ដល់ផ្លូវលេខ២៤០) ក្នុងសង្កាត់ជ័យជំនះ ជូនរដ្ឋបាលខណ្ឌដូនពេញ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ជា ខេមា […]