ព័ត៌មានសន្តិសុខសង្គម

យុវជនប្រុសស្រីជិត៣០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងធ្វើការណែនាំអប់រំ ឱ្យបញ្ឈប់ធ្វើសកម្មភាព អ្វីដែលខុសឆ្គងក្នុងសង្គម

យុវជនប្រុសស្រីជិត៣០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងធ្វើការណែនាំអប់រំ ឱ្យបញ្ឈប់ធ្វើសកម្មភាព អ្វីដែលខុសឆ្គងក្នុងសង្គម

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការ ឃាត់ខ្លួនយុវជន ប្រុសស្រីជិត ៣០០ នាក់ ដើម្បីធ្វើការអប់រំណែនាំ ខណៈបទល្មើសហិង្សា វ៉ៃកាប់ចាក់នៅលើដងផ្លូវកំពុងកើតមានឡើងដោយសារ យុវជនដើរពេលយប់។

ប្រតិបត្តិការឃាត់ខ្លួនណែនាំនេះ គឺធ្វើឡើងនៅយប់វេលាម៉ោង ០០.០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា៖ យុវជន ប្រុសស្រីទាំងអស់គឺចំនួន ២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួននឹងធ្វើការណែនាំរួចអនុញ្ញាត ឲ្យទៅគេហដ្ឋានវិញ ៕

scn

Leave a Reply

Your email address will not be published.