បង្ក្រាបទីតាំងកែឆ្នៃផលិត ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយខុសច្បាប់សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤៩នាក់ និងវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធប់.!
ក្រុងបាវិត៖ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាលោក ហួត វិចិត្រ និងលោក ដូរ៉ា អង្គប្រធាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៣.៣០នាទីទៀបភ្លី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោកអែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងកែឆ្នៃ ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួលអោយប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនៅចំណុចអាគារផ្ទះសំណាក់ ខារ៉ាអូខេ ណានយ៉ាង៨៩ ស្ថិតក្នុងបុរីសមសួន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
លទ្ធផល ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៩ នាក់ ស្រី ១២ នាក់ មាន០៣សញ្ជាតិ(ជនជាតិវៀតណាម ៤៣ នាក់ ស្រី១១ នាក់ ជនជាតិចិនតៃវ៉ាន់ ០៥ នាក់ ជនជាតិខ្មែរ០២នាក់ ស្រី០១ នាក់ និងចាប់យកវត្ថុតាងរួមមាន: ១/សារធាតុញៀនសរុបទម្ងន់ ១៥.៣០៨,៧៤ ក្រាម(១៥គីឡូ ៣០៨,៧៤ ក្រាម)ក្នុងនោះមាន:
– ថ្នាំញៀនប្រភេទ កេតាមីន ទម្ងន់៥៦៨៨,១៩ក្រាម(៥គីឡូ៦៨៨,១៩ក្រាម)
– ថ្នាំញៀនប្រភេទ អិចស្តាសុី ទម្ងន់៧១៤៩,៣៤មក្រាម(៧គីឡូ១៤៩,៣៤ក្រាម)
– ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៤៩២,០៨ ក្រាម
– នីមេតាហ្សេប៉ាម ទម្ងន់ ១.៩៥១,៥២ ក្រាម
– មេតំហ្វេតាមីន(WY)ទម្ងន់ ១៦,៣១ ក្រាម
– ម្សៅចំរុះពណ៌(MDMA)ទម្ងន់ ១១,៣១ ក្រាម
២/រុក្ខជាតិក្រៀម ទម្ងន់ ៣៥០,៨១មក្រាម
៣/ សារធាតុមិនច្បាស់លាស់ ទម្ងន់ ៤២.១៤៣,១១ ក្រាម
៤/ សារធាតុគីមី ១០៣២ ក្រាម
៥/ សារធាតុគីមីផ្សំ ៥៥០០ ក្រាម
៦/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១៤ គ្រឿង
៧/ ម៉ាសុីនកែឆ្នៃផលិត និងម៉ាសុីនវេចខ្ចប់ រួមជាមួយឧបករណ៍សម្ភារ:មួយចំនួន
៨/ អាវុធខ្លីចំនួន ០៣ ដើម គ្រាប់ចំនួន ១៥០ គ្រាប់
៩/ លិខិតឆ្លងដែន ១៩ ក្បាល
+ដកហួតទ្រព្យសម្បត្តិរួមមាន: រថយន្ត ០៥ គ្រឿង
– ទូរសព្ទ័ដៃ ៤៥ គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕