ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលចរាចរណ៍ជេីងគោក នៃអធិការដ្ឋានខណ្ឌមានជ័យ ចុះដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ និងធ្វេីការអប់រំណែនាំអ្នកបេីកបរល្មេីសច្បាប់ទាំងរថយន្តនិងម៉ូតូ ២៨គ្រឿង……….

មុនចាប់ផ្ដេីមផាកពិន័យ ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ កម្លាំងនគរបាលចរាចរណ៍ជេីងគោក នៃអធិការដ្ឋានខណ្ឌមានជ័យ ចុះដាក់គោលដៅនៅតាមបណ្ដោយផ្លូវជាតិលេខ២​ មុខស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ អនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំណែនាំដល់បងប្អូនប្រជាជនដែលធ្វើដំណើរតាមមធ្យោបាយនានា ឆ្លងកាត់ទឹកដីខណ្ឌមានជ័យ ចេញចូលមករាជធានីភ្នំពេញ ឲ្យពួកគាត់មានសុវត្ថិភាព និងបានយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវឲ្យអ្នកបេីកបរ និងអ្នករួមដំណេីរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់មើលក្រោយ ហេីយម៉ូតូត្រូវតែពាក់ស្លាកលេខ ចំណែកឯឡានត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ និងចូលរួមគោរពទៅតាមផ្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញាចរាចរណ៍ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងមុនពេលសមត្ថកិច្ចចាប់ផ្ដេីមផាកពិន័យអ្នកល្មេីសច្បាប់ចរាចរណ៍ ។

លោកវរសេនីយ៍ទោ ជឹន សុភក្រ្ត អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា យោងតាមស្មារតីអង្គប្រជុំថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនៃអធិការដ្ឋានខណ្ឌមានជ័យ បានផ្តល់គោលការណ៍ និងដំបូន្មានដល់ផ្នែកជំនាញចរាចរណ៍ផ្លូវគោក អោយចុះអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វេីកាតអប់រំណែនាំដល់ប្រជាពលរដ្ឋ ដោយពុំមានផាកពិន័យជាប្រាក់ទេ ហេីយការចុះដាក់គោលដៅនៅចំណុចខាងលេី ធ្វេីឡេីងចាប់ពីម៉ោង០២រសៀល ដល់ម៉ោង០៤ល្ងាច ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២៣នេះ ដោយ
សមាសភាពចូលរួមអនុវត្តមានលោកវរសេនីយ៍ទោ ជឹម សុភក្រ្ត អធិការរង,វលោកវរសេនីយ៍ទោ កាំង ដារ៉ាវុធ អធិការរង, លោក-លោកស្រី នាយផ្នែក, រងផ្នែក និងមន្រ្តី ។

ជាលទ្ធផលក្នុងការចុះអនុវត្ត និងណែនាំអប់រំដល់ប្រជាពលរដ្ឋរួមមាន ៖ ១.ម៉ូតូអត់ពាក់មួកសុវត្ថិភាពមានចំនួន ១២គ្រឿង បានធ្វើការណែនាំអប់រំឲ្យគាត់ពាក់មួកសុវត្ថិភាព និងអនុញ្ញាតិឲ្យគាត់ត្រលប់ទៅផ្ទះវិញ ដោយពុំមានការផាកពិន័យទេ ។ ២.រថយន្តមិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងបើកបរនិយាយទូរស័ព្ទ មានចំនួន០៤គ្រឿង បានធ្វើការណែនាំអប់រំ និងអនុញ្ញាតិឲ្យគាត់ត្រលប់ទៅផ្ទះវិញ ដោយពុំមានការផាកពិន័យទេ ។ ៣.អ្នកបើកបរម៉ូតូបញ្រ្ចាសទិស មានចំនួន០៥រឿង បានធ្វើការណែនាំអប់រំ និងអនុញ្ញាតិឲ្យគាត់ត្រលប់ទៅផ្ទះវិញ ដោយពុំមានការផាកពិន័យទេ ។ និងទី៤. ម៉ូតូកង់បីខ្មែរនិងម៉ូតូសណ្ដោងរ៉ឺម៉កដឹកឥវ៉ាន់សំពីងសំពោង មានចំនួន០៧គ្រឿង ក៏ត្រូវបានសមត្ថកិច្ចធ្វើការណែនាំអប់រំ និងអនុញ្ញាតិឲ្យគាត់ត្រលប់ទៅផ្ទះវិញ ដោយពុំមានការផាកពិន័យទេ ៕

scn

Leave a Reply

Your email address will not be published.