នៅព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីប្រគល់-ទទួល ស្ដីពីការងារស្កាលូអូសកៅឡាក់បំពង់លូចាស់ និងជួសជុលអណ្តូងលូសរុបចំនួន ៦០អណ្តូង នៅកំណាត់ផ្លូវលេខ១៨៤ ប្រវែង១,៣៣០ម (ចាប់ពីផ្លូវលេខ០៣ ដល់ផ្លូវលេខ៩៣) ក្នុងសង្កាត់បឹងរាំង ផ្សារថ្មីទី៣ សង្កាត់ជ័យជំនះ, នៅកំណាត់ផ្លូវ R2 ប្រវែង១,២២៧ម (ចាប់ពីផ្លូវរដ្ឋាករទឹក ដល់ផ្លូវលេខ៧០) ក្នុងសង្កាត់ស្រះចក, នៅកំណាត់ផ្លូវលេខ១៣ ប្រវែង១,៧១០ម (ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៨៤ ស្ដារសងខាងផ្លូវ) ក្នុងសង្កាត់ផ្សារចាស់ ផ្សារកណ្តាលទី១ សង្កាត់ជ័យជំនះ, នៅកំណាត់ផ្លូវលេខ៦៧ ប្រវែង៣១៣ម (ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវលេខ១៥៤) ក្នុងសង្កាត់ផ្សារថ្មីទី១ ផ្សារថ្មីទី២ សង្កាត់វត្តភ្នំ និងនៅកំណាត់ផ្លូវលេខ១៩ ប្រវែង៨៥១ម (ចាប់ពីផ្លូវលេខ១៥៤ ដល់ផ្លូវលេខ២៤០) ក្នុងសង្កាត់ជ័យជំនះ ជូនរដ្ឋបាលខណ្ឌដូនពេញ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មខណ្ឌដូនពេញ។