ព័ត៌មានសន្តិសុខសង្គម

តេីលោកសែន នី និងលោកព្រំ ធី មានឥទ្ធពលខ្លាំងប៉ុណ្ណា តេីនរណានៅពីក្រោយខ្នងបានជាហ៊ានបេីកបនល្បែងសុីសងឆ្នោតឡូតូនិងជល់មាន់អនឡាញល្មេីសនិងច្បាប់ហាមឃាត់យ៉ាងដូច្នេះទៅវិញ…!

តេីលោកសែន នី និងលោកព្រំ ធី មានឥទ្ធពលខ្លាំងប៉ុណ្ណា តេីនរណានៅពីក្រោយខ្នងបានជាហ៊ានបេីកបនល្បែងសុីសងឆ្នោតឡូតូនិងជល់មាន់អនឡាញល្មេីសនិងច្បាប់ហាមឃាត់យ៉ាងដូច្នេះទៅវិញ…!

ខេត្តសៀមរាប៖ ប្រការដែលគួរឲ្យកត់សម្គាល់នោះគឺមេបេីកបនល្បែងសុីសងឆ្នោតឡូតូនិងបញ្ជល់មាន់អនឡាញជ្រកក្រោមស្លាកក្លឹបតារាងបាល់ទះស្ពានជ្រាវ១៨៩ម្ចាស់ឈ្មោះសែន នី មានទីតាំងស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាបនិងមួយកន្លែងទៀតដែលមានឈ្មោះ ព្រំ ធី មេបេីកបទល្បែងសុីសងឆ្នោតឡូតូ បញ្ជល់មាន់អនឡាញជ្រកក្រោមស្លាកហាងកាហ្វេមានទីតាំងស្ថិតនៅភូមិប្រឡាយជាប់ព្រំប្រទល់ភូមិវត្តពោធិបន្ទាយជ័យ ក្នុងសង្កាត់សៀមរាបក្រុងសៀមរាបដូចគ្នា។

ក្រៅពីសេចក្ដីរាយការណ៍តាមបណ្តាញផ្សព្វផ្សាយព័ត៌មាន ក៍មានរបាយការណ៍សេីបអង្កេតនានាពីបណ្តាញយកព័ត៌មានរបស់សង្គមសុីវិល ក៍ដូចជាសក្ខីកម្មរបស់ប្រជាសហគមន៍បានបញ្ជាក់ច្បាស់ការថា ទីតាំងប្រព្រឹត្តបនល្បែងសុីសងឆ្នោតឡូតូ និងជល់មាន់អនឡាញទាំងពីរកន្លែងខាងលេីនេះ បានប្រព្រឹត្តធ្វើសកម្មភាពលែងរាល់ថ្ងៃ ចាក់ភ្នាល់សុីសងចាញ់ឈ្នះរាប់រយ រាប់ពាន់ដុល្លាឬរាប់លានរៀល រហូតអ្នកខ្លះចាញ់ខ្លាំងហ៊ានដាក់បញ្ចាំសម្ភារ:ដូចជា ម៉ូតូ ឡាន ជាដេីម៘ ទាំងនេះហេីយដែលជាបច្ច័យនាំមកនៅសេចក្តីវិនាសហិនហោច កេីតមានអំពេីចោរកម្ន កេីតមានជម្លោះផ្ទៃក្នុងក្រុមគ្រួសារ កេីតមានអំពេីហឹង្សាផ្សេងៗទៀតផង ។ ជារៀងរាល់ថ្ងៃគេសង្កេតឃេីញក្រុមអ្នកញៀនល្បែងប្រមូលផ្តុំគ្នាចាក់ភ្នាល់សុីសងស្រែកហូរកញ្ជ្រៀវ បង្ករភាពអនាធិប្បតេយ្យ គ្មានសណ្តាប់ធ្នាប់ គ្មានខ្លាច គ្មានញញេីតច្បាប់បន្តិចសោះឡេីយ។ តើ​ហេតុអ្វី​បានជា​មេបេីកបនល្បែងសុីសងឈ្មោះសែន នី និងឈ្មោះព្រំ ធី មាន​ឥទ្ធិពល​ខ្លាំងជាងបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលយ៉ាង​ដូច្នេះទៅវិញ ?

ជាក់ស្តែងនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ពីបណ្តាញចុះយកព័ត៌មានផ្ទាល់មកថា ទីតាំងល្បែងសុីសងរបស់ឈ្មោះ សែន នី និងឈ្មោះ ព្រំ ធី បាននិងកំពុងប្រព្រឹតយ៉ាងគគ្រឹកគគ្រេង និងមានជារៀងរាល់ថ្ងៃនេះ គ្មានអាជ្ញាធរឬសមត្ថកិច្ចណាចុះបង្ក្រាបឡេីយ នេះជាសក្ខីកម្មដែលប្រជាពលរដ្ឋដាក់ការសង្យ័យថា បេីមេបេីកបនល្បែងសុីសងទាំងពីរកន្លែងខាងលេីនេះ មិនត្រូវរ៉ូវគ្នាជាមួយមេប៉ុស្តិ៍សៀមរាបឈ្មោះ មុី ស្សាវរី ទេនោះ ប្រាកដជាមិនអាចលែងបានឡេីយ។

សំណួរសួរថា៖ តើ​ហេតុអ្វី​បានជា​ ឈ្មោះសែន នី និងឈ្មោះ ព្រំ ធី អាច​បេីកល្បែងសុីសងបាន បើ​និយាយថាសមត្ថកិច្ច​មូលដ្ឋានមិនដឹងវារឹតតែ​ជា​រឿង​មិនអាច​ជឿ​បាន​ទៅទៀត។ មិនអាច​ជឿ​បាន ដោយហេតុថា សូម្បី​ប្រជា​សហគមន៍​ក៏​អាច​ដឹងនិងមេីលឃេីញដល់​ទីតាំងបនល្បែងសុីសងខាងលេីនេះបានដែរ។

ជាការ​ពិតណាស់ ! មាន​ហេតុផល​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា​: ការទប់ស្កាត់ល្បែងសុីសងខុសច្បាប់​ក្នុងមូលដ្ឋានមិនជាការពិបាករហូតដល់ទុបស្កាត់មិនបាន​នោះទេ។ កត្តាសំខាន់នៅត្រង់ថាតេីសមត្ថកិច្ចមូលដ្ឋាននោះមានឆន្ទ:គោរពគោលការណ៍លក្ខណ:សម្បត្តិទាំង៧ចំណុចរបស់ភូមិ ឃុំ មានសុវត្តិភាពដែលក្រសួងមហាផ្ទៃបានដាក់ចេញកន្លងមកដែរឬអត់។

ក្រៅពីទីតាំងល្បែងសុីសងរបស់ឈ្មោះសែន នីនិងឈ្មោះព្រំ ធី ក៍នៅមានល្បែងភ្នាល់សុីសងជល់មាន់អនឡាញដ៍ទៃៗទៀតជាច្រេីនកន្លែងក្នុងក្រុងសៀមរាបនិងតាមបណ្តាស្រុកមួយចំនួនដូចជា តាមបណ្តោយដងផ្លូវជិតផ្សារត្រាំនាគភូមិធ្លូកអណ្តូង សង្កាត់ស្លក្រាម មាន២កន្លែង ក្រោយផ្សារលេីមាន៤កន្លែង ផ្លូវចុងកៅស៊ូចូលបូរីសៀងណាំមាន១កន្លែង ជិតផ្សារញ៉ែ១កន្លែង ម្តុំលូទឹកស្អុយមាន៣កន្លែង តាមបណ្តោយផ្លូវផ្សារបុះក្រឡាញ់ សង្កាត់ជ្រាវ១កន្លែង ខាងជេីង ខាងត្បូងផ្សារពួកមាន២កន្លែង តាមបណ្តោយផ្លូវផ្សារអង្គ្រោងក្នុងស្រុកប្រាសាទបាគងមាន៣កន្លែង នេះគ្រាន់តែជាទូរលេខយ៉ៗ អង្គភាពយេីងនិងចាត់បណ្តាញចុះយកព័ត៌មានដេីម្បីផ្តិតយករូបភាពផ្សព្វផ្សាយព័ត៌មានជូនថ្នាក់ដឹកនាំដេីម្បីឲ្យលោកបានជ្រាបជាហ៊ូហែរ។

ប្រជាពលរដ្ឋសូមសំណូមពរយ៉ាងទទូចដល់លោកតេង ចាន់ណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកដា ចំរេីន អធិការដ្ឋាននគរបាលក្រុងសៀមរាប សូមលោកមេត្តាចាត់វិធានការកន្លែងប្រព្រឹត្តល្បែងស៊ីសងរបស់ឈ្មោះ សែន នីនិងឈ្មោះ ព្រំ ធី ទាំងពីរទីតាំងខាងលេីនេះផងទាន៕

រាល់ការចេញផ្សាយរបស់អង្គភាពយេីងមិនមានគោលបំណងណាមួយធ្វេីឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋានឬបណ្តាសាមុីស្ថាប័នទាំងឡាយណានោះទេ គ្រាន់តែចុះផ្សាយក្នុងន័យស្ថាបនា នូវព័ត៌មានពិត សុក្រិត្យ យុត្តិធម៌និងតម្លាភាព ។
យេីងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺពីសាមុីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វេីការតាមរបបច្បាប់ស្តីពីសារព័ត៌មានតែប៉ុណ្ណោះ៕

scn

Leave a Reply

Your email address will not be published.