រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន កំពុងតែរក្សាភាពស្ងៀមស្ងាត់ ដូចជាគ្មានវិធានការទប់ស្កាត់ឬក៏ចុះបង្ក្រាបទាល់តែសោះ
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា៖ម្ចាស់ទីតាំងបើកលេងល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាកយីហោ(ចូ ស្នូកឃឺ)មួយកន្លែងដែលមានទីតាំងខាងលើនេះកំពុងតែគៀងគរក្រុមពួកអ្នកញៀនល្បែងនាំគ្នាចូលទៅលេងល្បែង”ហ្គេមបាញ់ត្រី”ច្បាប់ខុសយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការបង្ក្រាបនោះទេ? សង្ស័យបានទទួលលាភសក្ការៈ និងផលប្រយោជន៍ហើយក៏មិនដឹង? ទើបដើរ បញ្ច្រាសទិស ផ្ទុយពីគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!
ប្រភពដដែលបានឲ្យដឹងទៀតថា! ឃើញមានការជួបជុំ! លេងល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ គ្រប់ប្រភេទ បានរាប់ខែ រាប់ឆ្នាំមកហើយ ជ្រកក្រោមស្លាកយីហោ “ចូ ស្នូកឃឺ”មួយកន្លែងស្ថិតនៅក្នុងទឹកដី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ ជាហេតុធ្វើឲ្យពលរដ្ឋរស់នៅក្នុងសង្កាត់នឹងមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!
ប្រជាពលរដ្ឋ នាំគ្នាសំណូមពរ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាកយីហោ(ចូ ស្នូកឃឺ)មួយកន្លែងនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ផងទាន.!៕