ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ និងចំណីអាហារគ្មានគុណភាព ចូលមកខ្មែរ តាមច្រកទ្វារព្រំដែនជាំ ដោយពុំមានការទប់ស្កាត់!
(ឧត្ដរមានជ័យ)៖ ចំណីអាហារគ្មានគុណភាព-អត់ពន្ធនាំចូលជាច្រើនមុខ! ត្រូវបានក្រុមឈ្មួញសម្រុកដឹកជញ្ជូនចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិជាំគ្មានឈប់ឈរ..!
ខណៈមន្ត្រីជំនាញពាក់ព័ន្ធ នៅច្រកទ្វារមួយនេះ បានសំងំរក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់នោះឡើយ…..
ជាក់ស្ដែងៈ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីជំនាញ (ក.ប.ប) ខេត្តឧត្ដរមានជ័យ បានរកឃើញ ចំណីអាហារ គ្មានគុណភាព អត់ពន្ធនាំចូល និងខូចគុណភាព(ហួសឌឺឡេ)ជាច្រើន.នៅផ្សារអន្លង់វែង ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ
សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ ប្រភេទទំនិញចំណីអាហារ ដែលគ្មានគុណភាព និងអត់ពន្ធនាំចូលនោះមានដូចជា «ជើងមាន់.ឆ្អឹងមាន់.ស្លាបមាន់.ជង្គង់មាន់.និងគ្រឿងក្នុងសត្វ.ប្រហិត»ជាដើម
ពោលគឺ ចំណីអាហារខូចគុណភាព និងអត់ពន្ធនាំចូលទាំងនោះ អាជីវករក្នុងផ្សារអន្លង់វែង ក៏ដូចជាផ្សារដទៃទៀត ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ទទួលទិញពីក្រុមឈ្មួញ..។
ខណៈឈ្មួញតែងតែធ្វើការដឹកជញ្ជូនចេញពីប្រទេសថៃ ចូលមកខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិជាំ។
ក្នុងពេលចុះពិនិត្យ គុណភាពចំណីអាហារ នៅផ្សារអន្លង់វែង កាលពីថ្ងៃទី០៧.០៩.២០២៣។
ដំបូងឡើយមន្រ្តីជំនាញ (ក.ប.ប) ខេត្តឧត្ដរមានជ័យ បានធ្វើការផាកពិន័យ អាជីវករចំនួន៥.០០០.០០០រៀល លុះសម្រួលត្រូវគ្នា ទើបផាកពិន័យត្រឹម៣.០០០.០០០រៀលវិញ.!។
រាល់ការចោទប្រកាន់ខាងលើ
« scn tv »ពុំអាចសុំការអត្ថាធិប្បាយ ពីមន្ត្រីជំនាញ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ បាននៅឡើយទេ។
ហើយករណីនេះ« scn tv » រង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សព្វផ្សាយបន្តទៀត៕