ទីតាំងល្បែងជល់មាន់អនឡាញ និងឆ្នោតឡូតូកំពុងបេីកលេងយ៉ាងអនាធិបតេយ្យដោយមិនខ្លាចញញេីតសមត្ថកិច្ចបន្តិចទាល់តែសោះ…
ទីតាំងល្បែងជល់មាន់អនឡាញនិងឆ្នោតឡូតូ មួយស្ថិតក្នុងភូមិក្បាលជ្រោយ ហៅភូមិយួន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កំពុងបេីកលេងយ៉ាងរំភេីយ ដែលដំណើរការបេីកលេងយ៉ាងរលូន ដោយគ្មានខ្លាចញញើត និងសមត្ថកិច្ចបន្តិចណាទាល់សោះ។
ថ្មីនេះស្ដែងឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាលសម្ដេចបានមានប្រសាសន៍ ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបល្បែងស៊ីសងឲ្យខានតែបាន។
តែជាក់ស្ដែងទីតាំងមួយកន្លែងនេះកំពុងតែដំណើរការប្រព្រឹត្តយ៉ាងរលូនដែលគ្មានខ្លាចក្រែងញញើតសមត្ថកិច្ចបន្តិចទាល់តែសោះ។
ឬមួយក៏សមត្ថកិច្ចនៅក្នុងមូលដ្ឋានត្រូវរូវគ្នាជាលក្ខណៈប្រព័ន្ធជាមួយម្ចាស់ទីតាំងល្បែងស៊ីសង បានជាលោកអធិការនិងលោកនាយប៉ុស្តិ៍មិនបង្ក្រាបបែបនេះ។
ប្រជាពលរដ្ឋបានសំណូមពរ ដល់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ជាពិសេសលោកនាយប៉ុស្តិ៍ ព្រែកគយ លោកអធិការស្រុកស្អាង សូមមេត្តាចុះត្រួតពិនិត្យទីតាំងមួយកន្លែងនេះផង យើងខ្ញុំជាអ្នកសារព័ត៌មាន បានត្រឹមតែផ្ញើសារ ពីការសំណូមពររបស់ប្រជាពលរដ្ឋ ទៅដល់ថ្នាក់លើ ឬក៏អាជ្ញាធរដែនដីតែប៉ុណ្ណោះហើយរាល់ការផ្សាយទាំងអស់នេះគ្រាន់តែជាលក្ខណៈ ក្នុងន័យស្ថាបនា គ្មានបំណងអ្វីក្រៅពី ឱ្យភូមិឃុំមានសុវត្ថិភាពទាំងប្រាំពីរចំនុច គឺកុំឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកគយ សូមសំណូមពរដល់លោកនាយប៉ុស្តិ៍ ព្រែកគយ លោកអធិការស្រុកស្អាង
មេត្តាជួយត្រួតពិនិត្យ ទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូនេះផង។
ថ្ងៃអង្គារទី៣១ខែតុលាឆ្នាំ២០២៣.