ព័ត៌មានសន្តិសុខសង្គម

ក្រោយ​ពី​​មាន​ករណី​ជន​សង្ស័យ​មួយ​ក្រុម​កាប់​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រង​របួសកាល​ពី​ថ្ងៃ​ទី​​ ២៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣ វេលា​ម៉ោង​ ១៤៖៣០នាទី​រសៀល​ស្ថិត​នៅ​ភូមិ​អង្គ​សង្កាត់​ចោមចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែនជ័យ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ ទោ​ ជួន​ ណារិន្ទ​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​….

ក្រោយ​ពី​​មាន​ករណី​ជន​សង្ស័យ​មួយ​ក្រុម​កាប់​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រង​របួសកាល​ពី​ថ្ងៃ​ទី​​ ២៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣ វេលា​ម៉ោង​ ១៤៖៣០នាទី​រសៀល​ស្ថិត​នៅ​ភូមិ​អង្គ​សង្កាត់​ចោមចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែនជ័យ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ ទោ​ ជួន​ ណារិន្ទ​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កង​កម្លាំង​នគរបាល​​ផ្នែក​សហការ​ជាមួយ​ប៉ុស្តិ៍​ចុះ​តាម​ដាន​ស្រាវជ្រាវ​ស្វែង​រក​ជន​សង្ស័យ​យក​មក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាម​ច្បាប់​។ លុះនៅ​ថ្ងៃទី​ ២៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣​ វេលា​ម៉ោង​១៦៖៣០នាទី​ល្ងាច​ ស្ថិត​នៅ​ភូមិ​អង្គ​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៣នាក់​ ដែល​​(កាប់​នឹង​ដាវ​កែ​ឆ្នៃ​) បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រងរបួស​ត្រូវកដៃខាងឆ្វេង​និងស្មាខាងក្រោយ​ផ្នែកខាងឆ្វេង​។
​ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

scn

Leave a Reply

Your email address will not be published.