ព័ត៌មានសន្តិសុខសង្គម

ក្រុងសិរីសោភ័ណ​ ពិតជាសាហាវខ្លាំងណាស់ ករណីដេញកាប់មនុស្សមិនបាន​ បបែទៅកាប់ផ្ទះគេធ្វើអោយខូចខាតដោយចេតនា….

ក្រុងសិរីសោភ័ណ​ 👉ករណីដេញកាប់មនុស្សមិនបាន​ ទៅកាប់ផ្ទះ​(ធ្វើអោយខូចខាតដោយចេតនា)
នៅថ្ងៃទី ១៩ខែកញ្ញាឆ្នាំ២០២៣ ម៉២២:០០នាទីមានក្មេងទំនេីងមួយក្រុមមានគ្នា​៤​ នាក់បានធ្វើសកម្មភាពតាមដេញកាប់ទៅលេីក្មេងមួយក្រុមទៀត​ មានគ្នា២នាក់តែមិនបានសម្រេច​ ហេីយបន្តទៅកាប់ទ្វារផ្ទះ​ជនរងគ្រោះ ដែលស្ថិត​ភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាមានជ័យ​។នៅថ្ងៃទី ២០/០៩/២០២៣ ភាគីជាម្ចាស់ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន​។ក្រោយទទួលពាក្យបណ្តឹង​ កម្លាំងជំនាញបានធ្វេីការស៊េីបអង្កេត​ឈានដល់ឃាត់ខ្លួនបានជនសង្ស័យ៤នាក់​ ភស្តុតាង​មាន(កាំបិត​វែង ចំនួន ២ដេីម)​ នៅថ្ងៃទី ២១/០៩/២០២៣។ ក្នុងពេលសាកសួរជនសង្ស័យទាំង ៤នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើពិតប្រាកដមែន(មូលហេតុមកពីទំនាស់រឿងស្នេហាត្រីកោណ)។ពេលនេះកម្លាំងជំនាញបាន និងរៀបចំនិតីវិធីបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្ត។

scn

Leave a Reply

Your email address will not be published.