ព័ត៌មានសន្តិសុខសង្គម

ភ្នំពេញ : មួយរយៈពេលកន្លងមកនេះ គេសង្កេតឃើញថាគ្មានការបង្ក្រាបទៅលើទីតាំងល្បែងអនឡាញណាមួយឡើយជាបន្តបន្ទាប់ ដោយឡែកមានទីតាំងមួយកន្លែងបានមួយបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញមានឈ្មោះ អាម៉ាប់ បានបើកដំណើរការយ៉ាងរលូនទៅវិញប្រហែលជាថ្នាក់មូលដ្ឋានសង្កាត់ឬប៉ុស្តិ៍មិនបានរាយការណ៍ ឬមួយដឹងហើយ តែបែទុកជាឆ្នាំងបាយរបស់ខ្លួន ?

ភ្នំពេញ : មួយរយៈពេលកន្លងមកនេះ គេសង្កេតឃើញថាគ្មានការបង្ក្រាបទៅលើទីតាំងល្បែងអនឡាញណាមួយឡើយជាបន្តបន្ទាប់ ដោយឡែកមានទីតាំងមួយកន្លែងបានមួយបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញមានឈ្មោះ អាម៉ាប់ បានបើកដំណើរការយ៉ាងរលូនទៅវិញប្រហែលជាថ្នាក់មូលដ្ឋានសង្កាត់ឬប៉ុស្តិ៍មិនបានរាយការណ៍ ឬមួយដឹងហើយ តែបែទុកជាឆ្នាំងបាយរបស់ខ្លួន ? ស្ថិតនៅ ផ្លូវលូទឹកស្អុយ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កន្លងមកបទល្មើស ឆក់ ប្លន់ ប្រើហឹង្សា លួច ឆក់ សុទ្ធសឹងតែចេញ ពីល្បែងសុីសងអស់ទាំងនោះ! ប្រជាពលរដ្ឋរស់នៅក្បែទីតាំងទាំងនោះដោយមានការភ័យខ្លាច ហើយក៍ ស្នើរសុំអោយ លោក វរះសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក និង លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក គួរចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រីបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិចសោះនោះផង។
ឯណាទៅពាក្យថា ស្របតាមគោលនយោបាយ ៩ ចំណុច ភូមិ ឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អំពាវនាវ ដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការលើទីតាំងហ្គេមបាញ់ត្រី លក្ខណៈទ្រង់ទ្រាយធំនេះផងទាន។
ពាក់ព័ន្ធករណីនេះលោក សុឹម ពិសិដ្ន អធិការនគរបាល ខណ្ឌទួលគោក បានអោយដឹងថា៖ ខ្ញុំបានអោយកម្លាំងចុះទៅមើលហើយ បន្ទាប់ពីការផ្សព្វផ្សាយ គឺមិនអនុញ្ញាតអោយមានការបើកល្បែងនោះឡើយ។ លោកបន្តថា៖ ខ្ញុំនៅតែអោយសមត្ថកិច្ចស្រាវជ្រាវបន្ត ទោះជារបស់អ្នកណាក៏ដោយ។ ដោយឡែកលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានប្រាប់ តាមទូរស័ព្ទថា៖ ខ្ញុំនឹងអោយមន្ត្រីចុះពិនិត្យក្នុងករណីនេះ ប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងជាប់ភារកិច្ចប្រជុំការងារ៕

scn

Leave a Reply

Your email address will not be published.