ផ្សាយចេញ ពីររាជធានីភ្នំពេញ > ខេត្តកណ្តាល៖ > សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើដែលមានយយីហោ [ ប៊ី ស្មាន ]កំពុងតែគឃ្លើនជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល បើទោះបីជាមន្ត្រីជំនាញចុះទៅពិនិត្យធ្វើការហាមឃាត់ម្តងជាពីរដងហើយក្តី
> ម្ចាស់សហគ្រាសនៅតែមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ គេមិនដឹងថាម្ចាស់សហគ្រាសផលិតទឹកក្រូចនិងទឹកផ្លែឈើខាងលើនេះ មានខ្នងបង្អែកគ្រាកៗនៅពីក្រោយខ្នងប៉ុណ្ណានោះទេ ទើបនៅតែគឃ្លើនមិនខ្លាចច្បាប់បែបនេះនោះ?
> បើយោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីមន្ត្រីជំនាញដែលចុះទៅពិនិត្យទីតាំងសហគ្រាសខាងលើនេះ
កាលពីថ្ងៃទទី8 ខែ4 ឆ្នាំ2024 កន្លងទៅថ្មីៗនេះ!
ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះពិនិត្យជាក់ស្តែងរួចមកហើយឃើញថា ទីតាំងនេះជាសហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ [ ប៊ី ស្មាត ] ហើយក្រុមការងារបានធ្វើកំណត់ហេតុជាមួយតំណាងម្ចាស់អាជីវកម្ម និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ម្តងរួចមកហើយ!
ព្រមទាំងបានយកសំណាកទឹកដែលបង្ហូរចេញពីប្រព័ន្ធលូរបស់របស់សហគ្រាសដែលបង្ហូលសំណល់រាវ ចូលប្រឡាយសាធារណៈ ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ > បច្ចុប្បន្នមន្ទីរកំពុងរងចាំលទ្ធផលវិភាគ!
> ហើយនៅថ្ងៃទី8 ខែ4 ឆ្នាំ2024 នេះ! មន្ទីរបរិស្ថានខេត្តកណ្តាល ក៏បានចេញលិខិតបញ្ជាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន ដល់ទៅម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ ប៊ី ស្មាតត ផងដែរ ដោយបាន ដាក់ចេញនូវវិធានការចំនួន ០៣ ចំនុច ៖
> ដូចមាននៅក្នុងលិខិតលេខ 052 សជណ បស្ថ.កណ ចុះថ្ងៃទី 8 ខែ 4 ឆ្នាំ2024នេះ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្តីពី ករណីបញ្ជាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន។
> បើទោះបីមន្ទីរជំនាញបរិស្ថានចុះទៅពិនិត្យ ហាមឃាត់ម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើខាងលើនេះក៏ដោយ បច្ចុប្បន្ននេះ ទីតាំងខាងលើនៅតែដំណើរការយ៉ាងរលូនមិនខ្លាចញញើតច្បាប់ទាល់តែសោះ៕