ក្រុមជនជាតិបរទេសមួយក្រុម បើកឆាកប្រយុទ្ធជាមួយ
ក្រុមសន្តិសុខប្រចាំនៅ រ៉ូយ៉ាល់ KTV យ៉ាងអាណាធិបតេយ្យ
ប៉ោយប៉ែត ÷ ការបើកឆាកប្រយុទ្ធគ្នា រវៀងជនជាតិចិន និង
ក្រុមសន្តិសុខ រ៉ូយ៉ាល់ KTV នៅយប់រំលងអាធ្រាតឈានចូល
ថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2023 វេលាម៉ោង 2:15 នាទី បង្ករការ
ភ្ញាក់ផ្អើល និងភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋទាំកណ្តាល
យប់ បង្ករភាពអសន្តិសុខពេញក្រុងប៉ោយប៉ែត ។
ទីតាំងបើកឆាកប្រយុទ្ទគ្នាដូចក្នុងរឿង រវៀងជនជាតិ និង
សន្តិសុខ រ៉ូយ៉ាល់ KTV គឺស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១
សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។
សូមបញ្ជាក់ដែរថាសកម្មភាពជនជាតិចិន បង្ករភាពអសន្តិសុខ
បណ្ដាលឲ្យប្រជាពលរដ្ឋ ទុក្ខព្រួយភ័យខ្លាចជារាងរាល់ថ្ងៃ ក្នុង
ក្រុងប៉ោយប៉ែត មិនមែនជាលើ ទី១ ទី២ ឬទី៣ នោះទេ ។
ប្រជាពលរដ្ឋសូមស្នើដល់សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត
នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិ
បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដាក់អធិការកិច្ច
ស៊ើបអង្កេតក្នុងក្រុងប៉ោតប៉ែតផង ក្លឹបកំសាន្ដKTV កើតមាន
ជាច្រើន ភាពអសន្តិសុខកើតមានជារាងរាល់ថ្ងៃ ការភ័យខ្លាច
របស់ពួកគាត់ ក៏រីកចំរើនដែរ ដោយសារតែក្រុងប៉ោយប៉ែតខ្វះ
ភាពសន្តិសុខ សុវត្ថិភាពពួកគាត់ ៕