នៅព្រឹកថៃ្ងពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកអភិបាលរង កៅ សារ៉ាវុធ ចូលរួមសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួល ដោយព្រះរាជអជ្ញារង លោក គឹម ហុងសាន បានធ្វេីការចុះរដ្ឋបាលប្រមូលជនអនាថា និងប្រេីប្រាស់គ្រឿងញៀន នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
_បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន៣៧នាក់ (ស្រី១១នាក់) ។
_បានធ្វើតេស្តជាក់សែ្តងជនសង្ស័យ ពិនិត្យទឹកនោម ផ្ទុកនូវសារធាតុញៀន សរុបចំនួន ២៧នាក់ (ស្រី ៣នាក់) ។
_ ពិនិត្យទឹកនោម ពុំមានសារធាតុញៀន សរុប ១០នាក់ (ស្រី ៨នាក់) បានធ្វើការអប់រំ អោយត្រលប់ទៅវិញ ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។