មានទីតាំងមួយកន្លែង មានឡូតូ ៣ ភូមិថ្មគោល សង្កាត់ ចោមចៅ ២ បើកទទួលភ្ញៀវអោយចូលលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ បានយ៉ាងរំភើយ មិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន ខ័ណ្ឌពោធិ៍សែនជ័យឡើយ!
ផ្សាយជាលើកទី ២ សូមអជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យផងទាន ឬ មួយខ្លាចម្ចាស់ល្បែងទាំងនោះ? ឬក៏ខ្លាចបែកឆ្នាំងបាយរបស់លោក???
ភ្នំពេញ ថ្ងៃ ០៨ ខែសីហា ឆ្នាំ ២០២៤ បើយោងតាមរូបភាពដែលអង្គភាពយើងទទួលបានមាន ទីតាំងមួយកន្លែងបង្កប់លួចលាក់បើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ រួមមាន ( ៣ ឡូតូ ) ដែលស្ថិតនៅ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ ចោមចៅ ២ ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ!
ពលរដ្ឋបាន សំណូមពរ ទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន ស្នងការនគរបាលរាជធានីភ្នំពេញ លោក សក់ កញ្ញារិទ្ធិ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍ សែនជ័យ
និងលោក វរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ
សូមជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៍។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។