ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពង់ចាម ស្រុក កង មាស មានទីតាំងជល់មាន់តាមប្រពន្ធ័អនឡាញ ក្រុមអ្នកញៀនល្បែងលេងយ៉ាងអនាធិបតេយ្យគ្មានអាជ្ញាធរមានសមត្ថកិច្ចចុះទប់ស្កាត់និងបង្ក្រាប…

ខេត្តកំពង់ចាម ប្រភពច្បាស់ការព័ត៌មានយើង បានដល់ទីតាំងល្បែងសុីសង ជល់មាន់តាមប្រពន្ធ័អនឡាញ ២ កន្លែងក្នុង ក្បាលភូមិព្រេកលាវ ឃុំរកាអារ និង ភូមិរកាអារ ស្រុក កងមាស ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! គេដាក់ការសង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។

ជាក់ស្តែង ព្រឹក ថ្ងៃទី 9 ខែកញ្ញា ២០២៣ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័អនឡាញខុសច្បាប់ មួយកន្លែងនេះ នៅភូមិរកាអារ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង! បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់នោះ។

ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ ជល់តាមអនឡាញ នៅក្នុង ភូមិឃុំខាងលើនេះឃើញថាបើកលេង បង្កភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់មានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ មានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនេះ ជាដើមចម កើតមាន អំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋសូមណុំពរដល់លោក អ៊ុន ចាន់ ដា អភិបាល ខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ហេង វុទ្ធី សូមមេត្តាជួយត្រួតពិនិត្យ និងមានវិធានការ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញមួយកន្លែងនៅនេះដែរស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕

scn

Leave a Reply

Your email address will not be published.