ភ្នំពេញ@.យុវជន ជាច្រេីននាក់ ដែលជាសិស្សនិសិ្សត ក្រោមអាយុ១៨ ឆ្នាំ ជាបន្ទុករបស់ ឪពុកម្តាយ កំពុងមានការព្រួយបារម្ភជាខ្លាំង ខណៈមានការកេីតល្បែងសុីសងព្រោងព្រាត គ្រប់ប្រភេទ លេងហ្គេមតាមប្រព័ន្ធអ៊ិនធើណេត មួយកន្លែងដែលមានទីតាំង ស្ថិតនៅលើបណ្តោយ ផ្លូវប៉ាស្ទ័រ ផ្លូវលេខ51ក្នុងសង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយសង្កេតឃេីងថា បេីយោងតាមសេចក្តី រាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានរបស់ខ្លួន បានបញ្ជាក់ សម្បូរទៅដោយ ក្រុមក្មេងស្ទាវ ញៀនថ្នាំ តែងតែចេញចូលជាញឹកញាប់ មានការបេីកលួចលាក់ ទីតាំងបង្កប់ល្បែងសុីសង លេងហ្គេមតាមប្រព័ន្ធអ៊ិនធើណេត ដុសស្លែមួយកន្លែង កំពុងបង្ករការរំខាន ដល់អ្នកជិតខាង គ្មានបានសម្រាកសុខស្រួលនោះទេ ដែលមានទីតាំង ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ ។
ប្រភពដដែល បានបន្ថែមទៀងថា សង្ស័យពិតជាមានការអនុញ្ញាត អោយមានការបេីក លួចលាក់ ដោយលេងដោយសារីហេីយ ឬក៏ ពិតជា ត្រូវដងត្រូវផ្លែ ហេីយមេីល ដេីម្បី ជាថ្នូរនឹងការ បេីកល្បែងស៊ីសងទាំងនោះ ដោយគ្មានការទប់ស្កាត់ និងចុះបង្រ្កាប លេីល្បែងសុីសងទាំងនោះ នោះទេ សង្ស័យ មានមន្ត្រីឆ្លៀតឱកាស មួយក្តាប់តូច ប្រព្រឹត្តអំពេីពុករលួយ ស៊ីសំណូក សូកប៉ាន់ ទទួលផលប្រយោជន៍ ពីឈ្មួញ រួចព្យាយាម បិតបាំង ពីការ បេីកលេងល្បែងស៊ីសងទាំងនោះ ព្រោះជាថ្នូរមិនមានការចុះបង្រ្កាប បញ្ជាក់ថ្មីៗនេះ មានបណ្តាញ សារព័ត៌មានជាច្រេីន មួយចំនួន បានចុះផ្សាយ រិះគន់ ពីភាពអសកម្មរបស់អាជ្ញាធរ ជាច្រេីនដងមកហេីយ នៅតែគ្មានប្រសិទ្ធភាព ការចុះបង្រ្កាប នោះទេ។
ចាប់តាំង ពី លោក ជាខេមា ចូលកាន់ដំណែង ជាអភិបាលខណ្ឌ ដូនពេញ បច្ចុប្បន្ននេះ ដោយសង្កេតឃើញ មានការបេីក អនុញ្ញាត កេីតល្បែងសុីសង ព្រោងព្រាត ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ ហាក់បីដូច ជាគ្មានការទប់ស្កាត់ទាស់តែសោះ នឹងគ្មានវិធានការ ណាមួយ អនុវត្តច្បាប់ លេីការចុះបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះទ្បេីយ។
បញ្ជាក់បន្ថែមទៀតថា ដោយមានការអនុញាត្តិ អោយមានការបេីកលេង ល្បែងស៊ីសង ដោយសេរីបែបនេះ ដាក់ការ សង្ស័យថា ពិតជាមានខ្នង អាងខ្សែរ និង ត្រូវដងត្រូវផ្លែ ពីសំណាក់មន្រ្តីមូលដ្ឋាន អស់ហេីយទេដឹង រវាងឈ្មួញ ឬ បទល្មើសទេីប បានព្យាយាមបិតបាំង នូវល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះ ដោយភ្លេច ពីតួនាទីរបស់ខ្លួន ឈរលេីអនុវត្តច្បាប់ អង្គុយលេីច្បាប់ ទៅវិញ។
គួររំលឹកផងដែរថា កន្លងទៅនេះ ប្រសាសន៍ របស់ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជា យ៉ាងតឹងរឹងបំផុត លេីល្បែងស៊ីសង គ្រប់ប្រភេទ ទាំង25 ខេត្ត ក្រុង រាជធានី តម្រូវអោយលុបបំបាត់ នូវល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ព្រោះថា នេះជាឬស គល់នៃ បទល្មើស ចោរកម្ម អំពេីហឹង្សា ជាដេីម ដោយយក្សថាហេតុ កេីតទ្បេីងដោយសារល្បែងសុីសងគ្រប់ប្រភេទ ទាំងនេះ។
ពលរដ្ឋ សូមសំណូមពរដល់ ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ត្រួតពិនិត្យ លេីមន្ត្រីក្រោមឪវាទ និងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំងជា
ច្រេីនកន្លែង ដែលកំពុងលួច បេីកល្បែងសុីសង ខុសច្បាប់ ទាំងនេះ នៅបន្តលួចលាក់បេីកលេងដោយសេរី ក្នុងមូលដ្ឋាន សមត្ថកិច្ច ដោយមិនគិតពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញជាកំហិត ដេីម្បី សេចក្តីសុខនិងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ៕