ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃសម្រេចបន្តបដិសេធចំពោះការស្នើសុំបង្កើត«គណបក្សខ្ញុំបម្រើខ្មែរ» របស់លោកឯម សុខសុវណ្ណជាលើកទី២!

ក្រសួងមហាផ្ទៃសម្រេចបន្តបដិសេធចំពោះការស្នើសុំបង្កើត«គណបក្សខ្ញុំបម្រើខ្មែរ» របស់លោកឯម សុខសុវណ្ណជាលើកទី២!

(ភ្នំពេញ)៖ក្រសួងមហាផ្ទៃសម្រេចបន្តបដិសេធចំពោះការស្នើសុំបង្កើត«គណបក្សខ្ញុំបម្រើខ្មែរ» ដែលសរសេរអក្សរកាត់ថា«ខ.ប.ខ» ។
នេះបើយោងតាមលិខិតចុះថ្ងៃទី៦ ខែតុលា ឆ្នា២០២៣របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលអង្គភាពយើងខ្ញុំទទួលបាន។

បើយោងតាមលិខិតជម្រាបជូនលើកទី២នេះ ក្រសួងមហាផ្ទៃមិនបានបញ្ជាក់អំពីមូលហេតុនៃការបដិសេធឡើយដោយគ្រាន់តែអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយតែប៉ុណ្ណោះ លើកទី១ក្រសួងមហាផ្ទៃបានសម្រេចបដិសេធការស្នើសុំបង្កើត «គណបក្សអាយ៉ងខ្មែរ»របស់លោក ឯម សុខសុវណ្ណ ដោយផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយដូចគ្នា។

សូមបញ្ជាក់ថា,តំណាងស្ថាបនិកដែលស្នើសុំបង្កើត«គណបក្សខ្ញុំបម្រើខ្មែរ» នេះ គឺលោក ឯម សុខសុវណ្ណ អតីតជាគ្រូគណិតវិទ្យានៅខេត្តស្វាយរៀងអស់រយ:ពេល៨ឆ្នំាក្រោយមកក៏ដាក់ពាក្យលាឈប់តួនាទីជាគ្រូបង្រៀន និងជាអតីតសកម្មជនមកពីគណបក្សសង្រ្គោះជាតិ ហើយជាមនុស្សដែលស្និតជាមួយនិងលោក គឹម សុខាផងដែរ។

គួរបញ្ជាក់បន្ថែមដែរថា,ក្រោយពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ លោក ឯម សុខសុវណ្ណ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ ហើយបានឈរបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាអគ្គលេខាធិការ នៃគណបក្សយុវជនកម្ពុជា ស្រាប់តែលោកបានលាឈប់យ៉ាងតក់ក្រហល់ក្រោយការបោះឆ្នោតត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

បច្ចុប្បន្ននេះលោក ឯម សុខសុវណ្ណ ជាបេក្ខជនបណ្ឌិតវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យខេមរ: និងជាតំណាងស្ថាបនិក«គណបក្សខ្ញុំបម្រើខ្មែរ»។

scn

Leave a Reply

Your email address will not be published.