បន្តិចទៀតនេះនឹងមានការផ្សាយផ្ទាល់ (Lives) សារពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។ ព្រះវិហារ ថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥
Author: scn
ព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង……!
ព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី អ៊ូ វណ្ណារិទ្ធ ស្នងការរងនគរបាលខេត្ត រួមជាមួយលោក លោកស្រី ស្នងការរងនាំយកថវិកា ៥,១០០,០០០រៀល និងទឹកបរិសុទ្ធ ០២កេះ ចុះសួរសុខទុក្ខ លោក ចាន់ សូត្រ អតីតនាយការិយាល័យបុគ្គលិក ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ ក្នុងនោះដែរលោកឧត្ដមសេនីយ៍ត្រី បានសួរសុខទុក្ខ និងជូនពរអោយឆាប់ជាសះស្បេីយពីជំងឺ។
ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរម្លឹកអ្នកសារព័ត៌មាន សូមផ្ទៀងផ្ទាត់ ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ ប្រភពព័ត៌មាន
ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរម្លឹកអ្នកសារព័ត៌មាន សូមផ្ទៀងផ្ទាត់ ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ ប្រភពព័ត៌មានខ្លះមិនមានភាពស្មោះត្រង់ ជាមួយ “អ្នកសារព័ត៌មាន” នោះទេ! ដើម្បីចូលរួមផ្សព្វផ្សាយនៅ ព័ត៌មានពិត ច្បាស់លាស់ និងមានវិជ្ជាជីវៈត្រឹមត្រូវ និងក្រមសីលធម៌ប្រាកដ៕ #SayNoToFakeNews #នេត្រភក្ត្រា #និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #AntiFakeNews #Cambodia #ក្រសួងព័ត៌មាន #ministryofinformation #កម្ពុជា #nethpheaktra #MoInfo #មន្ទីរព័ត៌មានខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…..
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅទីស្តីការក្រសួង។ កិច្ចប្រជុំបានធ្វើការពិភាក្សាពាក់ព័ន្ធករណីជំលោះព្រំដែនជាមួយប្រទេសថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរ អំពីបច្ចុប្បន្នភាពការងាររបស់គណៈកម្មការដែលបាននិងកំពុងបន្តអនុវត្ត ព្រមទាំងយុទ្ធសាស្រ្ត និងផែនការការងារ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលបានដាក់ចេញ៕ #មន្ទីរព័ត៌មានខេត្តសៀមរាប
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅខណ្ឌច្បារអំពៅ
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅខណ្ឌច្បារអំពៅ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៩៖១០នាទី មានករណីឃាតកម្ម បានកើតឡើងនៅចំណុច ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលជនរងគ្រោះឈ្មោះ ហុង ថន ហៅធុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្លាប់នៅកន្លែងកើតហេតុបង្កឡើងដោយ ជនសង្ស័យឈ្មោះ ចាន់ សារិន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅទីតាំងកើតហេតុខាងលើ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ លុះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩និង១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយបានធ្វើឃាត់ខ្លួនជនសង្ស័យខាងលើត្រង់ចំណុចលើផ្លូវជាតិលេខ១ […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ការងារការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់កងកម្លាំងសមត្ថកិច្ច
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ការងារការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់កងកម្លាំងសមត្ថកិច្ច រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ការងារការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់កងកម្លាំងសមត្ថកិច្ច ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍បែបនេះនាឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការតំបន់ផ្លូវថ្មើរជើងចតុមុខ(walk street)ដែលរៀបចំនារសៀលថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២៥ នៅមាត់ទន្លេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ណែនាំបន្ថែមទៀតដល់ លោក-លោកស្រីស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងលោកអធិការ នគរបាលទាំង២៤ខណ្ឌ ដែលជាមេបញ្ជាការដឹកនាំកម្លាំង ត្រូវអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្មពិធីនេះឱ្យទទួលបានសុខសុវត្ថិភាពគ្រប់គ្រាន់។ […]
ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្ថិតនៅសណ្ឋាគារ ខេត្តសៀមរាប។
នៅរសៀលថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្តោយ “ផ្លូវថ្មើរជើងចតុមុខ
នៅរសៀលថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្តោយ “ផ្លូវថ្មើរជើងចតុមុខ” ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានឱ្យបានល្អប្រសើរ ដើម្បី ត្រៀមរៀបចំសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
រដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ដែលបានឧបត្ថម្ភកូនឈើចំនួន ១៥០,០០០ដើម ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ទុកប្រើប្រាស់ក្នុង យុទ្ធនាការដាំកូនឈើទូទាំងខេត្តបាត់ដំបង ក្រោមប្រធានបទ “ផ្ទះមួយខ្នងដើមឈើមួយដើម.
រដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ដែលបានឧបត្ថម្ភកូនឈើចំនួន ១៥០,០០០ដើម ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ទុកប្រើប្រាស់ក្នុង យុទ្ធនាការដាំកូនឈើទូទាំងខេត្តបាត់ដំបង ក្រោមប្រធានបទ “ផ្ទះមួយខ្នងដើមឈើមួយដើម”។ សូមគោរពជូនពរដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំង បុត្រាបុត្រី សូមប្រកបតែនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញអមដំណើរ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះសំណេះសំណាលជាមួយកងកម្លាំង និងត្រួតពិនិត្យយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង..
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញអមដំណើរ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះសំណេះសំណាលជាមួយកងកម្លាំង និងត្រួតពិនិត្យយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពង់ឆ្នាំង ៖ នារសៀលថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញអមដំណើរ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយកងកម្លាំង ព្រមទាំងត្រួតពិនិត្យយុទ្ធោបករណ៍ ដោយមានការចូលរួមពី ឯកឧត្តម […]