ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញថ្វាយបង្គំ និងជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញថ្វាយបង្គំ និងជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ។

ទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ វត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់។ ទីតាំងចំណតទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ ស្ថិតនៅមាត់ទន្លេខាងមុខ សាលាបឋមសិក្សាដើម គ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អំណោយដែលត្រូវចែកជូនដល់ចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ វត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមមាន ថវិកា ២៦ លានរៀល ខោ អាវ ចំនួន ៣០០ កំប្លេរ និងមួកចំនួន ៣០០ មានព័ណ៍ ស ខៀវ និង លឿង ដែលមានដាក់ ឡូហ្គោក្រសួងព័ត៌មាន និង ឈ្មោះ ទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ ,អង្ករ ២០០ គីឡូ ,មី ២០ កេស, ត្រីខ ១ កេស ស្មើ ១០០ កំប៉ុង , គោជល់ ៣០ កេស , បាកាស ២០ កេស , ប្រេងឆា ១ កេស , ទឹកសុីអុីវ ២ យួរ , ទឹកត្រី ២ យួរ , ស្ករ ៥ គីឡូ , អំបិល ៥ គីឡូ , ខ្ទឹម ស ៥ គីឡូ , ប៊ីចេង ២ គីឡូ , ម្ស៉ៅស៊ុប ២ គីឡូ។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានជម្រុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ចំណុះ ទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ ត្រូវបន្តហ្វឺកហាត់អោយបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃ និងការរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ បើសិនជាក្រុមកីឡាករ ទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ ទទួលបានជ័យជនះរយៈពេល ៣ ថ្ងៃនេះ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា នឹងផ្តល់ជូនថវិកាលើកទឹកចិត្តបន្ថែមទៀត ចំនួន ១០ លានរៀល៕

រុបថតដោយ ខឹម សុវណ្ណារ៉ា

scn

Leave a Reply

Your email address will not be published.