ប៉ោយប៉ែត ÷ ការបើកឆាកប្រយុទ្ធគ្នា រវៀងជនជាតិចិន និងក្រុមសន្តិសុខ រ៉ូយ៉ាល់ KTV នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2023 វេលាម៉ោង 2:15 នាទី បង្ករការភ្ញាក់ផ្អើល និងភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋទាំកណ្តាលយប់ បង្ករភាពអសន្តិសុខពេញក្រុងប៉ោយប៉ែត ។
ទីតាំងបើកឆាកប្រយុទ្ទគ្នាដូចក្នុងរឿង រវៀងជនជាតិ និងសន្តិសុខ រ៉ូយ៉ាល់ KTV គឺស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។
សូមបញ្ជាក់ដែរថាសកម្មភាពជនជាតិចិន បង្ករភាពអសន្តិសុខ បណ្ដាលឲ្យប្រជាពលរដ្ឋ ទុក្ខព្រួយភ័យខ្លាចជារាងរាល់ថ្ងៃ ក្នុងក្រុងប៉ោយប៉ែត មិនមែនជាលើ ទី១ ទី២ ឬទី៣ នោះទេ ។
ប្រជាពលរដ្ឋសូមស្នើដល់សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដាក់អធិការកិច្ចស៊ើបអង្កេត ក្នុងក្រុងប៉ោតប៉ែតផង ក្លឹបកំសាន្ដKTV កើតមានជាច្រើន ភាពអសន្តិសុខកើតមានជារាងរាល់ថ្ងៃ ការភ័យខ្លាច របស់ពួកគាត់ ក៏រីកចំរើនដែរ ដោយសារតែក្រុងប៉ោយប៉ែតខ្វះភាពសន្តិសុខ សុវត្ថិភាពពួកគាត់ ៕