ព័ត៌មានសន្តិសុខសង្គម

បែកធ្លាយធំ! មន្ត្រីសាលាក្រុងបាត់ដំបង លោក ឯម រិទ្ធ យកដីគណបក្សប្រជាជន ចំនួន៥០ហិចតា ជួលឱ្យប្រជាពលរដ្ឋក្នុងតម្លៃ ១២មុឺនបាត ក្នុង១ហិចតា

បែកធ្លាយធំ! មន្ត្រីសាលាក្រុងបាត់ដំបង លោក ឯម រិទ្ធ យកដីគណបក្សប្រជាជន ចំនួន៥០ហិចតា ជួលឱ្យប្រជាពលរដ្ឋក្នុងតម្លៃ ១២មុឺនបាត ក្នុង១ហិចតា

ខេត្តបាត់ដំបង៖ ដីរបស់គណបក្សប្រជាជនកម្ពុជា ក្រុងបាត់ដំបង ចំនួន ៥០ហិចតា ស្ថិតនៅទីតាំងភូមិអូរម៉ាល់ សង្កាតអូរម៉ាល់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានលោក ឯម រិទ្ធ មន្ត្រីសាលាក្រុងបាត់ដំបង ជួលទៅឱ្យប្រជាពលរដ្ឋដោយយកតម្លៃថ្លៃឈ្នួល ១២មុឺនបាត ក្នុង១ហិចតា និងរយៈក្នុងមួយឆ្នាំ ដែលតម្លៃជួលនេះគិតជាលុយថៃ។

ការបែកធ្លាយនៃការយកដីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៥០ហិចតា ពីសំណាក់លោក ឯម រិទ្ធ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៃសង្កាត់អូរម៉ាល់ បានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើង ហើយខាងអង្គភាពយើងបានចុះទៅទីតាំងផ្ទាល់ផងដែរ។

ដោយយោងតាមការបំភ្លឺពីមន្ត្រីម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ ដីគណបក្សប្រជាជនកម្ពុជាដែលលោក ឯម រិទ្ធិ មន្ត្រីសាលាក្រុងបាត់ដំបង ភាគច្រើនគឺជួលឲ្យទៅឲ្យពលរដ្ឋដែលមកពីឆ្ងាយ ចំណែកឯកលុយបានពីការជួល រាប់សិបម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ត្រូវបានលោក ឯម រិទ្ធិ យកដាក់ហ៊ោប៉ៅធ្វើសេដ្ឋីយ៉ាងរំភើយ។

ករណីនេះ ខាងសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅកាន់លោក ឯម រិទ្ធិ តែមិនមានការបំភ្លឺ នោះទេ ពោលគឺលោកឆ្លើយថា អោយទៅសួរមេបក្សខេត្តទៅ!

អភិបាលក្រុងបាត់ដំបង លោក លាង វាសនា មិនអាចសុំការបំភ្លឺបានទេ ដោយលោកឆ្លើយថាជាប់រវល់ ទោះសារព័ត៌មានយើងព្យាយាមទំនាក់ទំនងជាច្រើនលើកច្រើនសាក៏លោកអភិបាលក្រុង រូបនេះ មិនលើកទូរស័ព្ទនោះដែរ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនសូមសំណូមពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តាចាត់វិធានការស៊ើបអង្កេតករណីលោក ឯម រិទ្ធ មន្ត្រីនៃសាលាក្រុងបាត់ដំបងដែលបានយកដីគណបក្សប្រជាជនកម្ពុជាចំនួន ៥០ហិចតា មកជួលអោយបងប្អូនប្រជាពលរដ្ឋដោយយកឈ្នួល ១២មុឺនបាត ក្នុងមួយហិកតា៕

scn

Leave a Reply

Your email address will not be published.