ទីតាំងផលិតបារីខុសច្បាប់ដ៏ធំ ក្នុងខេត្តកណ្ដាល កំពុងសម្ងំលាក់ខ្លួន សូមសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបផង
ទីតាំងផលិតបារីខុសច្បាប់មួយកន្លែងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានថៅជាជនជាតិចិន និងបក្សពួកជាច្រើនសម្ងំផលិតបារីខុសច្បាប់ ក្នុងឃ្លាំងរោងចក្រ សូមសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបផង។
តាមប្រភពព័ត៌មានជាក់ស្ដែងឃើញទីតាំងរោងចក្រមួយ ដែលត្រូវបានបិទទ្វារ ប៉ុន្តែធាតុពិតគឺកំពុងតែមមាញឹក ដោយការផលិតនៅបារីខុសច្បាប់ និងក្លែងក្លាយ ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ ។ ចំពោះទីតាំងខាងលើនេះគឺស្ថិតនៅភូមិព្រែកតាព្រឺង សង្កាត់សិត្បូ ជាប់ព្រំប្រទល់សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ដោយក្រុមឈ្មួញទាំងនេះមានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ។
ជាការសំណូមពររបស់ប្រជាពលរដ្ឋសុំស្នើសុំដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃនិងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តមឈឿន សុចិត្រ ស្នងការខេត្តកណ្ដាលមេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់ និងដុះស្លែដែលធ្វើប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់និងជាពិសេសប៉ះពាល់ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋចូលជាតិយ៉ាងត្រឹមត្រូវ៕