ជនបរទេសមួយក្រុមមានអង្គរក្សច្រេីននាក់ ឈ្លោះគ្នាទាញកែវបោកពេញក្នុងហាងស៊ុប ហេបភីឡាម ហតផត ផ្អេីលដល់ប៉ូលិសនិងអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍…
(ភ្នំពេញ) ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយ ដោយឃេីញក្រុមជនបរទេសមួយក្រុមជាជនជាតិចិន មានទាំងអង្គរក្សជាច្រេីននាក់ បានបេីករថយន្តស៊េរីទំនេីបៗ ចូលហូបអាហារក្នុងហាងស៊ុប ហេបភីឡាម ហតផត មួយសន្ទុះក្រោយមក ស្រាប់តែលឺសម្លេងឈ្លោះប្រកែកគ្នា និងលឺសូរបោកកែវក្នុងហាង ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អេីលដល់កម្លាំងចម្រុះនៃខណ្ឌចំការមន មានទាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានចុះទៅអន្តរាគមន៍ សាកសួរតាមជំនាញ ដែលទីតាំងហាងកេីតហេតុយីហោ “ហាងស៊ុបឆ្នាំងភ្លេីង ហេបភីឡាម ហតផត” ស្ថិតនៅតាមបណ្ដោយផ្លូវសបិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ
ប៉ុន្តែករណីនេះ គេឃេីញកងកម្លាំងប្រដាប់អាវុធបានចុះទៅសួរនាំតាមជំនាញ គេមិនទាន់ដឹងថាជាករណីអ្វីឲ្យប្រាកដនៅឡេីយទេ ព្រោះសមត្ថកិច្ចកំពុងធ្វេីការ ឬក៏ភាគីពាក់ព័ន្ធក្នុងរឿងនេះសម្របសម្រួលគ្នាបញ្ចប់រឿងឬក៏យ៉ាងណានោះទេ ៕