ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យសិក្សាដើម្បីបញ្ចុះតម្លៃក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ!

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកអភិសន្ដិបណ្ឌិត ស សុខា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ លោកអភិសន្ដិបណ្ឌិត ស សុខា បានលើកឡើងថា តម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនរបស់កម្ពុជា ហាក់មានតម្លៃខ្ពស់ជាងបណ្ដាប្រទេសជិតខាងមួយចំនួន ដូច្នេះហើយដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ក្នុងការធ្វើលិខិតឆ្លងដែន ស្ថាប័នជំនាញពាក់ព័ន្ធគួរសិក្សាលើការងារនេះ ដើម្បីអាចបញ្ចុះតម្លៃកម្រិតណាមួយជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នការធ្វើលិខិតឆ្លងដែនមានតម្លៃមិនក្រោយ១០០ដុល្លានោះទេ។

scn

Leave a Reply

Your email address will not be published.