កម្លាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌដូនពេញសហការជាមួយប៉ុស្តិ៍ផ្សារថ្មី៣បង្ក្រាបករណីប្រើប្រាស់និងជួញដូរសារធាតុញៀន…..
( ភ្នំពេញ ) ៖ ដោយអនុវត្តន៍តាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣:០០នាទី កម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគករឿងញៀនខណ្ឌដូនពេញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បើកការស្រាវជ្រាវឈានដល់បង្ក្រាបករណីសម្រួលទីតាំងឱ្យប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះសំណាក់ញ៉ូខាសល ផ្ទះលេខ២៦អឺសូន្យអឺបី ផ្លូវលេខលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ក្នុងនោះស្រី០៣នាក់៖
១-ឈ្មោះ ខេង ថារ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកទទួលភ្ញៀវ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវ១១៧ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(សម្រួលទីតាំងឱ្យប្រើប្រាស់)។
២-ឈ្មោះ សុខ ស្រីណែត ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
៣-ឈ្មោះ ថេង សុផត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ប្រើប្រាស់)។
៤-ឈ្មោះ សុិន ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ប្រើប្រាស់)។
៥-ឈ្មោះ ជា ស្រីល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ប្រើប្រាស់)។
៦-ឈ្មោះ ស៊ុំ ឡាដាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ប្រើប្រាស់) ។
វត្ថុតាងត្រូវសមត្ថកិច្ចចាប់យកបានមួយចំនួនធំ។