ក្រោយពីមានករណីជនសង្ស័យមួយក្រុមកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសកាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១៤៖៣០នាទីរសៀលស្ថិតនៅភូមិអង្គសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំងនគរបាលផ្នែកសហការជាមួយប៉ុស្តិ៍ចុះតាមដានស្រាវជ្រាវស្វែងរកជនសង្ស័យយកមកផ្ដន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់។ លុះនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង១៦៖៣០នាទីល្ងាច ស្ថិតនៅភូមិអង្គសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលនៃអធិការខណ្ឌឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែល(កាប់នឹងដាវកែឆ្នៃ) បណ្ដាលឲ្យជនរងគ្រោះរងរបួសត្រូវកដៃខាងឆ្វេងនិងស្មាខាងក្រោយផ្នែកខាងឆ្វេង។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការខណ្ឌកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕