ព័ត៌មានសន្តិសុខសង្គម

បាត់ដំបង : មានទីតាំងលួចលែងល្បែងហ្គេមបាញ់ត្រីរាប់រយទួកំពុងតែសំងំស្ងៀមរីឯសមត្ថកិច្ចកំពុងដេកលក់អស់ហើយ! បងប្អូនប្រជាពលរដ្ធវិញកំពុងរងចាំមើលថាតើ ហ៊ានបង្កាបទីតាំងនេះអត់?

ខេត្តបាត់ដំបង ៖បងប្អូនប្រជាពលរដ្ឋល្អ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ ដែលមានយីហោ(ទីតាំងសម្រាប់ជួល) បានរាយការណ៍មកប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងថា មានទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ យីហោ (មានទីតាំងសម្រាប់ទួល)បានកំពុងលួចបើកលេងយ៉ាងអនាធិបតេយ្យនៅក្នុងភូមិដូង ឃុំបឹងរាំង  ស្រុកគំរៀង ហេតុបាត់ដំបង បានបើកលេង ដោយគ្មានអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ចុះបង្រ្កាបឡើយ!
ពួកគាត់បានបន្តថា កន្លងមកទីតាំងហ្គេមបាញ់ត្រី យីហោ  (មានទីតាំងសម្រាប់ជួល) កន្លងមកធ្លាប់បង្រ្កាបម្តងរួចមកហើយ តែមិនដឹងយ៉ាងម៉េចបានជាលួចបើកលេងបានទៀត ហើយរដ្ឋាភិបាលបានដាក់បទបញ្ជា ជូនអាជ្ញាធរគ្រប់ខេត្តក្រុងអំពីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ឥលូវមកលួចបើកលេងយ៉ាងនេះ មិនដឹងថាសមត្ថកិច្ចដឹងដែរទេ? ឬមួយដឹងហើយធ្វើមិនដឹង ។
ពួកគាត់លើកឡើងថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកគំរៀង ភ្លេចបទបញ្ជារបស់សម្ដេច តេជោ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃទេដឹងទើបមិនបង្ក្រាបបែបនេះ។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានដាក់បទបញ្ជាឲ្យអភិបាលរាជធានីទាំង២៥ខេត្តក្រុងដែលតម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានស្រុកក្រុងខេត្ត ណាមិនបង្ក្រាបឬទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងត្រូវប្រឈមនិងការដកតំណែងទៀតផង  ។
ដូច្នេះជាចុងក្រោយពលរដ្ឋមានចំងល់ថា តើអាជ្ញាធរពាក់ព័ន្ធពិសេសសមត្ថកិច្ច ស្រុកគំរៀងមានវិធានការយ៉ាងណាចំពោះបនល្បែងខាងលើនេះ។
ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ តាមរបបស្ដីពីអ្នកសារព័ត៌មាន។

scn

Leave a Reply

Your email address will not be published.