ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងឆ្នោតឡូតូ ដុះស្លែក្នុងរោងកាហ្វេមួយកន្លែង ដែលមានកុំព្យូទ័រចំនួន 3 ដាក់តម្រាបគ្នា យ៉ាងគគ្រឹកគគ្រេង ស្ថិតក្នុងភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ ប្រជាពលរដ្ឋសូមសុំណូមពរលោក កប សេម អធិការស្រុក ទ្រាំង អញ្ជើញទៅបង្ក្រាបផងទាន.?

ទីតាំងល្បែងឆ្នោតឡូតូ ដុះស្លែក្នុងរោងកាហ្វេមួយកន្លែង ដែលមានកុំព្យូទ័រចំនួន 3 ដាក់តម្រាបគ្នា យ៉ាងគគ្រឹកគគ្រេង
ស្ថិតក្នុងភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ ប្រជាពលរដ្ឋសូមសុំណូមពរលោក កប សេម អធិការស្រុក
ទ្រាំង អញ្ជើញទៅបង្ក្រាបផងទាន.?

មានអ្នកកាងល្បែងខាងលើនេះអះអាងថា៖ មានច្បាប់អាជ្ញាប័ណ្ណបើកឱ្យលេងក្នុងភូមិយ៉ាងអាណាធិបតេយ្យ
ហើយក្រុមអ្នកបើកឆ្នោតឡូតូអនឡាញ និងម្ចាស់ទីតាំង ទាំងនេះកំពុងតែសម្ងំកើបលុយពីប្រជាពលរដ្ធ ទាំងចាស់ ទាំងក្មេង លេងចាក់ភ្នាល់លុយម្នាក់ៗស្ទើរតែរាល់ថ្ងៃ.?

បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា៤ ជនណាលេងល្បែង
សុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺន
រៀល១០.០០០ ដល់ប្រាំមុឺនរៀល៥០.០០០ ឬដាក់គុក
ពីមួយថ្ងៃដល់មួយខែ.?

ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី
ប្រាំមុឺនរៀល៥០.០០០ដល់ប្រាំសែនរៀល៥០០.០០០
និងដាក់គុកពីមួយខែដល់មួយឆ្នាំ.?

មាត្រា៥ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល៥.០
០០.០០០ ដល់ម្ភៃលានរៀល២០.០០០.០០០និងដាក់គុក
ពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកបើកកន្លែងលេងល្បែងសុី
សងអ្នកកាន់កាប់ល្បែងសុីសងអ្នកចាត់ចែងនិងភ្នាក់ងារ
សុីសង.?

ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និង
ដាក់គុកខាងលើជាអតិបរិមា.?

scn

Leave a Reply

Your email address will not be published.