នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទី កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ចន្តា នាយការិយាល័យចរាចរណ៍ខេត្ត ចុះធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្ស អ្នកបើកបរមធ្យោបាយគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន នៅចំណុចរង្វង់មូលគោព្រៃ។