ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូខុសច្បាប់ជាច្រើនកន្លែង កំពុងលួចបើកលេងរលូន ផ្គើននិងបទបញ្ជា របស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីក្នុងទឹកដីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម….
-ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
ភ្នំពេញ ៖ពលរដ្ឋល្អ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញនិងឡូតូខុសច្បាប់ បានរាយការណ៍មកប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងថា÷ មានទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញនិងឡូតូខុសច្បាប់ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ នៅចំណុចផ្លូវ លេខ71cចាប់ពីរង្វង់មូលស្ទឹងត្រង់ឆ្ពោះទៅថ្នល់បំបែកចំការលើ ដែលស្ថិតនៅ
១.ភូមិមាយ១ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់
២.ភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់
៣.ភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
រួមទាំងទីតាំងជាច្រើនកន្លែងទៀតកំពុងតែ បើកលេង យ៉ាងគគ្រឹកគ្រេង ដោយគ្មានអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ចុះបង្រ្កាបឡើយ។
ពួកគាត់បានបន្តទៀតថា កន្លងមកទីតាំងមាន់ជល់អនឡាញនិងឡូតូខុសច្បាប់ទាំងនេះ ធ្លាប់បង្រ្កាបម្តងរួចមកហើយ តែមិនដឹងយ៉ាងម៉េចបានជាលួចបើកលេងបានទៀត ហើយរដ្ឋាភិបាលបានដាក់បទបញ្ជា ជូនអាជ្ញាធរគ្រប់ខេត្ត/ក្រុងអំពីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ឥលូវមកលួចបើកលេងយ៉ាងនេះ មិនដឹងថាសមត្ថកិច្ចដឹងដែរទេ? ឬមួយដឹងហើយធ្វើមិនដឹង ។
ពួកគាត់លើកឡើងថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអាចនឹងត្រូវថ្នាំសណ្ដំរបស់ម្ចាស់ទីតាំងហើយមើលទៅ បានជាភ្លេចបទបញ្ជារបស់សម្ដេច តេជោ ភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃទេដឹងទើបមិនបង្ក្រាបបែបនេះ។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលរាជធានីទាំង២៥ខេត្ត/ក្រុងដែលតម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានស្រុកក្រុងខេត្ត ណាមិនបង្ក្រាបឬទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងត្រូវប្រឈមនិងការដកតំណែងទៀតផង ។
ដូច្នេះជាចុងក្រោយពលរដ្ឋមានចំងល់ថា តើអាជ្ញាធរពាក់ព័ន្ធពិសេសសមត្ថកិច្ច អធិការស្រុកស្ទឹងត្រង់ យល់យ៉ាងណាចំពោះបនល្បែងខាងលើនេះ។
ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ តាមរបបស្ដីពីអ្នកសារព័ត៌មាន សូមអរគុណ។