ព័ត៌មានសន្តិសុខសង្គម

ខេត្ត​កណ្តាល ៖ ល្បែងស៊ីសង​ប្រភេទ​ជល់​មាន់ តាម​អន​ឡា​ញ នៅ​រោង​កាហ្វេ​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កំពុង​បើក​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ចូល​លេង​យ៉ាង​គគ្រឹងគក្រេង មិនទាន់​ឃើញ​មាន​អាជ្ញាធរ​ចុះបង្ក្រាប​ឡើយ

ខេត្ត​កណ្តាល ៖ ល្បែងស៊ីសង​ប្រភេទ​ជល់​មាន់ តាម​អន​ឡា​ញ នៅ​រោង​កាហ្វេ​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កំពុង​បើក​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ចូល​លេង​យ៉ាង​គគ្រឹងគក្រេង មិនទាន់​ឃើញ​មាន​អាជ្ញាធរ​ចុះបង្ក្រាប​ឡើយ ពាក់ព័ន្ធ​ករណី​នេះ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣​ម្សិលមិញ​នេះ ភ្នាក់ងារ​យើង​បានខ​ល​ទូរស័ព្ទ​រាយការណ៍​ជូន​លោក អនុសេនីយ៍ឯក មុំ វុ​ថុល នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រែក​ឫស្សី លោក​ប្រាប់​ថា ចាំ​សួរ​មេ​សិន ដោយឡែក លោក​វរៈសេនីយ៍ឯក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ បាន​ប្រាប់​ឲ្យដឹង​តាម​ទូរស័ព្ទ​ដែរ​ថា ទីតាំង​ខាងលើ​ហ្នឹង​លោក​ធ្លាប់​ចុះ​ណែនាំ​ម្ដង​រួចទៅហើយ​ក្នុងនោះ​លោក​ក៏​បាន​បញ្ជាក់ថា លោក​នឹង​ឲ្យកម្លាំង​ចុះ​ទៅ​មើល តែ​រហូត​មកដល់ពេលនេះ​ទីតាំង​ខាងលើ​នៅតែ​បន្ត​បើក​ដោយ​រលូន​ដដែល សង្ស័យ​មាន​ខ្នង​ធំ​ហើយ​មើលទៅ ការបើក​ឱ្យ​លេង​ល្បែងស៊ីសង​តាម​អន​ឡាញ​នេះ ត្រូវបាន​គេ​មើលឃើញថា ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ង​រ ដោយ​ពិនិត្យ​មើល​ឃើញ​ពី​ផលប៉ះពាល់​បែបនេះ ទើប​ថ្មីៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ដាច់​ណា​ត់​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ឱ្យ​ខាន​តែ​បាន​ដោយ​មិន​យោគយល់ ចំពោះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​ផ្ដោតទៅលើ​ល្បែងស៊ីសង​តាម​អន​ឡាញ​នេះ​តែម្ដង ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សង្គម និង​ប្រជាពលរដ្ឋ ព្រោះ​ថា​តំបន់​ដែល​មាន​ល្បែងស៊ីសង​តែងតែ​កើតមាន​ឡើង​នូវ​អំពើ និង​បទល្មើស​ផ្សេងៗ​ដូចជា ចោរលួច ចោរប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ ដោយសារ​ឥទ្ធិពល​នៃ​ការ​ញៀន​ល្បែង ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួនល​ក់​អស់ទ្រព្យ​សម្បត្តិ ដីធ្លី ព្រមទាំង​ជំពាក់​បំណុល​គេ​ជុំ បង្ក​ជា​អសន្តិសុខ​ក្នុងសង្គម​ជាដើម ។ ដូច្នេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត មិន​មាន​ការភ័យខ្លាច សូម​ស្នើ​ឱ្យ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល មាន​វិធានការ​ទប់ស្កាត់​ផង​ទាន ដើម្បី​ឲ្យស្រប​ទៅ​តាម​គោល​នយោបាយ​ភូមិ ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​ឲ្យ​អនុវត្តនា​ពេលកន្លងម​ក​នេះ ៕

scn

Leave a Reply

Your email address will not be published.