ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ជួបសំណេះសំណាល និងផ្សព្វផ្សាយនូវវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ ជូនមន្ត្រីទើបប្រឡងជាប់ក្របខណ្ឌថ្មីនគរបាលជាតិរាជធានីភ្នំពេញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ជួបសំណេះសំណាល និងផ្សព្វផ្សាយនូវវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ ជូនមន្ត្រីទើបប្រឡងជាប់ក្របខណ្ឌថ្មីនគរបាលជាតិរាជធានីភ្នំពេញ

នាព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារ បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយនូវវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ ជូនមន្ត្រីទើបតែប្រឡងជាប់ក្របខណ្ឌថ្មីនគរបាលជាតិ សរុប៥៥នាក់ នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារពិធីនេះ មានការចូលរួមពី លោកនាយការិយាល័យរដ្ឋបាល-សរុប លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យភស្តុភារ និងគណនេយ្យ លោកនាយការិយាល័យគ្រប់គ្រងបច្ចេកទេសការពារនឹងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន បានណែនាំឱ្យមន្ត្រីទើបតែប្រឡងជាប់ក្របខណ្ឌថ្មីនគរបាលជាតិ សរុប៥៥នាក់ ក៏ដូចជាមន្រ្តី នៃនាយកដ្ឋាននគរបាលការពារ ទាំងអស់ យល់ដឹងច្បាស់ពីវិន័យកងកម្លាំងនគរបាលជាតិ ហើយនាំគ្នាចូលរួមគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់តម្លៃកិត្តិយសនគរបាលជាតិ ៕

scn

Leave a Reply

Your email address will not be published.