រដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ដែលបានឧបត្ថម្ភកូនឈើចំនួន ១៥០,០០០ដើម ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ទុកប្រើប្រាស់ក្នុង យុទ្ធនាការដាំកូនឈើទូទាំងខេត្តបាត់ដំបង ក្រោមប្រធានបទ “ផ្ទះមួយខ្នងដើមឈើមួយដើម”។
សូមគោរពជូនពរដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំង បុត្រាបុត្រី សូមប្រកបតែនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។